ដូចដែលគ្នាយើងដឹងហើយថា ចាប់ពីខែមេសា ដល់ខែឧសភា សីតុណ្ហភាពនឹងហក់ឡើងដល់ជាង ៤០ អង្សារសេ ធ្វើឲ្យមនុស្សសត្វពិបាកទ្រាំ ងាយនឹងមានបញ្ហាសុខភាព ប្រសិនបើញ៉ាំចំណីអាហារ ផ្តេសផ្តាស ខ្វះអនាម័យ។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ដូចដែលគ្នាយើងដឹងហើយថា ចាប់ពីខែមេសា ដល់ខែឧសភា សីតុណ្ហភាពនឹងហក់ឡើងដល់ជាង ៤០ អង្សារសេ ធ្វើឲ្យមនុស្សសត្វពិបាកទ្រាំ ងាយនឹងមានបញ្ហាសុខភាព ប្រសិនបើញ៉ាំចំណីអាហារ ផ្តេសផ្តាស ខ្វះអនាម័យ។
កន្លងមកក្រសួងសុខាភិបាល បានណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្ន មិនត្រូវញ៉ាំអាហារ និងភេសជ្ជៈមួយចំនួនពេលអាកាសធាតុក្តៅខ្លាំង ព្រោះអាចប៉ះពាល់ដល់សុខភាព ធ្វើឲ្យរាងកាយបាត់បង់ជាតិទឹកកាន់តែធ្ងន់ធ្ងរ។
– ស្រា៖ ការផឹកស្រា-ស្រាបៀរពេលអាកាសធាតុក្តៅបង្កឲ្យរាងកាយយើងបាត់បង់ជាតិទឹក ពីព្រោះស្រាធ្វើឲ្យយើងបញ្ចេញជាតិទឹកច្រើនតាមរយៈការនោម។
– ភេសជ្ជៈមានជាតិស្ករច្រើន៖ ញ៉ាំភេសជ្ជៈផ្អែមខ្លាំងនាំឲ្យបាត់បង់ជាតិទឹក ដោយសារជាតិស្ករចូលច្រោះតាមតម្រងនោម ធ្វើឲ្យទាញជាតិទឹក ដូច្នេះងាយនឹងបាត់បង់ជាតិទឹកពីក្នុងខ្លួន។
– ភេសជ្ជៈត្រជាក់ខ្លាំង៖ កំពុងតែក្តៅខ្លាំង ស្រាប់តែយើងញ៉ាំភេសជ្ជៈត្រជាក់ខ្លាំងនោះ អាចឲ្យយើងមានបញ្ហាបំពង់ក ឈឺទ្រូង ឈឺពោះជាដើម។
– អាហារក្តៅ និងប្រៃ៖ ធ្វើឲ្យទាញជាតិទឹកពីក្នុងខ្លួនច្រើន។
– ញ៉ាំអាហារច្រើនពេក៖ នាំឲ្យរាងកាយកាន់តែកើនកម្តៅ។
អកាសធាតុក្តៅងាយនឹងរាករូសបំផុត ដូច្នេះហើយក្រៅពីធ្វើតាមការណែនាំខាងលើ យើងត្រូវមានអនាម័យជានិច្ច និងត្រូវញ៉ាំទឹកឆ្អិនឲ្យបានច្រើន។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ