home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ទីក្រុងប៉េកាំងបានរឹតត្បិតការដើរហើរក្រោយផ្ទុះការឆ្លង COVID-19 ជាថ្មីម្ដងទៀត

ទីក្រុងប៉េកាំងបានរឹតត្បិតការដើរហើរក្រោយផ្ទុះការឆ្លង COVID-19 ជាថ្មីម្ដងទៀត

ទីក្រុង​ប៉េកាំង​បាន​បិទ​តំបន់​ជាច្រើន​ក្នុង​ទីក្រុង​ និង​បង្កើត​ការ​តេស្ដ​រក​ COVID-19 ក្រោយ​ពីរកឃើញ​​ការ​ឆ្លងថ្មី ១០០​ករណីជាថ្មី​ម្ដង​ទៀត​កាល​ពី​ថ្ងៃ​ទី១៥ ខែ​មិថុនា​ ក្រោយ​ពី​មិន​មាន​ការ​ឆ្លង​ក្នុង​តំបន់​ជាង​៧សប្ដាហ៍។

សារព័ត៌មាន​ BBC បាន​ចេញ​ផ្សាយ​នៅថ្ងៃទី១៦ ខែមិថុនា នេះថា​ការ​ផ្ទុះ​ការ​ឆ្លង​ថ្មី​នេះ​គឺ​កើត​មាន​នៅ​ផ្សារ​ Xinfadi ដែល​ជា​ផ្សារ​លក់បោះ​ដុំ​ធំ​បំផុត​នៅ​ក្នុង​ទីក្រុង​ប៉េកាំង។ សារព័ត៌មាន​ក្នុង​ស្រុក​បាន​រាយការណ៍​ថា​គេ​បាន​រកឃើញ​វីរុស​នៅ​លើ​ជ្រុញ​ដែល​ប្រើ​សម្រាប់​ហាន់​ត្រី​សាល់ម៉ុន​នាំ​ចូល​ពី​ទ្វីបអឺរ៉ុប។

ទោះយ៉ាងណាលោក Mike Ryan ប្រធាន​ផ្នែក​កម្មវិធី​សង្គ្រោះបន្ទាន់​​របស់​អង្គការសុខភាពពិភពលោក​បាននិយាយថាការ​លើកឡើងថាវីរុសអាច​​ស្ថិត​​នៅ​លើ​ត្រីសាល់ម៉ុន ឬ​សំបក​វេចខ្ចប់​គឺ​គ្រាន់​តែ​ជា​ការ​សន្និដ្ឋាន​ប៉ុណ្ណោះ។ ប៉ុន្តែ​អ្នក​ជំនាញ​សុខាភិបាល​ផ្សេងៗ​ទៀត​បាន​និយាយ​ថា​ប្រភព​នៃ​ការ​ផ្ទុះ​ឡើង​លើក​នេះ​អាច​មក​ពី​ការ​បង្ក​រោគ​ឆ្លង​ពី​មួយ​ទៅ​មួយ​ដោយ​មិន​ដឹង​ខ្លួន។

ប្រធាន​ផ្នែក​ជំងឺ​ឆ្លង​នៅ​មជ្ឈមណ្ឌល​ទប់ស្កាត់​ជំងឺ​ឆ្លង​បាន​ឲ្យ​ដឹង​ថា​វីរុស​ដែល​រក​ឃើញ​នៅ​ទីក្រុង​ប៉េកាំង​គឺ​មិន​មាន​លក្ខណៈ​ដូច​ទៅ​នឹង​វីរុស​ដែល​រាលដាល​នៅ​តំបន់​ផ្សេង​ក្នុង​ប្រទេស​ចិន​ទេ ហើយ​អង្គការ​សុខភាព​ពិភពលោក​បាន​ជំរុញ​ឲ្យ​ប្រទេស​ចិន​ចែករំលែក​លំដាប់​ហ្សែន​នេះ។

ផ្សារ​លក់​ដុំ​នេះ​​ត្រូវបាន​គេ​បិទ​កាល​ពី​ថ្ងៃ​សៅរ៍ សប្ដាហ៍មុន​ និង​មាន​ការ​រឹតត្បិត​នៅ​តំបន់​ក្បែរ​ផ្សារ​នោះ​។ នៅ​ថ្ងៃ​ទី​១៥​ ខែ​មិថុនា​ អាជ្ញាធរ​បាន​រៀប​កន្លែង​ធ្វើ​តេស្ដ​ជិត​២០០​កន្លែង និង​បាន​ទាក់ទង​ទៅ​អ្នក​បាន​ទៅ​ផ្សារ​នោះ​កាលពី​ចុង​ខែ​ឧសភា​ប្រហែល​២០០ ០០០​នាក់។ អ្នក​ស្ម័គ្រចិត្ត​នៅ​កន្លែង​ត្រួតពិនិត្យ​បាន​វាស់​សីតុណ្ហភាព​ឲ្យ​ប្រជាជន។ ការ​រឹតត្បិត​នេះ​បាន​បន្ត​រហូត​ដល់​២១​តំបន់​ដែល​នៅ​ជិត​ផ្សារ។ កន្លែង​ហាត់ប្រាណ និង​កន្លែង​កម្សាន្ត​​ផ្សេងៗ​​នៅ​ទីក្រុង​ប៉េកាំង​ក៏​ត្រូវ​បិទ រួមទាំង​សាលារៀន​ផង​ដែរ។

គិត​មក​ដល់​ថ្ងៃ​នេះ អ្នកឆ្លង​ COVID-19 ទូទាំង​ពិភពលោក​មាន​ចំនួនជាង ៨,១លាន​ករណី ក្នុង​នោះ​មាន​អ្នក​ជា​សះស្បើយជាង ៤, ២លាននាក់ និង​អ្នកស្លាប់ជាង ៤៣ម៉ឺននាក់។

អត្ថបទពាក់ព័ន្ធ៖

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

https://www.bbc.com/news/world-asia-china-53054388

រូបថត​របស់​អ្នក​និពន្ធ
អត្ថបទដោយ ថាត់ រ័ត្នមូនីតា នៅ 16/06/2020
ត្រួតពិនិត្យ​ដោយ គឹម កាណែល
x