តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ន៎ុះ! បារាំងចេញបម្រាមមិនឲ្យ​វះកាត់​ពង្រីក​សុដន់ ព្រោះតែ...

ន៎ុះ! បារាំងចេញបម្រាមមិនឲ្យ​វះកាត់​ពង្រីក​សុដន់ ព្រោះតែ...

ប្រទេស​បារាំង ត្រៀម​ដាក់​បម្រាម លើ​វិធី​ការវះកាត់​ពង្រីក​សុដន់មួយ​ប្រភេទ ដោយសារ​អាច​បង្ក​ហានិភ័យមហារីក​ដ៏កម្រ។ នេះបើតាម​សេចក្តីរាយការណ៍ ពីកាសែតបារាំង Le Monde និង​វិទ្យុ​រដ្ឋ​បារាំង។

កាសែត Le Monde បាន​រាយការណ៍​ថា ភ្នាក់ងារ​ជាតិ​ឱសថ និង​ផលិតផល​សុខាភិបាល បាន​ជូនដំណឹង​ដល់​រោងចក្រ សហគ្រាស​នានា កាលពី​ថ្ងៃ​ទី ២ ខែមេសា ២០១៩ នៃ​គម្រោង​ហាមឃាត់គ្រប់​​ផលិតផល ការចែកចាយ នាំចូល នាំចេញ ការផ្សព្វផ្សាយ និង​ការបំពាក់ឧបករណ៍ផ្សេងៗ សម្រាប់​វះកាត់​បញ្ចូល​ស៊ីលីកូន និង​ប៉ូលីមែរ (Polyurethane) ទៅ​ក្នុង​សុដន់។

កាសែតបារាំង​មួយ​នេះ បាន​បន្ថែម​ថា ភ្នាក់ងារ​ជាតិ​ឱសថ និង​ផលិតផល​សុខាភិបាល បាន​លើកឡើង​គ្រោះថ្នាក់​ដ៏កម្រមួយ ប៉ុន្ដែធ្ងន់ធ្ងរខ្លាំង បង្កឡើង​ដោយ​ការ​ពង្រីក​សុដន់ ​ពាក់ព័ន្ធ​ទៅនឹង​ជំងឺ​មហារីក​កូនកណ្ដុរ។

នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ភ្នាក់ងារ​ជាតិ​ឱសថ និង​ផលិតផល​សុខាភិបាល​បារាំង បាន​ប្រកាស​ថា មាន ៥៣​ករណី នៃ​ជំងឺ​មហារីក​កូន​កណ្ដុរ ​ក្នុង​ចំណោម​ស្រីៗវះកាត់​បំពាក់​ស៊ីលីកូន និង​ផ្ទៃមាន​លក្ខណៈ​ទន់ៗ​ជំនួស។

ត្រូវប៉ាន់ស្មាន​ថា ពលរដ្ឋ​បារាំងប្រមាណ ៥០​ម៉ឺន​នាក់ បានវះកាត់ដាក់​ស៊ីលីកូន ស្អិតជាប់​នឹង​ជាលិកា​សុដន់តែម្ដង ដើម្បីចៀសវាង​ការធ្លាក់ចេញពីទីតាំងដែលបាន​ដាក់។

អត្ថបទពាក់ព័ន្ធ៖

បញ្ហា​អាស្រូវ​នៃ​ការ​វះកាត់​ពង្រីក​សុដន់ នៅ​ក្នុងប្រទេស​បារាំង បានផ្ទុះឡើងខ្លាំងកាល​ពី​ឆ្នាំ​ ២០១០ ក្រោយ​ក្រុមហ៊ុន​ផលិត​ស៊ីលីកូន រងការ​ប្ដឹង ​លើករណី​ប្រើប្រាស់​ជែល​ស៊ីលីកូន ដែល​មាន​តម្លៃ​ថោក និង​បង្ក​គ្រោះថ្នាក់​ដល់ស្រីៗដែល​​វះកាត់​បញ្ចូល​ស៊ីលីកូន។ ក្រុមហ៊ុន​ផលិត​ស៊ីលីកូន (PIP) បាន​បិទ ហើយ​ស្ថាបនិក​ក្រុមហ៊ុន លោក Jean-Claude Mas ត្រូវជាប់ពន្ធនាគារ ដោយសារ​រឿង​អាស្រូវ​នេះទៀតផង។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ គីង ច័ន្ទវាសនា​ កែសម្រួល​ចុងក្រោយ 04/04/2019
ត្រួតពិនិត្យដោយ សន សុភា