តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

Cervical Cerclage​ (ការ​ដេរ​មាត់​ស្បូន)

Cervical Cerclage​ (ការ​ដេរ​មាត់​ស្បូន)

យល់​ដឹ​ង​​កម្រិត​មូល​ដ្ឋាន

១- តើការដេរមាត់ស្បូនជាអ្វី?

ការ​ដេរ​មាត់​ស្បូន​ គឺ​ជា​ការ​ដេរ​ដោយ​បច្ចេកទេស​ពិសេស​ដើម្បី​​ឲ្យ​មាត់​ស្បូន​​បិទ​ជិត​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ។ ប្រសិន​បើ​ជា​​ដឹង​ថា​មាត់​ស្បូន​​ខ្សោយយើង​អាច​ធ្វើការ​ដេរ​បាន​ចាប់​ពី​សប្ដាហ៍​ទី ១៤ ទៅ។ ពេល​មាន​ផ្ទៃ​ពោះ​ មាត់​ស្បូន​នឹង​ត្រូវ​បាន​បិទ​យ៉ាង​ជិត​ដោយ​ឆ្នុក​ដែល​ជា​ទឹក​រម្អិល​។ នៅ​ពេល​ដែល​ទារក​លូត​លាស់​សម្ពាធ​ទៅ​លើ​មាត់​ស្បូន​កាន់​តែ​កើន​ឡើង។ ប្រសិន​បើ​មាត់​ស្បូន​ខ្សោយ​ មាត់​ស្បូន​នឹង​បើក​ដោយ​គ្មាន​ការ​ឈឺ​ចាប់​ដែល​ និង​ធ្វើ​ឲ្យ​ថង់​ទឹក​ភ្លោះ​លយ​ចេញ​មក​ក្រៅ​ហើយ​បែក។ មាត់​ស្បូន​ដែល​ខ្សោយ​អាច​ធ្វើ​ឲ្យ​​មាន​ការ​រលូត​កូន​នៅ​បន្ទាប់​ពី​សប្ដាហ៍​ទី ១២ និង​មុន​សបា្ដហ៍​ទី ​២៤

២- តើដេរ​មាត់​ស្បូន​ដើម្បីអ្វី?

គ្រូ​ពេទ្យ​អាច​នឹង​ណែនាំ​ស្រីៗ​យើង​ឲ្យ​ដេរ​មាត់ស្បូន​ ប្រសិន​បើ​មាត់​ស្បូន​ប្រឈម​នឹង​ការ​បើក​មុន​ពេល​កំណត់​​កូន​ត្រូវ​កើត​ ឬ​ក្នុង​ករណី​ខ្លះ​នៅ​ពេល​ដែល​មាត់​ស្បូន​ឆាប់​បើក​ពេក​។​ គ្រូ​ពេទ្យ​អាច​ណែ​នាំ​យើង​ដេរមាត់ស្បូនអំ​ឡុង​ពេល​មាន​គភ៌​ដើម្បី​បង្ការ​ការ​កើត​មិន​គ្រប់​ខែ​ប្រសិន​បើ​ស្រីៗ​យើង​​មាន៖

ប្រវត្តិ​រលូត​នៅ​ត្រីមាស​ទី ម្ដង​ ឬច្រើន​ជាង​ម្ដង​ដែល​ទាក់​ទង​ទៅ​និង​ការ​បើក​មាត់​ស្បូន​ដោយ​មិន​មាន​ការ​ឈឺ​ចាប់​ហើយ​ដោយ​គ្មាន​ការ​សម្រាល​ឬការ​របើក​ស្រោម​ទឹក​ភ្លោះ។

– ដេរមាត់ស្បូន​មុន​ ដោយ​សារ​មាន​ការ​បើក​មាត់​ស្បូន​​មិន​មាន​ការ​ឈឺ​ចាប់​នៅ​ត្រីមាស​ទី

នៅ​ពេល​ធ្វើ​ការ​ពិនិត្យ​រាង​កាយ​ឃើញ​ថា​មាត់​ស្បូន​បើក​នៅ​ត្រីមាស​ទី

ការ​រក​ឃើញ​ថា​មាត់​ស្បូន​ខ្លី​នៅ​ពេល​ធ្វើ​ការ​ពិនិត្យ​ដោយ​ម៉ាស៊ីន​អេកូ (តិច​ជាង ២៥ មីលី​ម៉ែត្រ) មុន​សប្ដាហ៍​ទី ២៤

ដឹង​ពី​កត្តា​ប្រឈម

១- កត្តាប្រឈម

ការដេរមាត់ស្បូន គឺ​មិន​ធ្វើ​សម្រាប់​មនុស្ស​គ្រប់គ្នា​នោះ​ទេ។ វា​អាច​ធ្វើ​ឲ្យ​​មាន​ផលវិបាក​ធ្ងន់​ធ្ងរ ​ហើយ​មិន​មែន​អាចបង្ការ​ការ​កើត​មិន​គ្រប់​ខែ​បាន​រហូត​នោះ​ទេ។ យើង​​ត្រូវ​យល់​ដឹង​ពី​ហានិភ័យ និងថា​តើ​វា​មាន​ប្រយោជន៍​សម្រាប់​យើង​​និង​កូន​​ឬ​អត់។

គ្រូ​ពេទ្យ​អាច​មិន​គាំទ្រ​​ដេរ​មាត់​ស្បូន​ទេ ប្រសិន​បើយើង​មាន៖

ហូរ​ឈាម​តាម​ទ្វារ​មាស

សម្រាល​មុន​កំណត់

ការ​ឆ្លង​មេរោគ​ក្នុង​ស្បូន

ការ​​របើក​ស្រោម​ទឹក​ភ្លោះ​មុន​ពេល​កំណត់​មិន​គ្រប់​ខែ៖ នៅ​ពេល​ដែល​ស្រោម​ទឹក​ភ្លោះ​ដែល​ការ​ពារ​ទារក​ពេល​នៅ​ក្នុង​ផ្ទៃ​ធ្លាយ​ ឬ​បែក​មុន​គភ៌​មាន​អាយុ ៣៧ សប្ដាហ៍

ការ​មាន​ទំងន់​កូន​ភ្លោះ

ទារក​មាន​សភាព​មិន​ធម្មតា​ដែល​មិន​អាច​រស់​បាន

ស្រោម​ទឹក​ភ្លោះ​លយ​ចេញ​មក​ក្រៅ​តាម​មាត់​ស្បូន​ដែល​បើក

បន្ទាប់​ពី​ដេរ​មាត់​ស្បូន​ យើង​​ត្រួវ​ទាក់​ទង​ទៅ​គ្រូពេទ្យ​ជា​បន្ទាន់​ប្រសិន​បើ​មាន​ការ​ធ្លាយ​ទឹក​ភ្លោះ​តាម​ទ្វារ​​មាស​ ​ដែល​ជា​សញ្ញា​នៃ​ការ​បែក​ស្រោម​ទឺក​ភ្លោះ​មិន​គ្រប់​ខែ​។ ​គ្រូពេទ្យ​អាច​ណែនាំ​យើង​ដកចេញ ​ប្រសិន​បើ​​មាន​ការ​​បែក​ស្រោម​ទឹក​ភ្លោះ​មិន​គ្រប់​ខែ ​និង​ការ​ឆ្លង​មេរោគ​ក្នុង​ស្បូន​ដោយ​អាស្រ័យ​ទៅ​តាមដំណាក់​កាល​នៃ​គភ៌។

ផលវិបាក​មាន​ដូច​ជា៖

ការ​ឆ្លង​មេរោគ

ការ​ហូរ​ឈាម​តាម​ទ្វារ​មាស

ការ​រហែក​មាត់​ស្បូន

ការ​លយ​ចេញ​នៃ​ស្រោម​ទឹក​ភ្លោះ​​តាម​ទ្វារមាស

ការ​បែក​ស្រោម​ទឺក​ភ្លោះ​មុន​ពេល​កំណត់​មិន​គ្រប់​ខែ៖ នៅ​ពេល​ដែល​ស្រោម​ទឹក​ភ្លោះ​ដែល​ការ​ពារ​ទារក​ពេល​នៅ​ក្នុង​ផ្ទៃ​ធ្លាយ​រឺ​បែក​មុន​គភ៌​មាន​អាយុ ៣៧ សប្ដាហ៍

ការ​សម្រាល​មិន​គ្រប់​ខែ​និង​កូន​កើត​មិន​គ្រប់​ខែ

ការ​រលូត

គ្នា​យើង​​ត្រូវ​ចាំ​ថា​ប្រសិន​បើ​មាត់​ស្បូន​បើក​នៅ​ត្រី​មាស​ទី យើង​​អាច​ជួប​ប្រទះ​បញ្ហា​ទាំង​នេះ​បើ​ទោះ​បី​ជា​មិន​បានដេរ​មាត់​ស្បូន​ក៏​ដោយ។

ការ​យល់​ដឹង​ពី​ហានិភ័យ​និង​ផល​វិបាក​មុន​ធ្វើ ការ​ដេរ​មាត់​ស្បូន​ ជា​ការ​សំខាន់។ ប្រសិន​បើ​មាន​ចម្ងល់​អាច​ទាក់​ទង​ទៅ​គ្រូពេទ្យ ឬ​គ្រូពេទ្យ​វះកាត់​ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម។

រូបដេរមាត់ស្បូន

យល់ដឹងនូវអ្វីដែលបានកើតឡើង

១- តើត្រូវរៀបចំដូចម្តេច?

មុន​ពេល​ធ្វើ ការ​ដេរ​មាត់​ស្បូន​ យើង​​ត្រូវ​ការ​ពិនិត្យ​អេកូ​ដើម្បី​ពិនិត្យ​មើល​សញ្ញា​ជីវិត​ទារក ​និង​ទាត់​ចោល​ភាព​មិន​ប្រក្រតី​ផ្សេង​ៗ។

២- តើមានអ្វីកើតឡើងអំឡុងពេលដេរមាត់​ស្បូន​?

ការ​វះ​កាត់​នេះ​ជា​ធម្មតា​ត្រួវ​ចាក់​ថ្នាំ​ស្ពឹក​តាម​ឆ្អឹង​ខ្នង។ ការ​ដេរ​មាត់​ស្បូន​ជា​ធម្មតា​ចំណាយ​ពេល ២០ ទៅ ៣០ នាទី។

ជើង​របស់​យើង​​នឹង​ត្រូវ​ដាក់​នៅ​លើ​ឈ្នាន់។ គ្រូ​ពេទ្យ​ផ្នែក​រោគ​ស្ត្រី​នឹង​ប្រើ​ថ្នាំ​សម្លាប់​មេរោគ​មក​សម្អាត​​ទ្វារមាស​ រួច​នឹង​ដាក់​​ប្រដាប់​ប្រដារ​ទៅ​ក្នុង​ទ្វារមាស​ហើយ​ប្រើ​វា​ដើម្បី​ដាក់​ថ្នេរ​ដោយ​ប្រើ​ស្ដុត​សប្បនិមិត្ត​ក្រាស់​នៅ​ក្នុ​ង​ និង​ជុំ​វិញ​មាត់​ស្បូន​របស់​យើង​។

ការជាសះស្បើយ

១-តើមានអ្វីកើតឡើងបន្ទាប់ពីដេរមាត់​ស្បូន​?

  • យើង​អាច​ត្រលប់​ទៅ​ផ្ទះ​វិញ​នៅ​ថ្ងៃ​បន្ទាប់។
  • មាន​ឈាម​ហូរ​តិច​តួច ទៅ ថ្ងៃ​ក្រោយ​វះ​កាត់​ជា​រឿង​ធម្មតា។
  • អ្នក​អាច​ត្រលប់​ទៅ​មាន​សកម្មភាព​ធម្មតា​ដូច​ជា​ការ​​រួម​ភេទ​​វិញ​នៅ​ថ្ងៃ​ទី ឬទី ១០ បន្ទាប់​ពី​ការ​វះ​កាត់។
  • មិន​ត្រូវ​ធ្វើ​លំហាត់​ប្រាណ​ធ្ងន់​ធ្ងរ។
  • ប្រសិន​បើ​មាន​ការ​ឈឺ​ចាប់​ហូរ​ឈាម​ កន្ត្រាក់​ ឬ​យើង​គិត​ថា​នឹង​​សម្រាល​ ត្រូវ​រាយ​ការណ៍​ទៅ​គ្រូ​ពេទ្យ​​ភ្លាម។ គ្រូ​ពេទ្យ​ផ្នែក​រោគ​ស្ត្រី​ររបស់​យើង​នឹង​​ដក​ថ្នេរ​នោះ​ចេញ​នៅ​ពេល​គភ៌​មាន​អាយុ ៣៦ សប្ដាហ៍​ ដែល​ជា​ទូទៅ​ធ្វើ​នៅ​ក្នុង​បន្ទប់​សម្រាល។

Verifying...
health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព
រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ចាន់ សុខឡាង កែសម្រួល​ចុងក្រោយ 20/01/2021
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត