home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

តើក្មេងឆ្លង COVID-19 អាចមានរោគសញ្ញាយ៉ាងម៉េចខ្លះ?

តើក្មេងឆ្លង COVID-19 អាចមានរោគសញ្ញាយ៉ាងម៉េចខ្លះ?

បច្ចុប្បន្ន​ជំងឺ COVID-19 ​នៅ​តែ​បន្ត​រាតត្បាត​ជុំវិញ​ពិភពលោក​ ដោយ​កើត​លើ​មនុស្ស​មិន​ថា​ក្មេង​ ឬ​ចាស់​ទេ​ ដែល​នេះ​ធ្វើ​ឲ្យ​ម៉ាក់ប៉ា​មាន​ការ​ព្រួយ​បារម្ភ​ថា​កូន​តូច​ៗអាច​នឹង​ឆ្លង​ជំងឺ​ COVID-19​។

ក្នុង​ករណី​ដែល​ក្មេង​តូច​ឆ្លង​ជំងឺ COVID-19 រោគសញ្ញា​គឺ​មិន​ខុស​ពី​រោគសញ្ញា​លើ​មនុស្ស​ពេញ​វ័យ​ទេ។ រោគសញ្ញា​ទាំង​នោះ​មាន​ដូចជា​ពិបាក​ដក​ដង្ហើម ក្អក គ្រុន​ក្ដៅ និង​ច្រមុះ​ហិត​លែង​ដឹង​ក្លិន​ជាដើម។ ប៉ុន្តែ​ក្រៅ​ពី​ការ​សម្គាល់​ដោយ​អាការៈ​ពិបាក​ដក​ដង្ហើម ក្មេង​អាច​នឹង​មាន​កន្ទួល​ក្រហម អស់​កម្លាំង និង​បញ្ហា​ផ្សេង​ទៀត​ដែល​ធ្វើឲ្យ​ក្មេង​មិន​អាច​គេង​លក់​បាន។ ម៉ាក់ប៉ា​គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ភ្លាមៗ​ប្រសិនជា​កូន​អាការៈ​ខាងលើ ហើយគេង​រហូត​ និង​មិន​ញ៉ាំ​អ្វី​ទាំងអស់ ឬ​ធ្វើ​សកម្មភាព​ប្រចាំ​ថ្ងៃ​ផ្សេងៗ។

អត្ថបទពាក់ព័ន្ធ៖

យ៉ាង​ណា​មិញ ម៉ាក់ប៉ា​អាច​នឹង​មាន​ការ​ពិបាក​ក្នុង​ការ​សម្គាល់​មើល​រោគសញ្ញា​របស់​កូន​ប្រសិនជា​កូនបាន​​ឆ្លង​ជំងឺ COVID-19 ក្នុង​លក្ខខណ្ឌ​មិនមាន​រោគសញ្ញា។ ក្នុង​ស្ថានភាព​នេះ​ ម៉ាក់ប៉ា​អាច​នឹង​មិន​សូវ​ពិបាក​ចិត្ត​លើ​សុវត្ថិភាព​របស់​កូន ​ព្រោះ​រាងកាយ​របស់​កូន​អាច​ទប់ស្កាត់​នឹង​វីរុស​បាន​ល្អ។ គ្រូពេទ្យ​គ្រាន់​តែ​ផ្តល់​ការ​ណែនាំ​ដល់​ម៉ាក់ប៉ា​ក្នុង​ការ​ថែទាំ​កូន​អំឡុង​ពេល​ឈឺ​ប៉ុណ្ណោះ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​បារម្ភ​គឺ​ម៉ាក់ប៉ា បងប្អូន និង​សហគមន៍ ​ព្រោះ​ពួកគេ​អាច​ឆ្លង​បាន។ វិធី​ដែល​ជួយ​ឲ្យ​ម៉ាក់ប៉ា​សម្គាល់​លើ​កូន​ដែល​​ឆ្លង​ជំងឺ​ COVID-19​ តែ​មិន​មាន​រោគសញ្ញា​បាន​ គឺ​តាម​រយៈ​ការ​តាមដាន​ពេល​កូន​​ជួប​ជាមួយ​អ្នក​ដទៃ​។ ការ​ធ្វើ​តេស្ដ​ទៅ​លើ​​ក្មេង​ដែល​ឆ្លង​ តែ​មិន​មាន​រោគសញ្ញា​គឺ​អាស្រ័យ​លើ​អ្នក​ដែល​កូន​នៅ​ជាមួយ ឬ​បាន​ជួប។

ដោយ​ឡែក ក្មេង​ដែល​ឆ្លង​ជំងឺ COVID-19 អាច​នឹង​មាន​ជំងឺ​រលាក​សរីរាង្គ​ច្រើន ​ទោះបីជា​ករណី​កម្រ​ក៏​ដោយ។ ជំងឺ​នេះ​អាច​កើត​​មាន​ប៉ុន្មាន​ថ្ងៃ ឬ​សប្ដាហ៍​ក្រោយ​ពី​ក្មេង​ឆ្លង​ជំងឺ COVID-19។ អាការៈ​ជំងឺ​កម្រ​នេះ​រួមមាន​គ្រុនក្ដៅ​មិន​បាត់​ ឈឺ​ពោះ រាករូស ដៃ​ជើង​ឡើង​ក្រហម ឬ​ហើម ប្រេះ​បបូរ​មាត់ និង​ភ្នែក​ក្រហម។ ក្រៅ​ពី​សញ្ញា​ទាំង​នេះ ​អាការៈ​ពិបាក​ដក​ដង្ហើម​ក៏​អាច​កើត​មាន​ទោះ​ជា​ករណី​កម្រ​ជួប​ក៏​ដោយ។ ភាគច្រើន​ក្មេង​ដែល​កើត​មាន​ជំងឺ​នេះ​ត្រូវ​សម្រាក​នៅ​មន្ទីរ​ពេទ្យ និង​ក្មេង​មួយ​ចំនួន​ទៀត​អាច​នឹង​ត្រូវ​បញ្ជូន​ទៅ​ផ្នែក​សង្គ្រោះ​បន្ទាន់។

ហេតុ​នេះ​ហើយ​ម៉ាក់ប៉ា​អាច​បង្ការ​មិន​ឲ្យ​កូន​ឆ្លង​ជំងឺ COVID-19 ឬ​ជំងឺ​រលាក​សរីរាង្គ​ច្រើន​បង្ក​ដោយ​ COVID-19 បាន​ដោយ​រក្សា​អនាម័យ​លាង​ដៃ​នឹង​សាប៊ូ​ជាប្រចាំ ពាក់​ម៉ាស់ និងអនុវត្ត​ការ​​រក្សា​គម្លាត​។

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

https://edition.cnn.com/2020/08/12/health/symptoms-of-covid-19-in-children/index.html

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ថាត់ រ័ត្នមូនីតា កែសម្រួល​ចុងក្រោយ 13/08/2020
ត្រួតពិនិត្យដោយ ទូច សុខា