ករណី COVID-19 នៅកម្ពុជាព្រឹកនេះ ក្រសួងសុខាភិបាលបានប្រកាសរកឃើញជាបន្តបន្ទាប់ទៀតហើយ តែក៏មានអ្នកជាសះស្បើយថ្មីថែមដូចគ្នាដែរ។
សម្រាប់អ្នកឆ្លងថ្មីថ្ងៃនេះគឺជាស្រ្តីខ្មែរអាយុ ២៧ ឆ្នាំ ដែលជាទាហានមួកខៀវ ក្រោយតេស្តវិជ្ជមាន បានដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពជ័យជំនះ ក្រុងតាខ្មៅ។ ចំពោះស្រ្តីជនជាតិកាណាដាអាយុ ៤១ ឆ្នាំមកពីប្រទេសអូប៊េគីស្ថាន និងឆ្លងកាត់តាមឌូបៃ រួចបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្យូង ហើយមកដល់កម្ពុជាកាលពីថ្ងៃ ០៧ ខែសីហា ឆ្នាំ ២០២០។ ក្រោយតេស្តវិជ្ជមានស្រ្តីជនជាតិកាណាដារូបនោះ បានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
រីឯអ្នកជាសះស្បើយវិញជាបុរសជនជាតិខ្មែរ ធ្វើដំណើរមកពីប្រទេសបាគីស្ថាន រួចបន្តជើងហោះហើរនៅប្រទេសម៉ាឡេស៊ី ហើយអ្នកទាំង ២ ត្រូវបានអនុញ្ញាតឲ្យចាកចេញពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ បន្ទាប់ពីតេស្តអវិជ្ជមាន COVID-19 ២ ដង។
សរុបតួលេខអ្នកឆ្លង COVID-19 ទូទាំងប្រទេសមានចំនួន ២៤៨ នាក់ស្ត្រី ៤៩ និងបុរស ១៩៩ នាក់ក្នុងនោះអ្នកព្យាបាលសះស្បើយមានចំនួន ២១៧ នាក់ ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋចំនួន ៣១ នាក់។
[embed-health-tool-bmi]