ថ្នាំពន្យារកំណើតសម្រាប់ប្រុសៗ ត្រូវគេឲ្យឈ្មោះថា Dimethandrolone Undecanoate មានមុខងារកាត់បន្ថយកម្រិតអ័រម៉ូន ឲ្យនៅចំនួនទាប រារាំងការផលិតមេជីវិតឈ្មោល។ ថ្នាំគ្រាប់នេះ ត្រូវលេប ១ គ្រាប់/ថ្ងៃ ហើយការសិក្សាថ្មីៗនេះ បង្ហាញថា ថ្នាំពន្យារកំណើតប្រុសៗ មានផលប៉ះពាល់តិចតួចបំផុត។
តាមការបញ្ជាក់ពីវេជ្ជបណ្ឌិត Stephanie Page សាស្រ្ដាចារ្យឱសថសាស្រ្តនៅសាលាឱសថនៃសាកលវិទ្យាល័យវ៉ាស៊ីនតោន និងជាអ្នកអង្កេតការសិក្សា សម្រាប់មុខងារផ្លូវភេទ និងចំណង់ផ្លូវភេទ រវាងប្រុសៗដែលបានកំពុងលេបថ្នាំ និងមិនលេបថ្នាំ គឺមិនមានអ្វីខុសគ្នាគួរឲ្យកត់សម្គាល់ទេ។
សម្រាប់សំណួរ តើប្រុសៗព្រមលេបថ្នាំពន្យារកំណើតអត់? តាមរយៈការស្ទង់មតិលើគេហទំព័រ Healthline អំឡុងឆ្នាំ ២០១៨ បង្ហាញថា ប្រុសៗជាច្រើន មិនចង់លេបថ្នាំនេះទេ ប៉ុន្ដែដោយសារទម្លាប់សង្គមផ្សេងៗកំពុងមានការប្រែប្រួល ហេតុនេះអ្នកវិទ្យាសាស្ត្រនៅតែជឿថា ប្រុសៗទាំងអស់នឹងផ្លាស់ប្តូរទស្សនៈរបស់ខ្លួនទៅលើថ្នាំនេះ។