តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

​រាត​ត្បាត​ជំងឺ​កញ្ជ្រឹល នៅ​អាហ្រ្វិក សម្លាប់​មនុស្ស​ជាង ៩០០​នាក់

    ​រាត​ត្បាត​ជំងឺ​កញ្ជ្រឹល នៅ​អាហ្រ្វិក សម្លាប់​មនុស្ស​ជាង ៩០០​នាក់

    អង្គការ​សុខ​ភាព​ពិភពលោក WHO ថ្មីៗ​នេះ បាន​អះអាង​ថា ករណី​រាតត្បាត​ជំងឺ​កញ្ជ្រឹល​ក្នុង​ប្រទេស ម៉ាដាហ្គាស្ការ គិត​មក​ទល់​ពេល​នេះ បង្ក​ឲ្យ​មាន​ចំនួន​អ្នក​ស្លាប់​កើន​ឡើង​ដល់​ទៅ​ជាង ៩០០​ នាក់។

    របាយការណ៍ WHO ចេញ​ផ្សាយ​កាល​ពីចុង​សប្តាហ៍​កន្លង​ទៅ អ្នក​ជំងឺ​កញ្ជ្រឹល ៥៥៣នាក់ និង​អ្នក​សង្ស័យ​កើត​កញ្ជ្រឹល ៣៧៣​នាក់ បាន​ស្លាប់ ខណៈ​គិត​ចាប់​តាំង​ពី​មានការ​ផ្ទុះ​រាត​ត្បាត អំឡុង​ចុង​ឆ្នាំ ២០១៨ មក អ្នក​ឆ្លង​ជំងឺ​កញ្ជ្រឹល​មាន​សរុប​ដល់​ទៅ​ជាង ៦៨០០០ ករណី។

    ករណី​ផ្ទុះ​រាត​ត្បាតជំងឺ​កញ្ជ្រឹល លើ​ប្រជាជាតិ​ដែន​កោះ ក្នុង​ទ្វីប​អាហ្វ្រិក​មួយ​នេះ ត្រូវ​មជ្ឈដ្ឋាន​សាធារណៈ ស្តី​បន្ទោស​យ៉ាង​ចាស់​ដៃ ទៅ​លើ​កម្សោយ​របស់​រដ្ឋាភិបាល ពាក់ព័ន្ធ​ការ​ផ្តល់​វ៉ាក់សាំង​ជំងឺ​កញ្ជ្រឹល​សម្រាប់​ទារក​ អំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

    អ្នក​នាំ​ពាក្យ​អង្គការ WHO លោក តារិក ចាសារ៉េវិក លើក​ឡើង​ថា ​របាយ​ការណ៍​របស់ WHO និងអង្គការ​ យូនីសែហ្វ អត្រា​ផ្តល់​វ៉ាក់​សាំង​ការពារ​ជំងឺ​កញ្ជ្រឹក​លើ​ទារក និង​កុមារ​ទូទាំង​ប្រទេស​នេះ គឺ​ទាប​ជាង ៦០ ភាគរយ។

    ក្រោយ​ផ្ទុះ​ការ​រាត​ត្បាត និង​រង​ការ​រិះគន់​ខ្លាំង រដ្ឋាភិបាល ម៉ាដាហ្គាស្ការ បាន​ចាប់​ផ្តើម​យុទ្ធនា​ការ​ទូទាំង​ប្រទេស ដើម្បី​គ្រប់​គ្រង​ស្ថាន​ការណ៍​ងាក​មក​ពី​ភាព​ប្រក្រតី​វិញ ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​យុទ្ធនាការ​ផ្តល់​វ៉ាក់សាំង ក៏​ដូច​ជាថែទាំ​អ្នក​ជំងឺ​កញ្ជ្រឹល​ជាដើម។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    health-tool-icon

    គណនា BMI

    ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ សន សុភា កែសម្រួល​ចុងក្រោយ 27/11/2019
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: