home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ប្រយ័ត្នប្រយែង! ជំងឺគ្រុនឈីកបន្តកើនឡើងដល់ជាង ២ ពាន់ករណីសង្ស័យ

ប្រយ័ត្នប្រយែង! ជំងឺគ្រុនឈីកបន្តកើនឡើងដល់ជាង ២ ពាន់ករណីសង្ស័យ

ក្រសួង​សុខាភិបាល​កម្ពុជា​បាន​ប្រកាស​ពីស្ថានភាព​ជំងឺ​គ្រុន​ឈីក​ដែល​ចាប់ផ្ដើម​ផ្ទុះ​នៅ​ខេត្ត​បន្ទាយមានជ័យ​នា​ពាក់​កណ្ដាល​ខែ​កក្កដា ឆ្នាំ ២០២០ នេះ បន្ត​កើន​ឡើង​ទៀត​ហើយ។

យោង​តាម​ការ​សង្កេត​តាម​ប្រព័ន្ធ​អង្កេត​តាមដាន​ជំងឺ​គ្រុនឈីក​ថ្នាក់​ជាតិ​បាន​បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃ ០៦ ខែ សីហា ឆ្នាំ ២០២០ នេះ​បាន​រក​ឃើញ​ករណី​សង្ស័យ​ជំងឺ​គ្រុន​ឈីក​សរុប​ចំនួន ២០៤៧ នាក់ របាយការណ៍​នេះ​បាន​តាម​រយៈ​ប្រព័ន្ធ​ឃ្លាំ​មើល​ជំងឺ​គ្រុន​ឈាម​ពី​មន្ទីរ​សុខាភិបាល​ខេត្ត​ចំនួន ១៥ ខេត្ត​រួម​មាន ស្ទឹងត្រែង កំពង់ធំ បាត់ដំបង ប៉ៃលិន ពោធិ៍សាត់ ឧត្តរមានជ័យ កំពត ត្បូងឃ្មុំ តាកែវ ព្រះសីហនុ ព្រះវិហារ កណ្ដាល បន្ទាយមានជ័យ កំពង់ចាម និង​ខេត្ត​សៀមរាប។

ក្នុង​ចំនួន​សរុប​ករណី​សង្ស័យ​ជំងឺ​គ្រុន​ឈីក​ខាង​លើ​មាន ៥៨% (ស្មើ ១១៨៤នាក់) កើត​មាន​លើ​មនុស្ស​ពេញ​វ័យ ចំនួន ៣០,៣% ជា​កុមារ​លើស​ពី​អាយុ ៥ ឆ្នាំ និង​ចំនួន ១១,៧% ជា​កុមារ​អាយុ​ក្រោម ៥ ឆ្នាំ។ ក្នុង​ចំណោម​នោះ​ស្ត្រី​មាន​ចំនួន៥៨,២% (ស្មើនឹង ៦៨៩នាក់) និង​បុរស ៤១,៧% (ស្មើ ៤៩៤នាក់) ហើយ​ចំនួន​អ្នក​ឈឺ​ជាង ៨០%នៃ​ករណី​សង្ស័យ​សរុប មកពី​ខេត្ត​បន្ទាយមានជ័យ កំពង់ចាម សៀមរាប និង​តាកែវ។ រីឯ​អ្នក​ជា​សះស្បើយ​ប្រមាណ​ជា ៩០ % ក្នុង​ចំណោម​អ្នក​ជំងឺ​ទាំង​អស់ និង​នៅ​បន្ត​ព្យាបាល ១០% នៅ​មន្ទីរពេទ្យ​រដ្ឋ។

ជំងឺគ្រុនឈីក ជំងឺគ្រុនឈីក

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ Try Ravi កែសម្រួល​ចុងក្រោយ 08/08/2020
ត្រួតពិនិត្យដោយ ដេត ធន្នី