home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ចូលចិត្ត​ដើរលេងបោះតង់ ​ត្រូវ​ចេះ​តិចនិក​ទាំង​នេះ (វីដេអូ)

ចូលចិត្ត​ដើរលេងបោះតង់ ​ត្រូវ​ចេះ​តិចនិក​ទាំង​នេះ (វីដេអូ)

ការ​ដើរ​លេង​បោះ​តង់ កំពុង​ពេញ​និយម​ខ្លាំង​ណាស់ ពិសេស​យុវវ័យ​គ្នា​យើង​តែ​ម្តង ចូល​ចិត្ត​ដើរ​លេង​គេង​ព្រៃ​ស្រូប​យកខ្យល់​បរិសុទ្ធ​ និងគយគន់​​ភាព​ស្រស់​បំព្រង​របស់​​ធម្មជាតិ។ យ៉ាងណា ដើរ​លេង​គេង​បោះ​តង់​ក្នុង​ព្រៃ ក៏​ត្រូវ​ចេះ​តិចនិក​ខ្លះៗ ពិសេស​រឿង​ការពារ​ពី​សត្វ​ពស់ ព្រោះ​អាច​គ្រោះ​ថ្នាក់​ដល់​ជីវិត។ អត្ថបទ​នេះ “Hello គ្រូពេទ្យ” នឹង​ប្រាប់​តិចនិក​ការពារ​ខ្លួន​ខ្លះៗ​ឲ្យ​គ្នា​យើង​បាន​ដឹង។

១- រៀប​ចំ​តង់​ឲ្យ​នៅ​ឆ្ងាយ​ពី​ជម្រក​សត្វ​ពស់

សត្វ​ពស់​ជា​ទូទៅ តែង​វា​ចុះ​ពី​ដើរ​ឈើ ហេតុ​នេះ ត្រូវ​ប្រាកដ​ថា កន្លែង​យើង​បោះ​តង់ ត្រូវ​តែ​ជា​ទី​តាំង​ដែល​វាល មិន​មាន​ដំបូក ឬ​ដើម​ឈើ ដែល​សត្វ​ពស់​អាច​លាក់​ខ្លួន ឬ​បិទ​បាំង​ពី​ភ្នែក​យើង​បាន។

២- មុន​ពេល​ចូល​តង់ ត្រូវ​ពិនិត្យ​ឲ្យ​បាន​ត្រឹម​ត្រូវ

សត្វ​ពស់ ជា​សត្វ​ល្មូន អាច​ពួន​សម្ងំ​នៅ​ខាង​ក្រោម​តង់​របស់​យើង​បាន។ នៅ​ពេល​ថ្ងៃ បើ​យើង​មាន​កម្មវិធី​សប្បាយ​ជួបជុំ ឬ​សកម្មភាព​អ្វី​ផ្សេង​ខាង​ក្រៅ​តង់ ត្រូវ​តែ​បិទ​សំណាញ់​តង់​ឲ្យ​ជិត ហើយ​មុន​ពេល​ចូល​ក្នុង​តង់ ត្រូវ​ប្រាកដ​ណាស់ គ្មានមិត្ត​ថ្មី​របស់​យើង​មក​សម្ងំ​ពួន​ក្នុង​តង់​ឡើយ។ ជា​គំនិត​ល្អ ត្រូវ​ពិនិត្យ​កាបូប ឬ​របស់​របរ​ណា​ដែល​សត្វ​ពស់​អាចលាក់​ខ្លួន​បាន មុន​នឹង​គេង។

អត្ថបទ​ពាក់​ព័ន្ធ៖

៣- ពិនិត្យ​តង់​ឲ្យ​បាន​ត្រឹម​ត្រូវ​សព្វ​កន្លែង

ចំណុច​សំខាន់​បំផុត ត្រូវ​រូត​បិទ​សំណាញ់​តង់​គ្រប់​ពេល​វេលា​តាម​តែ​អាច​ធ្វើ​បាន ហើយ​ពិនិត្យ​តង់​ឲ្យ​បាន​ល្អិត​ល្អន់ ពិសេស​រឿង​តង់​រហែក​មាន​ប្រហោង ព្រោះ​អាច​នាំ​ឲ្យ​​ពស់​លូន​ចូល​ក្នុង​តង់​យើង​បាន។

៤- ប្រមូល​អាហារ​ដែល​មាន​ក្លិន​ទាក់​ទាញ​ពស់ ចេញ​ពី​តំបន់​យើង​បោះ​តង់

ជា​គំនិត​ល្អ​បំផុត​មួយ ត្រូវ​រក្សា​អាហារ​ រាប់​បញ្ចូល​ទាំង​អាហារ​សល់ ក្នុង​ថង់​យើង​ចង​ឲ្យ​ជិត ដើម្បី​បញ្ចៀស​ការ​ទាក់​ទាញ​ភ្ញៀវ​ថ្មី​របស់​យើង ដែល​យើង​មិន​ចង់​ជួប។

ដើម្បី​កុំ​ឲ្យ​ពស់​ចាប់​អារម្មណ៍​តំបន់​យើង​បោះ​តង់ ត្រូវ​តែ​យក​អាហារ​ចេញ​ឲ្យ​ឆ្ងាញ ព្រោះ​ក្លិន​អាហារ​របស់​យើង មិន​ត្រឹម​តែ​ទាក់​ទាញ​ពស់​នោះ​ទេ អាច​ទាក់​ទាញ​ទាំង​សត្វ​ផ្សេងៗ​មក​ក្បែរ​តង់​យើង​បាន​ទៀត​ផង រាប់​បញ្ចូល​ទាំង​កណ្តុរ និង​សត្វ​ស្លាប ដែល​សុទ្ធ​សឹង​ជាអាហារ​ពិសេស​របស់​ពស់។

អត្ថបទពាក់ព័ន្ធ៖

៥- ប្រើ​ស្ព្រាយគីមី​បាញ់​ជុំ​វិញ​តង់

បើ​យើង​ជា​មនុស្ស​ខ្លាច​ពស់​ខ្លាំង ឬ​ធ្លាប់​មាន​បទពិសោធន៍​ភ័យ​អស់​ព្រលឹង​ដោយ​សារ​សត្វ​ពស់​ពី​មុន​មក អាច​សាក​ល្បង​ប្រើ​ស្ព្រាយ​មាន​ផ្ទុះ​សារធាតុ​គីមី​ដែល​ពស់​មិន​ចូល​ចិត្ត​បាន។

ស្ព្រាយ​ទាំង​នេះ គឺ​មាន​ច្រើន​ប្រភេទ ទាំង​ប្រភេទ​ប្រើ​ខាង​ក្រៅ​តង់ និង​ខាង​ក្នុង​តង់ ហើយ​បើ​គ្នា​យើង​មិន​ធ្លាប់​ប្រើ​សោះ អាច​សាក​ល្បង​ប្រភេទ Liquid Fence ដែល​ពេញ​និយម​បំផុត​ជុំ​វិញ​ពិភពលោក នឹង​ងាយ​រក​ទិញ។ អាច​សាក​សួរ​តាម​ឱសថស្ថាន និង​សុំ​ការ​ណែនាំ​ពី​គ្រូពេទ្យ ឬឱសថការី​បានមុននឹង​យក​មកប្រើ។

health-tool-icon

គណនា BMR

ប្រើប្រាស់​រង្វាស់​សុខភាព - អត្រាដុតកាឡូរី ដើម្បី​កំណត់ និង​​ដឹង​ពី​បរិមាណ​កាឡូរី​ដុត​សមស្របបំផុត​ទៅ​តាម កម្ពស់ ទម្ងន់ អាយុ និង​សកម្មរាងកាយ​នានា

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ចាន់ វុត្ថា កែសម្រួល​ចុងក្រោយថ្ងៃទី 29/04/2021
ត្រួតពិនិត្យដោយ វេជ្ជ. វេជ្ជ. ចាន់ ស៊ីណេត
x