តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

អ្នក​ជក់​​បារី​អេឡិចត្រូនិក​(E-Cigarette) អាច​ប្រកាច់​ ឬ​វង្វេង​

អ្នក​ជក់​​បារី​អេឡិចត្រូនិក​(E-Cigarette) អាច​ប្រកាច់​ ឬ​វង្វេង​

អ្នក​ជក់​​បារី​អេឡិចត្រូនិក​ ឬ E-Cigarette អាច​ប្រកាច់​ ឬ​វង្វេង​ស្មារតី​​មិន​ដឹង​ខ្លួន​។

​សារព័ត៌មាន​ Reuters បាន​ឲ្យ​ដឹង​ថា​ ទិន្ន​ន័យ​ពីភ្នាក់ងារ​សុវត្ថិភាព​ចំណី​អាហារ និង​ថ្នាំ​សង្កូវ​អាមេរិក បាន​រក​ឃើញ​ករណី​​អាការៈ​រោគ​​វង្វេង​ស្វារតី​​ ចំនួន​ ៣៥​ករណី​ បន្ទាប់​ពី​ធ្វើ​ការ​តាម​ដាន​​លើ​អ្នក​ជក់ E-Cigarette ចាប់​តាំង​ពី​ឆ្នាំ​២០១០ រហូត​មក​ដល់​ដើម​ឆ្នាំ​២០១៩​នេះ​។

យ៉ាង​ណា​មិញ ទីភ្នាក់​ងារ​សុខ​ភាព​អាមេរិក​​ខាង​លើ​ដដែល​បាន​បង្ហាញ​​ត្រឹម​តែ​ជា​ការ​ព្រមាន​ប៉ុណ្ណោះ​ពោល​គឺ​​ការ​​​ស្រាវជ្រាវ​អំពី​ទំនាក់​ទំនង​​​អំពី​​​​​​អាការៈ​​ប្រកាច់​ ទៅ​នឹង​​អ្នក​ជក់​បារី E-Cigarette នឹង​ធ្វើ​ឡើង​ជា​បន្ត​បន្ទាប់​ដើម្បី​បញ្ជាក់​។

​គួរ​រំឮក​ដែរ​ថា បារី​ E-Cigarette ផ្ទុក​សារធាតុ​រាវ​​ជា​ច្រើន​ដើម្បី​ឲ្យ​អ្នក​ប្រើ​ប្រាស់​ផ្តោត​លើ​ផ្សែង​​​សប្បនិម្មិត​​​ដែល​អាច​​មាន​ ឬ​គ្មាន​ជាតិ​នីកូទីន​។ ប្រសិន​បើ​លេប​ចូល​​នូវ​សារធាតុ​​រាវ​នោះ នឹង​​បង្ក​ផល​វិបាក​ខ្លាំង​ដូច​ជា​ធ្វើ​ឲ្យ​ពុល ក្អួត​ចង្អោរ បែក​ញើស វិល​មុខ ​ញ័រ​សាច់​ជា​ដើម​។ នេះ​បើ​តាម​ការ​បង្ហាញ​របស់​មជ្ឈមណ្ឌល​​ជាតិ​ស្រាវជ្រាវ​សារធាតុ​ពុល​របស់​សហរដ្ឋអាមេរិក៕

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ មាន រតនា កែសម្រួល​ចុងក្រោយ 08/04/2019
ត្រួតពិនិត្យដោយ ជីព ចិត្ត