អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ អ្នកវិទ្យាសាស្រ្តក៏បានរកឃើញ ដើម្បីជំរុញឲ្យមានប្រូតេអ៊ីន Sirtuin ក្នុងរាងកាយ គឺត្រូវកាត់បន្ថយជាតិកាឡូរី និងបង្កើតទម្លាប់ហាត់ប្រាណ។ ក្រៅពីនេះ គេក៏បានរកឃើញថាម៉ូលេគុល Resveratrol ដែលមាននៅក្នុងសម្បកផ្លែទំពាំងបាយជូរ និងស្រាទំពាំងបាយជូរក្រហម អាចជួយជំរុញឲ្យមានប្រូតេអ៊ីន Sirtuin ក្នុងរាងកាយផងដែរ។
ការស្រាវជ្រាវថ្មីមួយទៀតរបស់លោកសាស្រ្តាចារ្យដដែលបានរកឃើញថា ម៉ូលេគុល oxidized nicotinamide adenine dinucleotide ឬហៅកាត់ថា (NAD+) ជាមូលដ្ឋានធ្វើឲ្យវ័យនៅក្មេង។ ម៉ូលេគុលនេះជំរុញដំណើរការសំខាន់ៗក្នុងរាងកាយ ប៉ុន្តែវាបាត់បង់នៅពេលមនុស្សមានវ័យចាស់។ ដូចនេះលោក David Sinclair អះអាងថា ការផ្លាស់ប្តូរកម្រិតម៉ូលេគុល NAD+ ថ្មីក្នុងរាងកាយ នឹងមានប្រសិទ្ធភាពរក្សាសរីរាង្គមួយចំនួន ដូចជា ថ្លើម បេះដូង ក្រលៀន សាច់ដុំ…។
ជាមួយការពិសោធខាងលើនេះទៅលើសត្វកណ្តុរ អ្នកវិទ្យាសាស្រ្តផ្សេងទៀតឃើញថា កណ្តុរវ័យចាស់ក្រោយពេលដាស់ម៉ូលេគុល NAD+ កាន់តែរហ័សរហួនដូចកណ្តុរវ័យជំទង់ ចំណែកកណ្តុរវ័យក្មេងក៏កាន់តែសកម្មឡើង ក្រោយពេលជំរុញម៉ូលេគុលនេះ។
គួររម្លឹកឡើងវិញដែរថា ការស្រាវជ្រាវរបស់លោកសាស្រ្តាចារ្យ David Sinclair ធ្វើឡើងក្នុងបំណងដើម្បីរកឲ្យឃើញនូវវិធីពន្យារភាពចាស់ និងធ្វើឲ្យមនុស្សនៅតែមានសុខភាពល្អ។ តែយ៉ាងណាមិញ នេះគ្រាន់តែជាការស្រាវជ្រាវប៉ុណ្ណោះ ហើយលោករំពឹងវាថាជាចំណែកមួយជួយជាប្រយោជន៍នាថ្ងៃអនាគត៕
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕