backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

អ្នកជំនាញ​ប្រាប់​វិធី​ការពារ ​ខ្យល់គរ និងសន្លប់​ ពេល​អាកាស​ធាតុ​កាន់តែ​ក្តៅ​ខ្លាំង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ មាន រតនា · កែ Dec 01, 2019

អ្នកជំនាញ​ប្រាប់​វិធី​ការពារ ​ខ្យល់គរ និងសន្លប់​ ពេល​អាកាស​ធាតុ​កាន់តែ​ក្តៅ​ខ្លាំង

រដ្ឋាភិបាល​ប្រទេស​អូស្ត្រាលី កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ បាន​ព្រមាន​ពលរដ្ឋ​របស់​ខ្លួន​ ពាក់​ព័ន្ធ​នឹង​រលក​កម្តៅ រំពឹង​នឹង​កើន​ឡើង​ខ្លាំង​នា​ឆ្នាំ​ ២០១៩ នេះ ដោយ​ថែម​ទាំង​ចាត់​ទុក​ជា​ឆ្នាំ​ក្តៅ​បំផុត​មិន​ធ្លាប់​មាន​ក្នុង​ប្រទេស​ខ្លួន។

យោង​តាម​ការិយាល័យ​ឧតុនិយម​​ប្រទេស​នេះ សីតុណ្ហភាព​រំពឹង​នឹង​កើន​ឡើង​ខ្ពស់​ជាង ៤០អង្សា និង​ព្រមាន​ពី​បញ្ហា​សុខ​ភាព​ធ្ងន់ធ្ងរ ២​ករណី អាច​នឹង​កើត​ឡើង រួម​មាន ខ្យល់​គរ​ដោយ​សារ​កម្តៅ​ក្តៅ​ខ្លាំង និង​ករណី​សន្លប់ អាច​នឹង​ឈាន​ដល់​ការ​សង្គ្រោះ​បន្ទាន់។

រោគ​សញ្ញា​កើត​ខ្យល់​គរ៖

– ក្តៅ​ក្នុង​ខ្លួន

– ឈឺ​ក្បាល

– វិល​មុខ ឬ​មាន​អារម្មណ៍​ថា​ខ្សោយ អស់​កម្លាំង

– ស្រេក​ទឹក​ខ្លាំង

– ស្លេក​ស្លាំង ស្បែក​ឡើង​ត្រជាក់​ហើយ​ស្អិត និង​ឡើង​ក្រហម

– ឈឺ​សាច់ដុំ

– រក​ក្អួត

– ជីប​ចរ​ដើរ​ខ្សោយ

– ដង្ហើម​ញាប់​ៗ​។

ដំណោះស្រាយ៖

– រក​កន្លែង​ម្លប់ ត្រជាក់ មាន​ខ្យល់​ចេញ​ចូល​គ្រប់​គ្រាន់

– សម្រាក ពត់​ខ្លួន​

– ស្លៀក​​សម្លៀក​បំពាក់​ធូរ​រលុង ស្រាល​ខ្លួន

– ផឹកទឹក​ឲ្យ​ច្រើន​។

រោគ​សញ្ញា​សន្លប់៖

– ក្តៅ​ខ្លួន​ឡើង​ក្រហម​ និង​មាន​ស្បែក​ស្ងួត​

– រវើ​រវាយ​ (អារម្មណ៍​ច្របូក​ច្របល់)

– ញ័រ​​​​​សាច់​

– កម្រើក​សាច់​ដុំ​​លែង​កើត​ (ស្ពឹក​សាច់​ដុំ)

– វិល​មុខ​

– ដង្ហើម​​ខ្លី ឬ​ពិបាក​ដក​ដង្ហើម

ដំណោះ​ស្រាយ​​ភ្លាម​ៗ៖

– ទូរស័ព្ទ​ទៅ​រថយន្ត​សង្រ្គោះ​បន្ទាន់​ដែល​នៅ​ជិត​បំផុត​

– យក​កន្សែង​សើម​ជូត​ខ្លួន​ជន​រង​គ្រោះ​ ឬ​​យក​ទឹកកក​ស្អំ (ពិសេស​ត្រង់​ ក និង​ក្លៀក)

– ឲ្យជន​រង​គ្រោះ​ញ៉ាំ​ទឹក​តាម​ដែល​អាច​ធ្វើ​បាន​

– រង់​ចាំ​មើល​ជន​រង​គ្រោះ​រហូត​ក្រុម​សង្គ្រោះ​បន្ទាន់​មក​ដល់។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ការ​ព្យាបាល​ជូន​ទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ មាន រតនា · កែ Dec 01, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម