អ្នកប៉ះពាល់ព្រឹត្តិការណ៍ ០៣ វិច្ឆិកា ណាខ្លះមិនទាន់ជាសះស្បើយ COVID-19?

    អ្នកប៉ះពាល់ព្រឹត្តិការណ៍ ០៣ វិច្ឆិកា ណាខ្លះមិនទាន់ជាសះស្បើយ COVID-19?

    ​ព្រឹកនេះសុក្រ ទី១៩ ខែវិច្ឆកា នេះ​ក្រសួង​សុខាភិបាល​បាន​ប្រកាស​អំពី​ស្ថានភាព COVID-19 នៅ​កម្ពុជា គឺ​គ្មាន​ការ​ឆ្លង និង​ជា​សះស្បើយ​ថ្មី​ដូច​គ្នា។ ក្នុង​ចំណោម​អ្នក​កំពុង​សម្រាក​ព្យាបាល​ទាំង ១២ នាក់​ដែល​ប៉ះពាល់​ព្រឹត្តិការណ៍ ០៣ វិច្ឆិកា ក៏​មិន​ទាន់​ជាសះស្បើយ​អស់​ដែរ។

    អ្នក​ដែល​មិន​ទាន់​ជា​សះស្បើយ COVID-19 និង​ប៉ះពាល់​ផ្ទាល់​ជាមួយ​ព្រឹត្តិការណ៍ ០៣ វិច្ឆិកា នោះ​រួម​មាន​លោក ស ចិត្រា ​អគ្គ​លេខាធិការរង​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ឯកអគ្គរដ្ឋទូត​ហុងគ្រី​ប្រចាំ​កម្ពុជា និង​អង្គរក្ស​ខ្មែរ​ការពារ​គណៈប្រតិភូ​ប្រទេស​ហុងគ្រី។

    សរុប​តួ​លេខ​អ្នក​ឆ្លង​ជំងឺ COVID-19 នៅ​កម្ពុជា​មាន ៣០៤ នាក់ (ស្ត្រី៦២ នាក់ និង​បុរស ២៤២ នាក់) ក្នុង​នោះ​ព្យាបាល​សះ​ស្បើយ​មាន​ចំនួន ២៨៩ នាក់ និង​កំពុង​សម្រាល​ព្យាបាល​នៅ​​​មន្ទីរពេទ្យ​រដ្ឋ ១២ នាក់​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​ជា​បុរស ១១ និង​ស្ត្រី ១ នាក់។

    COVID-19
    COVID-19

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ Try Ravi កែសម្រួល​ចុងក្រោយ 19/11/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត