home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

មូលហេតុបែកញើសចុងដៃចុងជើងញឹក និងតិចនិកបំបាត់បញ្ហានេះ

មូលហេតុបែកញើសចុងដៃចុងជើងញឹក និងតិចនិកបំបាត់បញ្ហានេះ

គ្នា​យើង​មួយ​ចំនួន​ចេះ​តែង​បែក​ញើស​ចុង​ដៃ​ចុង​ជើង មិន​ដឹង​មូលហេតុ ជួន​កាល​អង្គុយ​នៅ​ក្នុង​កន្លែង​ម៉ាស៊ីន​ត្រជាក់​សោះ បាតដៃ​បាត​ជើង​បែក​ញើស​ដែរ។ ចុះ​ហេតុ​អ្វី​បាន​យើង​ចេះ​តែ​បែក​ញើស​ចុង​ដៃ​ជើង ទាំង​ដែល​អាកាសធាតុ​ត្រជាក់​អ៊ីចឹង?

មូលហេតុ​ជា​ច្រើន​បណ្ដាល​ឲ្យ​សីតុណ្ហភាព​រាងកាយ​របស់​យើង​ឡើង​កម្ដៅ​ដូច​ជា អាកាសធាតុ​ក្ដៅ ការ​ហាត់​ប្រាណ អារម្មណ៍​តានតឹង ស្ត្រេស ការ​ថប់​បារម្ភ ឬ​ភាព​ភ័យ​ស្លន់ស្លោ។ល។ សូម្បី​តែ​ពេល​យើង​ញ៉ាំ​អាហារ​ហឹរ ក៏​បែក​ញើស​ចេញ​មក​ដែរ។ នេះ​បើ​តាម​លោក​វេជ្ជបណ្ឌិត Ernest Wangជា​ទីប្រឹក្សា​ជាន់​នៃ​Singhealth group ប្រទេស​សឹង្ហបុរី។

ការ​បែក​ញើស​ហួស​ប្រមាណ​ដែល​មិន​បង្ក​ឡើង​ដោយ​អាកាសធាតុ ឬ​ការ​ធ្វើ​លំហាត់​ប្រាណ​ទេ​នោះ អាច​បណ្ដាល​មក​ពី​បញ្ហា​មួយ​ហៅ​ថា Hyperhidrosis។ គ្នា​យើង​ដែល​មាន​បញ្ហា​នេះ ទោះ​ជា​នៅ​ក្នុង​ម៉ាស៊ីន​ត្រជាក់​ក៏​បែក​ញើស​ប្រអប់ដៃ​ជើង ឬ​ក្លៀក​ជោគ​អាវ បង្ក​ឲ្យ​យើង​ខ្មាស​គេ​មិន​ស្ទើរ​ទេ។ ពេល​ខ្លះ​កាល​ដែល​យើង​បែក​ញើស​ចុង​ដៃ​ចុង​ជើង​ក៏​អាច​ជា​សញ្ញា​នៃ​ជំងឹ​ដូច​ជា៖

ទឹកនោមផ្អែម
– ជាតិ​ស្ករ​ក្នុង​ឈាម​ទាប
– ការ​ឆ្លង​មេរោគ
– ជំងឺ​មហារីក​មួយ​ចំនួន
ជំងឺ​បេះដូង
– បញ្ហា​ក្រពេញទីរ៉ូអ៊ីត។

តិចនិកទប់ទល់នឹងបញ្ហាបែកញើសចុងដៃចុងជើង

ប្រសិន​បើ​គ្នា​យើង​ធុញ​ទ្រាន់​នឹង​បញ្ហា​បែក​ញើស​ចុង​ដៃ​ដើង ឬ​បែក​ញើស​ក្លៀក​ខ្លាំង អាច​សាកល្បង​ជាមួយ​តិចនិក​នេះ ដើម្បី​ទប់ស្កាត់​បញ្ហា​បែក​ញើស​ខ្លាំង​នេះ​កើត​ឡើង​បាន​ដោយ៖

  • លាប​ផលិតផល Antiperspirant បំបាត់​ក្លិន និង​ញើស​លើ​បាតដៃ និង​បាតជើង​មុន​ពេល​ចូល​គេង។
  • ចៀសវាង​ញ៉ាំ​ជាតិ​កាហ្វេអ៊ីន ឬ​អាហារ​ហឹរ ដែល​បណ្ដាល​ឲ្យ​បែក​ញើស​កាន់​តែ​ខ្លាំង។
  • ងូតទឹក​ជា​ប្រចាំ តែ​ត្រូវ​ចៀសវាង​ងូត​ទឹក​ក្ដៅ ឬសូណា ដើម្បី​ទប់​ស្កាត់​សីតុណ្ហភាព​រាងកាយ​ឡើង​ខ្ពស់។
  • ជូត​ជើង​ឲ្យ​ស្ងួត​ក្រោយ​ងូត​ទឹក ដើម្បី​ទប់ស្កាត់​បាក់តេរី​កើន​ឡើង។
  • សាកល្បង​តាំង​សមាធិ ឬ​តិចនិក​កាត់​បន្ថយ​ស្ត្រេស​ផ្សេងៗ ចៀសវាង​បែក​ញើស​ដោយ​សារ​ស្ត្រេស​ខ្លាំង​ពេក។

បែកញើសចុងដៃចុងជើង

health-tool-icon

គណនា BMR

ប្រើប្រាស់​រង្វាស់​សុខភាព - អត្រាដុតកាឡូរី ដើម្បី​កំណត់ និង​​ដឹង​ពី​បរិមាណ​កាឡូរី​ដុត​សមស្របបំផុត​ទៅ​តាម កម្ពស់ ទម្ងន់ អាយុ និង​សកម្មរាងកាយ​នានា

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

https://www.nhs.uk/conditions/excessive-sweating-hyperhidrosis/

https://www.mayoclinic.org/diseases-conditions/hyperhidrosis/symptoms-causes/syc-20367152

https://www.healthxchange.sg/head-neck/brain-nervous-system/sweaty-palms-feet-coping-tips

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 31/05/2021
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត