តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

រដ្ឋាភិបាលសម្រេចឲ្យពលករនិងអ្នកទោសខ្មែរនៅម៉ាឡេស៊ីត្រលប់មកកម្ពុជា តែត្រូវតេស្តសុខភាពសិន

    រដ្ឋាភិបាលសម្រេចឲ្យពលករនិងអ្នកទោសខ្មែរនៅម៉ាឡេស៊ីត្រលប់មកកម្ពុជា តែត្រូវតេស្តសុខភាពសិន

    រដ្ឋាភិបាលកម្ពុជា​បាន​សម្រេច​ឲ្យ​ពលករ និង​អ្នក​ទោស​ខ្មែរ​នៅ​ម៉ាឡេស៊ី​ជាង​២០០នាក់​ត្រលប់​មក​កាន់​មាតុ​ប្រភទេស​វិញ តែ​ត្រូវ​ទុក​ពេល​ឲ្យ​ខាង​អាជ្ញាធរ​ម៉ាឡេស៊ី​ធ្វើ​តេស្ត​សុខភាព​សិន ដើម្បី​បញ្ជាក់​ថា គ្មាន​វិជ្ជមាន COVID-19។

    សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្ហោះសារ​នៅ​បណ្តាញ​សង្គម​នា​ល្ងាច​នេះ​ថា “រដ្ឋាភិបាល​កម្ពុជា សូម​អរគុណ​កូន​ក្មួយ​ពលករ​ជាង២០០នាក់ ដែល​ក្នុង​នោះ​ក៏​មាន​កូន​ក្មួយ​អ្នកទោស​ចំនួន ៧៣​នាក់​ផង​ដែរ ដែល​ត្រូវ​បាន​ផ្អាក​ការ​ធ្វើ​ដំណើរ​វិល​ត្រលប់​មក​កម្ពុជា​វិញ កាល​ពី​ពេល​ថ្មីៗ ក្នុង​ពេល​ដែល​ប្រទេស​យើង​កំពុង​ដាក់​បម្រាម​តឹងរឹង​ក្នុង​ការ​ធ្វើ​ដំណើរ”

    ក្នុងសារ​នោះ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​បញ្ជាក់​បន្ថែម​ថា ប្រសិន​បើ​ពលករ និង​អ្នក​ទោស​ខ្មែរ​ទាំង​នោះ​គ្មាន​ឆ្លង COVID-19 ទេ គឺ​អាច​វិល​ត្រលប់​មក​កម្ពុជា​វិញ​ក្នុង​ពេល​ឆាប់ៗ។ ផ្ទុយ​ទៅ​វិញ​បើ​ខាង​ម៉ាឡេស៊ី​ពិនិត្យ​ឃើញ​មាន COVID-19 គឺ​ត្រូវ​នៅ​ព្យាបាល​នៅ​ទីនោះ​សិន​រហូត​ជា​សះស្បើយ ទើប​អនុញ្ញាត​ឲ្យ​ត្រលប់​មក​កម្ពុជា​វិញ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    health-tool-icon

    គណនា BMI

    ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 27/04/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: