លំហាត់យកសាច់ដុំ

លំំហាត់​យកសាច់ដុំ - ហាត់​យក​សាច់ដុំជា​ការ​ហាត់​ប្រើ​កម្លាំង ដើម្បី​បាន​រាងកាយ​កាន់​តែ​មាំមួន មាន​សាច់​សុំ​ផ្នែកណាមួយ​នៃ​រាងកាយ​តាម​ការ​ចង់​បាន។ ទីនេះ​មាន​គន្លឹះ​ជា​ច្រើន​ចំពោះ​ការ​ហាត់​របៀបនេះ

ចំណេះដឹងទូទៅ

លំហាត់យកសាច់ដុំ

ភេសជ្ជៈប៉ុន្មានមុខនេះល្អសម្រាប់​ផឹក ក្រោយពេលហាត់ប្រាណរួច

ក្រោយ​ពី​ហាត់ប្រាណ​ហើយ​យើង​អាច​នឹង​អស់​កម្លាំង និង​បាត់បង់​ជាតិ​ទឹក ហេតុ​នេះ​ហើយ​ការ​បន្ថែម​ថាមពល​ដល់​រាងកាយ​ក្រោយ​​ពី​ហាត់ប្រាណ​ហើយ ​គឺ​មាន​សារៈសំខាន់​ណាស់​ ជាពិសេស​ក្នុង​ចន្លោះ​៣០​នាទី​ទៅ​ពីរ​ម៉ោង​ក្រោយ​ហាត់ប្រាណ​រួច។ វិធី​ដែល​ងាយ​​ស្រួល​គឺ​ភេសជ្ជៈ​ដែល​មាន​ប្រូតេអ៊ីន និង​កាបូអ៊ីដ្រាត ហើយ​អ្នក​ជំនាញ​បាន​ណែនាំ​ភេសជ្ជៈ​ប៉ុន្មាន​មុខ​នេះ​។ ១. ទឹកដោះគោ​សូកូឡា ទឹកដោះគោ​សូកូឡា​គឺជា​ជម្រើស​ភេសជ្ជៈ ដ៏​ល្អ​ក្រោយ​ពេល​ហាត់​ប្រាណ​​ ព្រោះ​ទឹកដោះគោ​សូកូឡា​មាន​ប្រូតេអ៊ីន និង​កាបូអ៊ីដ្រាត​ច្រើន​។ ទឹកដោះគោ​សូកូឡា​មាន​ជាតិ​ខ្លាញ់​តិច​មួយ​កែវ​ផ្តល់​ប្រូតេអ៊ីន​ប្រហែល​៨​ក្រាម។ ប្រូតេអ៊ីន និង​កាបូអ៊ីដ្រាត​សុទ្ធ​តែ​សំខាន់​ក្នុង​​ការ​ជួយ​បំពេញ​ថាមពល និង​ជួយ​ឲ្យ​សាច់ដុំ​ត្រលប់​មក​សភាព​ដើម​វិញ​លឿន។ ទឹកដោះគោ​សូកូឡា​ក៏​ផ្តល់​សារធាតុ​ចិញ្ចឹម​ផ្សេង​​ទៀត​ដូចជា​កាល់ស្យូម ប៉ូតាស្យូម សូដ្យូម និង​ម៉ាញេស្យូម​ដែល​យើង​បាត់បង់​តាមរយៈ​ការ​បែក​ញើស។ ២. ម្សៅ​ប្រូតេអ៊ីន (Protein Shake) ម្សៅ​ប្រូតេអ៊ីន​មាន​អ្វី​គ្រប់​យ៉ាង​ដែល​រាងកាយ​ត្រូវការ​ក្រោយ​ពី​ហាត់ប្រាណ​រួច។ ប៉ុន្តែ​អ្នក​ជំនាញ​បាន​ណែនាំ​ថា​គួរ​ជ្រើសរើស​ម្សៅ​ប្រូតេអ៊ីន​ដែល​មាន​ប្រូតេអ៊ីន កាបូអ៊ីដ្រាត និង​ជាតិ​ខ្លាញ់។ ប្រូតេអ៊ីន​គឺ​ជួយ​ដល់​ការ​ជា​សះស្បើយ​របស់​សាច់ដុំ។ សម្រាប់​ការ​ជាសះស្បើយ​របស់​សាច់ដុំ យក​ល្អ​គួរ​ញ៉ាំ​ប្រូតេអ៊ីន​ឲ្យ​បាន​២០-៣០​ក្រាម។ ៣. ទឹកក្រូច​ស្រស់ ទឹកក្រូច​ស្រស់​ក៏​ជា​ជម្រើស​ភេសជ្ជៈ​ល្អ​សម្រាប់​ក្រោយ​ពេល​ហាត់ប្រាណ​ដែរ។ គ្នាយើង​មួយ​ចំនួន​អាច​នឹង​មិន​ដឹង​ពី​សារធាតុ​ចិញ្ចឹម​ដែល​មាន​ក្នុង​ទឹកក្រូច​ស្រស់។ ក្នុង​ទឹកក្រូច​ស្រស់​មាន​វីតាមីន C និង​ប៉ូតាស្យូម​ដែល​យើង​បាត់បង់​ពេល​បែក​ញើស។ ម៉្យាងទៀត ទឹកក្រូច​ស្រស់​ក៏​មាន​ផ្ទុក​កាបូអ៊ីដ្រាត​ងាយ​រំលាយ​ដែរ។ ៤. ទឹកដូង ទឹកដូង​មិន​ត្រឹម​តែ​មាន​រសជាតិ​ឆ្ងាញ់​ទេ​ នៅ​មាន​ផ្ទុក​អេឡិចត្រូលីត​ដូចជា​ម៉ាញេស្យូម និង​ប៉ូតាស្យូមទៀត​ផង​។ ទោះបី​ជា​​ទឹក​​ដូង​​មាន​​ជាតិ​សូដ្យូម​ទាប​ និង​មិន​មែន​ជា​ជម្រើស​ដែល​ល្អ​បំផុត​សម្រាប់​អ្នក​ហាត់ប្រាណ​ខ្លាំងៗ​ក៏​ដោយ ប៉ុន្តែ​​ទឹក​ដូង​​ក៏​​អាច​​ជួយ​បំពេញ​​ជាតិ​ទឹក​បាន។ ហេតុ​នេះ​ហើយ​ទឹកដូង​គឺជា​ភេសជ្ជៈ​ល្អ​មួយ​សម្រាប់​អ្នក​ហាត់ប្រាណ​ប្រើ​កម្លាំង​តិចៗ​។ ៥. ទឹក ទឹក​គឺ​សំខាន់​ណាស់​មិន​ថា​មុន ឬ​អំឡុង​ពេល ឬ​ក្រោយ​ពេល​ហាត់ប្រាណ​ទេ ​ព្រោះ​អាច​ការពារ​មិន​ឲ្យ​រាងកាយ​បាត់បង់​ជាតិ​ទឹក​បាន។ ទឹក​ធម្មតា​មាន​ផ្ទុក​អេឡិចត្រូលីត​ក្នុង​បរិមាណ​តិច ដូចនេះ​ហើយ​ក្រោយ​ពី​ហាត់ប្រាណ​ខ្លាំងៗ​ យើង​អាច​ជ្រើសរើស​ទឹក​រ៉ែ​ជំនួស​បាន​ ព្រោះ​ទឹករ៉ែ​មាន​ផ្ទុក​អេឡិចត្រូលីត​ច្រើន​ជាង​ទឹក​ធម្មតា។ យ៉ាងណាមិញ ក្រៅ​ពី​ត្រូវការ​អេឡិចត្រូលីត យើង​ក៏​ត្រូវការ​ប្រូតេអ៊ីន និង​កាបូអ៊ីដ្រាត​ដើម្បី​ជួយ​ដល់​ការ​ជួសជុល​សាច់ដុំដូច​គ្នា​។

ស្វែងរក លំហាត់យកសាច់ដុំ

លំហាត់យកសាច់ដុំ

នេះជាមូលហេតុ គួរឆ្លៀតលើកទម្ងន់យ៉ាងហោច ២ដង/សប្ដាហ៍

គ្នាយើង​ខ្លះ ប្រហែល​គិតថា ការ​ហាត់ប្រាណ​លើកទម្ងន់ គឺដើម្បី​បាន​រាងស្អាត សាច់ដុំ​កង់ៗ និងធំៗ ហើយ​វា​ជា​ការហាត់ប្រាណ​របស់​អ្នកស្រលាញ់​រាងស្អាត​ប៉ុណ្ណោះ។ តែ​តាម​អ្នកជំនាញ​អង់គ្លេស បញ្ជាក់​ថា មនុស្ស​ពេញវ័យ ចាប់ពី​អាយុ ២០-៥៥​ឆ្នាំ បើចង់បាន​សុខភាព​ល្អ គួរ​ហាត់ប្រាណ​លើក​ទម្ងន់ ២ដង/សប្ដាហ៍។ ប្រធាន​សមាគម Physical Activity Guidelines នៅ​ចក្រភព​អង់គ្លេស បញ្ជាក់​ថា ការហាត់ប្រាណ​លើក​ទម្ងន់ ២​ដង/សប្ដាហ៍ ជួយឲ្យ​រាងស្អាត រឹងមាំ មិន​ងាយ​ចាស់ ការពារ​ការ​ធ្លាក់ចុះ​សាច់ដុំ និង​ឆ្អឹង។ ចំណែក​ការហាត់ប្រាណ ត្រូវ​ធ្វើ​ដដែលៗ ឬ​បន្ដ​រហូត​ដល់​សាច់ដុំ​អស់​ថាមពល​ជាបណ្ដោះ​អាសន្ន ហើយ​ចាំឈប់​សម្រាក។ អ្នកជំនាញ បញ្ជាក់​ថា ការហាត់ប្រាណ ជួយ​កាត់​បន្ថយ​ហានិភ័យ នៃ​ការ​ដួល និង​របួសភ្លាមៗ ក្នុង​ចំណោម​មនុស្ស​ចាស់។ ជាងនេះ​ទៅ​ទៀត ការហាត់ប្រាណ ជួយ​កាត់​បន្ថយ​ហានិភ័យ និង​ជំងឺ​នានា និង​ជួយ​ឲ្យ​សុខភាព​ផ្លូវចិត្ត​កាន់តែ​ប្រសើរ។ សមាគម​ផ្នែក​ហាត់ប្រាណ បន្ថែម​ថា តាមរយៈ​ការ​ហាត់ប្រាណ​សកម្ម វា​ជួយ​កាត់បន្ថយ​ការ​ធ្លាក់ចុះ​សាច់ដុំ និង​ឆ្អឹង និង​ជួយឲ្យ​អាយុ​វែង។ អត្ថបទពាក់ព័ន្ធ៖ លើកទម្ងន់ ជួយបេះដូង ជាងការហាត់ប្រាណបែបផ្សេងច្រើនណាស់ សម្រាប់​មនុស្ស​ចាស់ អាយុ ៦០​ឆ្នាំឡើង អ្នកជំនាញ ណែនាំ​ឲ្យ​ហាត់​ប្រាណ​ធម្មតា […]


លំហាត់យកសាច់ដុំ

គន្លឹះ​សាមញ្ញា តែ​​សំខាន់​បំផុត​សម្រាប់​ប្រុសៗ​ចង់​ហាត់​យក​សាច់ដុំ​ស្អាត

ប្រុសៗ​ចង់​បាន​ហាត់​យក​សាច់ដុំ​រឹង​មាំ​ស្អាត សង្ហា ទាមទារ​មាន​ផែនការ និង​ការ​តាំងចិត្តខ្ពស់។ “Hello គ្រូពេទ្យ” នឹង​លើក​យក​ចំណុច​ខ្លះៗ​សម្រាប់​អ្នក​គ្រោង​ចង់​ហាត់​យក​សាច់ដុំ។ ១- ជំហាន​ដំបូង សម័យនេះ កាន់​តែ​ងាយ​ស្រួល ព័ត៌មាន​ពាក់​ព័ន្ធ​ការ​ហាត់​ប្រាណ ពិសេស​ហាត់​ដើម្បី​យក​សាច់ដុំ​ធំៗ គឺ​មាន​គ្រប់​ទិស​ទី ជួយ​យើង​អាច​ហាត់​បាន​ដោយ​ជោគជ័យ ដោយ​មិន​ប៉ះពាល់ ឬ​ឈឺចាប់ ខូត​ខាត​សាច់​ដុំ​នោះដែរ។ ចាប់​ផ្តើម​ស្វែង​រក​កន្លែង​ហាត់​ស័ក្តិ​សម​សម្រាប់​ខ្លួន​យើង មើល​ទៅ​មាន​ផាសុកភាព មាន​កម្លាំង​ចិត្ត តស៊ូ​ហាត់​ដោយ​មិន​បោះ​បង់។ អាច​រក​គ្រូ​ជំនាញ ឬ​អ្នក​មាន​បទ​ពិសោធន៍​ណែនាំ ដើម្បី​ជា​ជំនួយ ដឹង​ថា​ត្រូវ​ចាប់​ផ្តើម​បែប​ណា សម្រាប់​គ្នា​យើង​មិន​ចេះអ្វី​ទាំង​អស់។ ២- ហាត់​លើក​យឺតៗ​ដើម្បី​យក​សាច់​ដុំ​ធំៗ លើក​ដាក់​ដុំ​ដែក​យឺតៗ ធ្វើ​ឲ្យ​ហាត់​បាន​យូរ និង​កាត់​បន្ថយ​កាឡូរី ក្នុង​អំឡុង​ពេល​ជាក់​លាក់។ ការ​ហាត់​លើក​ដាក់​ដុំ​ដែក យឺតៗ អាច​ជួយ​យើង​អាច​គ្រប់គ្រង​ទម្ងន់​បាន​ល្អ និងមិន​បណ្តាល​ឲ្យ​ឈឺ​ចាប់​នោះ​ទេ។ ៣- ញ៉ាំ​ប្រូតេអ៊ីន​កាន់​តែ​ច្រើន​ សាច់​ដុំ​កាន់​តែ​ធំ​ល្អ ប្រូតេអ៊ីន ​ជា​តម្រូវ​ការ​ចាំបាច់ ​ពេល​យើង​ចង់​ហាត់​យក​សាច់​ដុំ​ឲ្យ​បាន​ធំ ប៉ុន្តែ​ក៏​មិនមែន​ជា​គន្លឹះ​មាស​មួយ​មុខ​គត់ដែរ។ ស្រប​ពេល​ប្រូតេអ៊ីន កំពុង​ជំរុញអភិវឌ្ឍ​លើ​សាច់ដុំ យើង​មិន​ត្រូវ​សម្រុក​ស្រូប​យក​ប្រូតេអ៊ីន​ច្រើន​តាម​តែ​ចិត្ត​រៀង​រាល់​ថ្ងៃ​នោះ​ទេ ព្រោះ​បើ​ប្រូតេអ៊ីន​ច្រើន​ហួស​ហេតុ​ពេល រាង​កាយ​នឹង​បំបែក​⁣ទៅ​ជា​អាមីណូអាស៊ីដ និង​អាហ្សូត ហើយ​ក្លាយ​កាក​សំណល់ ឬ​បំប្លែង​ទៅ​ជា​កាបូអ៊ីដ្រាត រក្សា​ទុក​ក្នុង​រាង​កាយ​វិញ។ ហេតុនេះ បើ​ចង់​ឲ្យ​ប្រួតេអ៊ីនជួយ​សាច់ដុំ​ឲ្យ​តឹង​ណែន​ល្អ ត្រូវ​ញ៉ាំ​អាហារ​មាន​តុល្យភាព​រវាង​ប្រតេអ៊ីន និង​កាបូនអ៊ីដ្រាត (ជាតិ​ស្ករ​ធម្មជាតិ) ឲ្យ​បាន​ត្រឹម​ត្រូវ។ ល្អ​បំផុត ក្រោយ​ហាត់​ប្រាណ ត្រូវ​ញ៉ាំ​អាហារ​ដែល​មាន​ផ្ទុក​កាបូអ៊ីដ្រាត ៣​/៤ […]


លំហាត់យកសាច់ដុំ

១០ តិចនិក ប្រសិទ្ធភាពខ្ពស់ សម្រាប់ប្រុសៗចង់ឡើងសាច់ដុំ

ប្រុសៗគ្នាយើងមិនថាស្គម ធាត់ សុទ្ធតែចង់បានរាងសង្ហា ចង់ឡើងសាច់ដុំ មើលទៅទាក់ទាញ។ “Hello គ្រូពេទ្យ” ណែនាំវិធីសាស្ត្រមួយចំនួនអាចប្រើការបាន។ ១- បង្កើតសាច់ដុំដល់កម្រិតអតិបរមា រាងកាយយើង ប្រើប្រូតេអ៊ីនសម្រាប់ដំណើរការមុខងារផ្សេងៗ។ ដូច្នេះ គ្មាន​ប្រូតេអ៊ីនសេសសល់គ្រប់គ្រាន់ ដើម្បីបង្កើតសាច់ដុំទេ។ បើប្រុសៗចង់បានសាច់ដុំលូតលាស់កាន់តែធំរឹងមាំ ត្រូវញ៉ាំបន្ថែមប្រូតេអ៊ីន (ភាគច្រើនមានក្នុងសាច់ក្រហម)។ នេះបើតាមការអះអាងរបស់លោកវេជ្ជបណ្ឌិត Michael Houston សាស្ត្រាចារ្យផ្នែកអាហាររូបត្ថម្ភនៃសាកលវិទ្យាល័យ Virginia Tech នៅអាមេរិក។ ២- ញ៉ាំសាច់ សាច់ដុំ ជាប្រូតេអ៊ីន ហើយប្រូតេអ៊ីនផ្សំឡើងដោយអាមីណូអាស៊ីដ។ យើងមិនអាចបង្កើតសាច់ដុំដោយគ្មានប្រូតេអ៊ីនគ្រប់គ្រាន់នោះឡើយ។ ប្រូតេអ៊ីន សម្បូរច្រើនជាងគេនៅក្នុងសាច់។ អ៊ីចឹង ដើម្បីបង្កើតសាច់ដុំ​កាន់ធំល្អ ត្រូវបន្ថែមសាច់ល្អទៅក្នុងរបបអាហារប្រចាំថ្ងៃ។ ប៉ុន្តែ ត្រូវបំបែកប្រូតេអ៊ីន (សាច់) ជាបំណែកតូចៗ ទើបរាងកាយយើងស្រូបយកប្រូតេអ៊ីនបានកាន់តែល្អ។ ៣- ញ៉ាំអាហារផ្សេងទៀត ជាមួយប្រូតេអ៊ីន កាឡូរី (ថាមពលបានពីអាហារ) មានតួនាទីសំខាន់បង្កើនសាច់ដុំរឹងមាំ រីកធំ ហេតុនេះគួរបន្ថែមបរិមាណអាហារប្រចាំថ្ងៃ ប៉ុន្តែត្រូវធ្វើតាមការណែនាំរបស់គ្រូបង្ហាត់ (Trainer)។ ៤- ពង្រឹងត្រង់សាច់ដុំធំៗ ការផ្ដោតលើសាច់ដុំដើមទ្រូង ខ្នង និងជើង ជាការល្អសម្រាប់យើង ព្រោះអាចឲ្យយើងឡើងសាច់ដុំលឿនបំផុត។ សកម្មភាពជាច្រើន ដូចជា ធ្វើចលនាអង្គុយចុះឡើងៗ (Squats) ឈរលើកដុំដែកធំៗត្រឹមដើមទ្រូង (Deadlift) […]


លំហាត់យកសាច់ដុំ

នេះហើយ​លំហាត់ប្រាណ ជួយ​ឲ្យ​ឆ្អឹង​កាន់​តែ​ល្អ មិន​ងាយ​ពុក​ឆ្អឹង​ផ្ដេសផ្ដាស

គ្នាយើង​នៅ​ក្មេងៗ​មិន​អីទេ តែ​បើ​អាយុ​កាន់​តែ​ច្រើន​បន្តិច​ម្ដងៗ អាច​ជា​បញ្ហា ព្រោះ​ប្រឈម​នឹង​ជំងឺ​ពុក​ឆ្អឹង ជា​ពិសេស​ស្រីៗតែ​ម្ដង។ ពុក​ឆ្អឹង កើត​ឡើង​ដោយ​សារ​វ័យ​កាន់​តែ​ចាស់ (ជា​ពិសេស​ស្រីៗ​ក្រោយ​អស់​រដូវ) ខ្វះ​វីតាមីន D ខ្វះ​កាល់ស្យូម ជា​ដើម។ ក្រៅ​ពី​គិតគូរ​របប​អាហារ​មាន​វីតាមីន និង​កាល់ស្យូម​គ្រប់គ្រាន់ ហាត់​ប្រាណ​ជា​ប្រចាំ ក៏​ខាន​មិន​បាន​ដែរ។ "Hello គ្រូពេទ្យ" នឹងប្រាប់ពីប្រភេទកីឡា ឬ​លំហាត់​ប្រាណ ក៏​ជួយ​ឲ្យ​ឆ្អឹង​កាន់​តែ​រឹងមាំ និង​ការពារ​មិន​ឲ្យ​ងាយ​ពុក​ឆ្អឹង ពេល​អាយុ​កាន់​តែ​កើន។ ការ​ពិតទៅ ការហាត់​ទ្រ ឬ​ទប់ទម្ងន់​ខ្លួន​យើង (weight-bearing training) ជា​ជម្រើស​ល្អ​បំផុត។ ម៉េច​បានអ៊ីចឹង សូម​ស្ដាប់​ការ​បកស្រាយ​ខាង​ក្រោម៖ ១- ហេតុអី​លំហាត់​ប្រាណ​ទ្រ​ទម្ងន់ដង​ខ្លួន ល្អខ្លាំងសម្រាប់ឆ្អឹង? ការ​ហាត់​ទ្រ​ទម្ងន់​ដង​ខ្លួន​ ជា​ប្រភេទ​លំហាត់​ប្រាណដែល​ស័ក្ដិសម​បំផុត​ជួយ​ពង្រឹង​ឆ្អឹង​ និង​សាច់ដុំ។ នេះ​បើ​យោង​តាមការសិក្សា​របស់សាកលវិទ្យាល័យ⁣ Missouri របស់អាមេរិក។ លំហាត់​ប្រាណ​បែប​នេះ អាចបង្កើន​ការ​ផលិត​អ័រម៉ូន​ពិសេស​មួយ​ចំនួន​ដែល​​​មាន​តួនាទី​សំខាន់សម្រាប់​ការ​លូតលាស់​ឆ្អឹង ព្រម​ទាំង​គ្រប់គ្រង​កម្រិត​​ប្រូតេអ៊ីន Sclerostin ផង​ដែរ។ ប្រូតេអ៊ីន Sclerostin ជា​ប្រូតេអ៊ីន​ធម្មជាតិ​មួយ​ដែល​មាន​ក្នុង​រាងកាយ​មនុស្ស​យើង។ ប៉ុ​ន្តែ បើ Sclerostin មាន​ក្នុង​ឆ្អឹង​ច្រើន​លើស​តម្រូវ​ការ វា​នឹង​បណ្ដាល​ឲ្យ​ឆ្អឹង ស្តើង។ ការ​ហាត់ប្រាណ​បែប​ទ្រ​ទម្ងន់​ខ្លួន អាច​បង្ការ​ជំងឺ​ពុក​ឆ្អឹង និង​ការពារ​ភាព​រឹងមាំ​របស់​ឆ្អឹង។ សម្រាប់​អ្នកមាន​ជំងឺ​ពុក​ឆ្អឹង ការ​ហាត់​ប្រាណ​បែប​នេះ ក៏​ជា​ជម្រើស​ល្អ​ជួយពន្យារ​ការ​វិវត្ត​ខូច​ឆ្អឹង​បាន​ដែរ។ ២- […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស