home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ស្ត្រីចិនម្នាក់តេស្ដវិជ្ជមាន COVID-19 ម្ដងទៀតក្រោយជាសះស្បើយជាង ៥ខែ

ស្ត្រីចិនម្នាក់តេស្ដវិជ្ជមាន COVID-19 ម្ដងទៀតក្រោយជាសះស្បើយជាង ៥ខែ

អាជ្ញាធរ​ចិន​កាល​ពី​ថ្ងៃ​ទី​១២ ខែ​សីហា បាន​ឲ្យ​ដឹងថា​​ស្ត្រី​ជនជាតិ​ចិន​ម្នាក់​ដែល​ជា​សះស្បើយ​ពី​ជំងឺ COVID-19 ច្រើន​ជាង​៥​ខែ​បាន​​​តេស្ដ​វិជ្ជមាន​វីរុស​នេះជាថ្មី​ម្ដង​ទៀត​​។

ស្ត្រី​រូប​នេះ​មាន​អាយុ​៦៨​ឆ្នាំ​បាន​តេស្ដ​វិជ្ជមាន​ជំងឺ COVID-19 ម្ដង​រួច​ទៅ​ហើយ​កាល​ពី​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ​ និង​បាន​ជា​សះស្បើយ ប៉ុន្តែ​ស្ត្រី​រូប​នេះ​បាន​តេស្ដ​វិជ្ជមាន​ម្ដង​ទៀត​កាល​ពី​ថ្ងៃ​ទី៩ ខែ​សីហា​នៅ​ពេល​គេ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ដើម្បី​ព្យាបាល​ជំងឺ​ផ្សេងមួយ​ទៀត​។ ស្ត្រី​រូប​នេះ​កំពុង​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ និង​ទទួល​ការ​ព្យាបាល។ ចំណែក​ឯ អ្នក​ដែល​បាន​ប៉ះពាល់​ស្ត្រី​ខាង​លើ​នេះ​ក៏​បាន​ធ្វើ​តេស្ដ និង​ទទួល​បាន​លទ្ធផល​អវិជ្ជមាន ហើយ​ផ្ទះរបស់​​ស្ត្រី​នេះ និង​កន្លែង​ដែល​ស្ត្រី​រូប​នេះ​បាន​ទៅ​ក៏ត្រូវ​បាន​គេសម្អាត និង​​សម្លាប់​​មេរោគ​​ដែរ។

យ៉ាង​ណា​មិញ​ ករណី​តេស្ដ​វិជ្ជមាន​ជា​លើក​ទី​២​គឺ​មាន​ទូទៅ​នៅ​ក្នុង​ប្រទេស​ចិន និង​ប្រទេស​ដទៃ​ទៀត ប៉ុន្តែ​គ្រាន់​តែ​ករណី​ស្ត្រី​វ័យ​៦៨​ឆ្នាំ​ខាងលើ​គឺ​មាន​រយៈពេល​យូរ​ជាង​គេ​ក្នុង​ការ​តេស្ដ​វិជ្ជមាន​ម្ដង​ទៀត។ លោក Lu Hongzhou អ្នក​ជំនាញ​ផ្នែក​ជំងឺ​ឆ្លង​ក៏​បាន​​លើក​ឡើង​ថា​នេះ​ជា​ករណី​កម្រ​ ហើយ​អ្នក​ជំងឺ​គឺ​មិន​មាន​ការ​ចម្លង​ទេ។

ការ​សិក្សា​មួយ​បាន​សិក្សា​ទៅ​លើ​អ្នក​ជំងឺ ២៨០​នាក់​ដែល​មាន​ស្ថានភាព​ជំងឺ​ស្រាល និង​មធ្យម​បាន​ឲ្យ​ដឹង​ថា​ជាទូទៅ​អ្នក​ជំងឺ​ត្រូវការ​ពេល ​១៧​ថ្ងៃ​ចាប់​តាំង​ពី​ចេញ​រោគសញ្ញា​ដំបូង​រហូត​ដល់​អស់​វីរុស​នៅ​ក្នុង​រាងកាយ។ រយៈពេល​ដែល​យូរ​បំផុត​នៅ​ក្នុង​ការ​សិក្សា​នេះ​គឺ ៤៩​ថ្ងៃ។

រីឯ​ការ​សិក្សា​នៅ​កូរ៉េខាងត្បូង​បាន​ចេញ​ផ្សាយ​​កាល​ពី​ខែ​ឧសភា​បាន​លើក​ឡើង​ថា​ការ​តេស្ដ​វិជ្ជមាន​ម្ដង​ទៀត​គឺ​មិន​មាន​ការ​ចម្លង​ទេ។ អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​ថា​អ្នក​តេស្ដ​វិជ្ជមាន​ម្ដង​ទៀត​គឺ​មក​ពី​តេស្ដ​ចាប់​បាន​បំណែក​វីរុស​ងាប់​ក្នុង​រាងកាយ។

មួយ​វិញ​ទៀត តាម​ការ​សិក្សា​ថ្មី​បាន​ចេញ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិបត្រ​វិទ្យាសាស្ត្រ​អាមេរិក​ ScienceAdvances បាន​លើក​ឡើង​ថា​ការ​សម្ងំ​របស់​វីរុស​នៃ​អ្នក​ជំងឺ​ភាគ​ច្រើន​គឺ​មិន​លើស​ពី​១៤​ថ្ងៃ​ទេ​ដែល​នេះ​គឺ​ជា​រយៈពេល​កំណត់​នៃ​ការ​ធ្វើ​ចត្តាឡីស័ក​តាម​បណ្ដា​ប្រទេស​ ជាច្រើន ប៉ុន្តែ​គេ​សន្មត​ថា ​១០%​នៃ​អ្នក​ឆ្លង​វីរុស​អាច​នឹង​ត្រូវ​ការ​រយៈពេល​ច្រើន​ជាង​ ២​សប្ដាហ៍​ក្នុង​ការ​ចេញ​រោគសញ្ញា។ នេះ​អាច​នឹង​ជា​បញ្ហា​សម្រាប់​ការ​ធ្វើ​ចត្តាឡីស័ក​ព្រោះ​ការ​ដឹង​ពី​រយៈពេល​ដែល​មេរោគ​សម្ងំ​ក្នុង​ខ្លួន​គឺ​អាច​ជួយ​ដល់​ការ​ទប់ស្កាត់​ការ​ឆ្លង​មុន​​នឹង​ចេញ​រោគ​សញ្ញា។

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

https://www.scmp.com/news/china/society/article/3097121/coronavirus-reappears-chinese-woman-more-five-months-after-she?

https://www.scmp.com/news/china/science/article/3096653/coronavirus-average-incubation-period-may-be-longer-first


អត្ថបទពាក់ព័ន្ធ

ភស្តុតាងថ្មីៗ បង្ហាញកាន់តែ​ច្បាស់​ថាម៉ាស់អាចការពារការចម្លងវីរុស​ COVID-19

ឥណ្ឌូណេស៊ី-ចិន ត្រៀមតេស្ត​វ៉ាក់សាំង COVID-19 លើ​មនុស្សដំណាក់កាលទី៣ សប្ដាហ៍ក្រោយ

មួយជំហានទៀត! អាមេរិកនឹងតេស្ដវ៉ាក់សាំង COVID-19 ដំណាក់កាលទី៣ នៅសប្ដាហ៍នេះ

​អាមេរិក៖ ករណីវីរុស COVID-19 នឹងអាចគ្រប់គ្រងបានបើពល​រដ្ឋខ្លួនពាក់ម៉ាស​ពី​ ៤-៨ សប្ដាហ៍​

ការសិក្សា៖ អ្នកជំងឺជាសះស្បើយពី COVID-19 អាចមានអង់ទីករត្រឹម​រយៈពេលខ្លី

ការសិក្សា៖ ការចុចទឹក​បង្គន់អាចធ្វើឲ្យវីរុស COVID-19 ខ្ចាយទៅក្នុង​បរិយាកាស និងចម្លងទៅអ្នកផ្សេង

អ្នកជំងឺទឹកនោមផ្អែមឆ្លង​ COVID-19 ​១ក្នុងចំណោម១០នាក់​អាចស្លាប់ក្នុងពេលមួយសប្តាហ៍

ការសិក្សាមួយរកឃើញថា​អ្នកមាន​វីរុសCOVID-19 មិនអាច​ចម្លងទៅអ្នកផ្សេង​ក្រោយ​ឆ្លង​១១ថ្ងៃ


រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ថាត់ រ័ត្នមូនីតា កែសម្រួល​ចុងក្រោយ 13/08/2020
ត្រួតពិនិត្យដោយ គឹម កាណែល