home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ចង់បានសុខភាពល្អ កុំចោលទម្លាប់ទាំង៦នេះ

ចង់បានសុខភាពល្អ កុំចោលទម្លាប់ទាំង៦នេះ

ពិត​ណាស់​ថា​មនុស្ស​យើង​គ្មាន​អ្នក​ណា​ម្នាក់​មិន​ចង់​បាន​សុខ​ភាព​ល្អ​នោះ​ទេ តែ​មិន​មែន​គ្រប់​គ្នា​សុទ្ធតែ​អនុវត្ត​បាន​ទម្លាប់​ល្អ​ដើម្បី​រក្សា​សុខភាព​ឲ្យ​នៅ​រឹង​មាំ​នោះ​ទេ​។ ទម្លាប់​មួយ​ចំនួន​ថ្វី​ដ្បិត​​តែ​មើល​ទៅ​សាមញ្ញ តែ​មនុស្ស​មិន​តិច​នាក់​​ទេ​មិន​អាច​ធ្វើ​បាន ជាហេតុ​នាំ​ឲ្យ​សុខភាព​ក៏​មិន​ល្អ​ទៅ​តាម​ហ្នឹង​ដែរ​។ តើ​ទម្លាប់​អ្វី​ខ្លះ​ជួយ​ឲ្យ​មនុស្ស​យើង​មាន​សុខភាព​ល្អ?

១. ញ៉ាំ​អាហារ​ពេល​ព្រឹក​​

វា​ជា​ការ​ចាំ​បាច់​ណាស់​ដែល​យើង​ត្រូវ​មាន​អ្វី​ទ្រាប់​ពោះ​នៅ​ពេល​ព្រឹក ដើម្បី​មាន​ដំណើរ​ការ​មេតាប៉ូលិស និង​ចៀសវាង​​ញ៉ាំ​អាហារ​ច្រើន​នៅ​ពេល​បន្ទាប់​។ ការ​សិក្សា​មួយ​ចំនួន​បាន​ក​ឃើញ​ថា​មនុស្ស​ពេញ​វ័យ​ដែល​បាន​ញ៉ាំ​អាហារ​ពេល​ព្រឹក​អាច​បំពេញ​ការងារ​បាន​ល្អ​ជាង​អ្នក​មិ​ញ៉ាំ ហើយ​កូន​ក្មេង​ដែល​ញ៉ាំ​អាហារ​ពេល​ព្រឹក​ប្រឡង​បាន​លទ្ធផល​ល្អ​ជាង​ក្មេង​មិន​បាន​ញ៉ាំ​អាហារ​ពេល​ព្រឹក​។

២. មាន​ផែនការ​អាហារ​

ការ​ចេះ​រៀប​ចំ​ផែន​ការ​អាហារ នឹង​ជួយ​យើង​សន្សំ​បាន​ទាំង​ថវិកា និង​ពេល​វេលា​។ ការ​គិត​ទុក​មុន​ថា​ត្រូវ​ញ៉ាំ​អ្វី អាច​ជួយ​យើង​ដឹង​ថា​អាហារ​ណា​គួរ​ញ៉ាំ និង​មិន​គួរ​ញ៉ាំ។ ដូច​ជា​យើង​ចង់​ស្រក​ទម្ងន់ យើង​ត្រូវ​កាត់​បន្ថយ​អាហារ​មាន​ជាតិ​ផ្អែម ខ្លាញ់ និង​កាបូអ៊ីដ្រាត ឬ​បើ​យើង​ត្រូវ​ការ​វីតាមីន​បន្ថែម យើង​ក៏​បាន​ដឹង​មុន​ដូច​គ្នា​។ ការ​មាន​ផែនការ​អាហារ ជួយ​ឲ្យ​យើង​អាច​គ្រប់​គ្រង​របប​អាហារ​បាន​ត្រឹម​ត្រូវ​។

សុខភាពល្អ

៣. ផឹកទឹក​គ្រប់គ្រាន់​

ការ​ផឹក​ទឹក​បាន​ច្រើន​​មិន​ត្រឹម​តែ​ជួយ​រក្សា​រាង​កាយ​មិន​ឲ្យ​ខ្វះ​ជាតិ​ទឹក​នោះ​ទេ តែ​ថែម​ទាំង​អាច​ជួយ​ឲ្យ​យើង​ស្រក​គីឡូ​ដែរ​។ គ្នា​យើង​កុំ​គិត​ថា​ការ​ផឹក​ភេសជ្ជៈ​កំប៉ុង​អាច​ជំនួស​ទឹក​បាន​នោះ ភេសជ្ជៈ​ប៉ូវ​កម្លាំង​​មាន​ទំនាក់​ទំនង​នឹង​ជំងឺ​ធាត់ និង​ជំងឺ​ទឹក​នោម​ផ្អែមប្រភេទ២។ ការ​បំពេញ​ជាតិ​ទឹក​ដល់​រាង​កាយ​មិន​មែន​តែ​ការ​ផឹកទឹក​តែ​មួយ​មុខ​នោះ​ទេ តែ​យើង​អាច​ញ៉ាំ​ផ្លែ​ឈើ​ដូច​ជា​ផ្លែ​ក្រូច ឪឡឹក ឬ​ត្រសក់​បន្ថែម ដើម្បី​បំពេញ​ជាតិ​ទឹក​ដែរ​។​​​​​​​

៤. ហាត់​ប្រាណ

ពេល​និយាយ​ដល់​រឿង​ហាត់​ប្រាណ មិន​មែន​គ្រប់​គ្នា​សុទ្ធ​តែ​អាច​ធ្វើ​បាន​នោះ​ទេ។ ប៉ុន្តែ​សម្រាប់​អ្នក​ស្រឡាញ់​សុខភាព​ គឺ​ពិត​ជា​អាច​ធ្វើ​បាន​។ ការ​ហាត់​ប្រាណ​ដូច​ជា​រត់ រាំ ឬ​ជិះ​កង់​សុទ្ធ​តែ​មាន​ប្រយោជន៍​ដល់​សុខ​ភាព​រាង​កាយ និង​ផ្លូវ​ចិត្ត​។ បើ​សិន​ជា​យើង​មិន​ចង់​រត់ ឬ​ជិះ​កង់ យើង​អាច​ចំណាយ​ពេល​ដើរ​ប្រហែល​៣០​នាទី​ក្នុង​មួយ​ថ្ងៃ ក៏​មាន​ប្រយោជន៍​ចំពោះ​សុខភាព​ដូចគ្នា​។

​៥. មិន​ជក់​បារី

បើ​សិន​ជា​យើង​ជា​អ្នក​ជក់​បារី គួរ​បញ្ឈប់​ទៅ​ដើម្បី​សុខភាព​របស់​យើង​។ ការ​ឈប់​ជក់បារី នឹង​ជួយ​ឲ្យ​សុខ​ភាព​យើង​បាន​ល្អ​ឡើង​វិញ ព្រោះ​ថា​រាងកាយ​យើង​នឹង​ជួសជុល​ការ​ខូច​បាន​បាន​លឿន​។ គ្នា​យើង​នឹង​ទេ​ថា គ្រាន់​តែ​២០​នាទី​ក្រោយ​ពី​យើង​ឈប់​ជក់​បារី ចង្វាក់​បេះដូង និង​សម្ពាធ​ឈាម​របស់​យើង​ក៏​ចាប់ផ្ដើម​ធ្លាក់​ចុះ​ដែរ​។ កុំ​នៅ​ចាំ​អី​ទៀត ឆាប់​ផ្ដាច់​បារី បើ​គ្នា​យើង​ធ្វើ​មិន​បាន គ្រូពេទ្យ​អាច​ជួយ​ណែនាំ​យើង​បាន​។

៦. គេង​បាន​គ្រប់​គ្រាន់​

ការ​គេង​បាន​ស្កប់​ស្កល់​មាន​ប្រយោជន៍​ច្រើន​ដល់​សុខភាព ដូច​ជា​ជួយ​ឲ្យ​យើង​​មាន​អារម្មណ៍​ស្រស់ស្រាយ ការ​ចង​ចាំ​ល្អ មានការ​ផ្ដោត​អារម្មណ៍​បាន​ល្អ​ និង​អាច​ជួយ​ឲ្យ​យើង​រៀន​អ្វី​ថ្មី​បាន​លឿន​ផង​ដែរ​។ មួយ​វិញ​ទៀត ការ​គេង​បាន​គ្រប់គ្រាន់​ក៏​ជួយ​ឲ្យ​យើង​បន្ថយ​ហានិភ័យ​កើត​ជំងឺ​បេះដូង​ទៅ​ថ្ងៃមុខ​ផង​ដែរ​។ ក្នុង​មួយ​យប់​ យើង​គួរ​គេង​ឲ្យ​បាន​ចន្លោះ​ពី​ប្រាំពីរ ទៅ​ប្រាំបួន​ម៉ោង​។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

https://www.webmd.com/fitness-exercise/ss/twelve-habits-super-healthy-people

https://www.lifehack.org/articles/lifestyle/10-habits-always-healthy-people.html

https://www.mayoclinic.org/healthy-lifestyle/fitness/expert-answers/exercise/faq-20057916#:~:text=As%20a%20general%20goal%2C%20aim,may%20need%20to%20exercise%20more.

 

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ វេជ្ជ. ចាន់ ស៊ីណេត
អត្ថបទ​ដោយ ទូច សុខា
កែ 3 weeks ago
x