home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

រាជរដ្ឋាភិបាលសម្រេចសងថ្ងៃឈប់សម្រាកពេលចូលឆ្នាំខ្មែរ ចំនួន ៥ថ្ងៃ ក្នុងពេលឆាប់ៗ

រាជរដ្ឋាភិបាលសម្រេចសងថ្ងៃឈប់សម្រាកពេលចូលឆ្នាំខ្មែរ ចំនួន ៥ថ្ងៃ ក្នុងពេលឆាប់ៗ

ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់បទសម្ភាសន៍ដល់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ថា តាម​ការ​សន្យា​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដោយបាន​រៀបចំ​ថ្ងៃ​ឈប់​សម្រាកសង សម្រាប់​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ ដែល​បាន​ពន្យារពេល​កាលពី​ខែ​មេសា កន្លង​ទៅ​ដោយសារ COVID-19 រីក​រាល​ដាល​​ខ្លាំង។

ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលខាងលើបញ្ជាក់ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពិតជាបានស្នើឲ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ សិក្សាអំពីលទ្ធភាពសងថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ជូនប្រជាពលរដ្ឋវិញ ហើយបន្ទាប់ពីសិក្សាលទ្ធភាពរួចហើយ ក្រសួងស្ថាប័នត្រូវដាក់ជូនសម្តេចតេជោ ពិនិត្យជាចុងក្រោយ មុននឹងសម្រេចជាផ្លូវការថា នឹងសងប្រជាពលរដ្ឋវិញ ចំនួនប៉ុន្មានថ្ងៃ ហើយនៅថ្ងៃណា ខែណា?

ដោយសារតែ COVID-19 បានវាយលុក​ទាំង​សកលលោក រួម​ទាំង​ប្រទេស​កម្ពុជា​ផង​ដែរ​នោះ ទើប​រាជរដ្ឋាភិបាល​សម្រេច​លើក​ពេល​ថ្ងៃ​ឈប់សម្រាក​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ប្រពៃណីជាត ដើម្បី​បញ្ចៀស​ការ​ជួបជុំ នាំឲ្យ​ឆ្លង​រីក​រាល COVID-19 ពេល​ជួបជុំ​បងប្អូន។ សម្រាប់​ថ្ងៃ​ឈប់​សម្រាក​ចូលឆ្នាំ​នេះ អាច​ធ្វើឡើង​ឆាប់ៗនេះនៅ​ចុង​ខែ​កក្កដា ឬ​នៅ​ដើម​ខែ​សីហា ​ខាង​មុខ​នេះ ដោយ​មាន​រយៈពេល ៥ ថ្ងៃ ហើយ​អ្វី​ដែល​ពិសេស​គឺ​សម្ដេច​បាន​ដាក់​នូវ​ថ្ងៃ​ឈប់​សម្រាក​ចាប់ពី​ថ្ងៃ​ច័ន្ទ ដើម​សប្ដាហ៍ ដើម្បី​កុំឲ្យ​ជាន់​ថ្ងៃ​សៅរ៍-អាទិត្យ​ចុង​សប្ដាហ៍។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ ដេត ធន្នី
អត្ថបទ​ដោយ ទ្រី រ៉ាវី
កែ 08/07/2020
x