backup og meta

ស្រីៗផឹកគ្រឿងកំប៉ុងច្រើនប្រឈម​ហានិភ័យ​​​ជំងឺ​មហារីក​ពោះវៀន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jul 13, 2021

    ស្រីៗផឹកគ្រឿងកំប៉ុងច្រើនប្រឈម​ហានិភ័យ​​​ជំងឺ​មហារីក​ពោះវៀន

    ​ជំងឺ​មហារីក​ពោះវៀន​ ជា​ជំងឺ​មហារីក​ដែល​កើត​ឡើង​ជា​ទូទៅ​ទាំង​​ចំពោះ​បុរស​ និង​ស្ត្រី។ យោង​តាម​ការ​សិក្សា​ថ្មី​ៗ​នេះ​បាន​បង្ហាញ​ថា ជំងឺ​នេះ​កើត​ឡើង​ចំពោះ​មនុស្ស​ដែល​មាន​​អាយុ​ក្រោម​៥០​ឆ្នាំ​ ហើយ​ស្ត្រី​មាន​ហានិភ័យ​ខ្ពស់​ជាង​បុរស​ទៅ​ទៀត​។ ខណៈ​ពេល​ដែល​មាន​កត្តា​ជា​ច្រើន​អាច​បង្កើន​ហានិភ័យ​​នៃ​ការវិវត្តន៍​ទៅ​ជា​ជំងឺ​មហារីក​ ការ​ញ៉ាំ​ភេសជ្ជៈ​ដែល​មាន​ជាតិ​ស្ករ​​គឺ​​ជា​​កត្តា​ចម្បង​មួយ​។

    ការ​ញ៉ាំ​ភេសជ្ជៈ​មាន​ជាតិ​ស្ករ​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​មហារីក​ពោះវៀន​

    តាម​ការ​សិក្សា​ដែល​ចេញ​ផ្សាយ​ដោយ​Journal Gut​បាន​បង្ហាញ​ថា ការ​ញ៉ាំ​ភេសជ្ជៈ​ដែល​មាន​ជាតិ​ស្ករ​អំឡុង​ពេល​ដែល​យើង​ស្ថិត​ក្នុង​វ័យ​ជំទង់​ និង​ពេញ​វ័យ​បង្កើន​ហានិភ័យ​នៃ​ជំងឺ​មហារីក​ពោះវៀន ហើយ​ករណី​នៃ​ជំងឺ​នេះ​បាន​កើន​ឡើង​គួរ​ឲ្យ​​កត់​សម្គាល់​។ ការ​សិក្សា​ដដែល​នេះ​បាន​បញ្ជាក់​ថា​ អ្នក​ដែល​កើត​ក្រោយ​ឆ្នាំ​១៩៩០​ មាន​ហានិភ័យ​​ខ្ពស់​​ក្នុង​ការ​កើត​ជំងឺ​មហារីក​ពោះវៀន​ និង​ហានិភ័យ​នៃ​ការវិវត្ត​ទៅ​ជា​ជំងឺ​មហារីក​​ចុង​ពោះវៀន​ធំ ។ ​

    ជាមួយ​គ្នា​នេះ​ដែរ ការ​ញ៉ាំ​ភេសជ្ជៈ​ដែល​មាន​ជាតិ​ស្ករ​​​ចំនួន​២​កំប៉ុង​ ឬ​ច្រើន​ជាង​នេះ​ក្នុង​មួយ​ថ្ងៃ​ អាច​បង្កើន​ហានិភ័យ​នៃ​​ជំងឺ​មហារីក​ពោះវៀន ​ដល់​ទៅ​២​ដង មុន​ពេល​ដែល​ឈាន​ដល់​វ័យ​៥០​ឆ្នាំ​។ ចំពោះ​អ្នក​ដែល​ផឹក​ភេសជ្ជៈ​ទាំង​នេះ​នៅ​ចន្លោះ​អាយុ​ពី​១៣​ដល់​១៨​ឆ្នាំ មាន​ហានិភ័យ​ខ្ពស់​​រហូត​ដល់​ទៅ​៣២% ​​ក្នុង​ការវិវត្ត​ទៅ​ជា​ជំងឺ​មហារីក​ពោះវៀន​។

    មហារីកពោះវៀន

    កាត់​បន្ថយ​ហានិភ័យ​​​​នៃ​ជំងឺ​មហារីក​ពោះវៀន​​តាម​រយៈ​វិធីសាស្ត្រ​​ទាំង​នេះ

    ជាក់​ស្ដែង​ ការ​ញ៉ាំ​ភេសជ្ជៈ​ដែល​មាន​ជាតិ​ស្ករ​ច្រើន​នៅ​​វ័យ​ក្មេង​អាច​បណ្ដាល​ឲ្យ​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​កើត​ជំងឺ​មហារីក​ពោះវៀន​ធំ​ចំពោះ​ស្ត្រី​។ ដូច្នេះ​ហើយ​ យើង​គប្បី​កាត់​​បន្ថយ​ការ​ញ៉ាំ​ភេសជ្ជៈ​ទាំង​នេះ ដោយ​ការ​​ញ៉ាំ​​ទឹក​ដោះ​គោ ឬ​ទឹក​ធម្មតា​​ជំនួស​វិញ។ បន្ថែម​ពី​នេះ យើង​គប្បី​ញ៉ាំ​បន្លែ​ ផ្លែឈើ និង​គ្រាប់​ធញ្ញជាតិ​ទាំង​មូល​ឲ្យ​បាន​ច្រើន និង​ញ៉ាំ​សាច់​ក្រហម​ ដូចជា​សាច់​​គោ​ សាច់​ជ្រូក និង​សាច់​កែច្នៃ នៅ​ក្នុង​កម្រិត​តិចតួច។

    ជាង​នេះ​ទៅ​​ទៀត​ ការ​ហាត់​ប្រាណ​ជា​ទៀងទាត់ និង​ការ​គ្រប់គ្រង​ទម្ងន់​ឲ្យ​បាន​ល្អ​ ក៏​អាច​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក​ពោះវៀន​នេះ​ដែរ។ យើង​គួរ​ជៀសវាង​​ការ​ជក់​បារី និង​ផឹក​គ្រឿង​ស្រវឹង​នៅ​ក្នុង​បរិមាណ​សម​ល្មម​ គឺ​ត្រឹម​តែ​១​កែវ​សម្រាប់​មនុស្ស​ស្រី​ ទើប​ជា​ការ​ប្រសើរ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jul 13, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម