backup og meta

២ ចំណុចនេះ ស្រីៗគិតខុសទាំងស្រុងពីហានិភ័យជំងឺមហារីកមាត់ស្បូន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Dec 31, 2020

    ២ ចំណុចនេះ ស្រីៗគិតខុសទាំងស្រុងពីហានិភ័យជំងឺមហារីកមាត់ស្បូន

    ស្ត្រី​ភាគ​ច្រើន​គិត​ថា ខ្លួន​មិន​មាន​ហានិភ័យ​ទៅ​នឹង​មហារីក​មាត់​ស្បូន​ទេ ដោយ​សម្អាង​ថា ទី១ ខ្លួន​នៅ​វ័យ​ក្មេង និង​ទី២ មិន​មាន​ក្រុម​គ្រួសារ​កើត​ជំងឺ​មហារីក​មាត់​ស្បូន។ នេះជាការលើកឡើងរបស់លោកស្រី​វេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកា​សេវាកម្ម​គ្លីនិករ៉ាក់។

    ការ​យល់​ឃើញ​បែប​នេះ លោកស្រី​វេជ្ជបណ្ឌិតអះ​អាង​ថា ជា​ការ​យល់​ច្រឡំ ពី​ព្រោះ​គេ​បាន​រក​ឃើញ​ថា ស្ត្រី​ទាំង​ឡាយ​ណា​ក៏​ដោយ ក្នុង​១ជីវិត​របស់​ស្ត្រី យ៉ាង​ហោច​ណាស់​ក៏​មាន​ប្រឈម​មុខ ១ដង កើត​ជំងឺ​មហារីក​មាត់​ស្បូន ជា​ពិសេស​ស្ត្រី​ដែល​មាន​ការ​រួមភេទ។

    លោកស្រី​វេជ្ជបណ្ឌិត​បន្ត​ថា បែប​នេះ ទើប​អង្គការ​សុខភាព​ពិភពលោក (WHO) ណែនាំ​ថា ស្ត្រី​ទាំង​ឡាយ​ណា​ដែល​មាន​ការ​រួមភេទ គប្បី​ទៅ​ស្រាវជ្រាវ​រក​មើល​កោសិកា​ប្រែប្រួល ដែល​អាច​ជំរុញ​ឲ្យ​ទៅ​មហារីក​យ៉ាង​ហោច​ណាស់ ឲ្យ​បាន ១ដង/ ជីវិត បើ​សិន​ជា​ពុំ​មាន​លទ្ធភាព។

    ប៉ុន្តែ​បើ​សិន​ជា​មាន​លទ្ធភាព​វិញ គួរ​តែ​ទៅ​តាម​ដាន​សុខភាព​ទាក់ទង​នឹង​ជំងឺ​មហារីកមាត់ស្បូន​ឲ្យ​បាន​រៀង​រាល់ ១ឆ្នាំ/ម្តង។ ប្រសិន​លទ្ធផល​មិន​មាន​ការ​ប្រែប្រួល ៣ឆ្នាំ​ជាប់​គ្នា យើង​អាច​ទៅ​តាម​ដាន ៣-៥ឆ្នាំ/ម្តង ចំពោះ​អ្នក​មិន​មាន​ការ​ប្រឈម​មុខ​ខ្ពស់​នឹង​ជំងឺ​មហារីក​មាត់ស្បូន។

    ចំពោះ​អ្នក​ប្រឈម​មុខ​ខ្ពស់​នឹង​ជំងឺ​មហារីកមាត់​ស្បូន​ ដូចជា ស្ត្រី​ដែល​មាន​ក្រុម​គ្រួសារ​កើត​ជំងឺ​មហារីក ស្ត្រី​ប្រឡូក​ក្នុង​ការ​រួមភេទ​ទាំង​វ័យក្មេង ស្ត្រី​មាន​ប្រព័ន្ធ​ការពារ​រាងកាយ​ចុះ​ខ្សោយ (អ្នក​ជំងឺ​អេដស៍ អ្នក​ជំងឺ​ថ្លើម ទឹកនោម​ផ្អែម) អ្នក​មាន​ដៃគូ​រួមភេទ​ច្រើន លោកស្រី​វេជ្ជបណ្ឌិត​ណែនាំ​ឲ្យ​ស្រាវជ្រាវ​រក​មេរោគ HPV ១ឆ្នាំ/ម្តង ទោះ​លទ្ធផល​ឃើញ​ថា មិន​មាន​បញ្ហា​ក៏​ដោយ។

    មហារីកមាត់ស្បូន

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Dec 31, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម