តាមការជូនដំណឹងរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថានាថ្ងៃនេះបានរកឃើញអ្នកឆ្លង COVID-19 ២ ករណីដែលជាជនជាតិបរទេសទាំងអស់ និងគ្មានអ្នកជាសះស្បើយថែមឡើយ។
អ្នកឆ្លងទាំង ២ នោះ ១ នាក់ជាបុរសជនជាតិបារាំងអាយុ ២៧ ឆ្នាំ ជាអ្នកដំណើរមកពីបារាំង ដោយឆ្លងកាត់ប្រទេសសាំងហ្គាពួ ហើយមកដល់កម្ពុជាកាលពីថ្ងៃ ២០ កញ្ញា ឆ្នាំ ២០២០ បច្ចុប្បន្នបុរសរូបនោះដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តសៀមរាប។ ចំណែក ១ នាក់ទៀតជាស្ត្រីជនជាតិឥណ្ឌា អាយុ ៣៤ ឆ្នាំ ធ្វើដំណើរមកពីឥណ្ឌា និងមកដល់កម្ពុជាកាលពីថ្ងៃ ២០ កញ្ញា ឆ្នាំ ២០២០ ហើយបច្ចុប្បន្នបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។