ផ្សែងពុលនៅ​ភាគខាងជើង​ប្រទេសថៃ បណ្ដាល​ឲ្យ​មនុស្ស​ក្បែរ ១ម៉ឺននាក់មាន​ជំងឺ

    ផ្សែងពុលនៅ​ភាគខាងជើង​ប្រទេសថៃ បណ្ដាល​ឲ្យ​មនុស្ស​ក្បែរ ១ម៉ឺននាក់មាន​ជំងឺ

    ពលរដ្ឋរស់នៅ​តំបន់​ភាគខាងជើង នៃ​ប្រទេស​ថៃ ជាង ៨ ៦០០​នាក់ បាន​ទទួល​ការព្យាបាលជំងឺ​ផ្លូវ​ដង្ហើម ​ដែល​បណ្ដាល​មក​ពី​ផ្សែង​ពុល ចាប់តាំង​ពី​ខែ​ មករា ឆ្នាំ​២០១៩។

    លោក​បណ្ឌិត Atthaporn Limpanyalert អគ្គនាយករង នៃ​ការិយាល័យ​សន្ដិសុខ​សុខាភិបាល​ថៃ បាន​បញ្ជាក់​ថា មនុស្ស​ជាច្រើន កំពុង​ស្វែងរក​ការព្យបាល​ជំងឺ​ផ្លូវ​ដង្ហើម ពាក់់ព័ន្ធ​នឹង​ផ្សែង​ពុល នៅ​ក្នុង​ខេត្ត​ឈៀងម៉ៃ និង​ខេត្ត​ភាគខាងជើងផ្សេងទៀត ដែល​បាន​កើនឡើង​យ៉ាងខ្លាំង ក្នុងរយៈពេល ៣​ខែ​ចុងក្រោយ​នេះ។

    លោក​បន្ដ​ថា ក្រុមជនរងគ្រោះភាគច្រើន មាន​ជំងឺបេះដូង សួត ផ្លូវដង្ហើម និង​អាលែកហ្ស៊ី។ ផ្សែង​ពុល អាចបណ្ដាល​ឲ្យ​កើតជំងឺ​ទាំងនេះ។

    ការដុត​ចម្ការអំឡុង​រដូវក្តៅ ជាមូលហេតុ​នៃ​ការ​ធ្វើ​ឲ្យ​គុណភាព​ខ្យល់​មិនល្អ ប៉ុន្ដែ​ផ្សែងក៏ត្រូវបាន​បញ្ចេញ​ផងដែរ ពី​ការ​ពង្រីក​ទីប្រជុំជន និង​តំបន់​ឧស្សាហកម្ម រួមជាមួយ​ការ​កើនឡើង​យានយន្ត​តាម​ដងផ្លូវ។

    ជាមួយគ្នានេះ លោក​បណ្ឌិត Atthaporn Limpanyalert បាន​ស្នើឲ្យ​អ្នក​រស់នៅ​តំបន់ដែល​មាន​ខ្យល់ពុល​កម្រិត​ខ្ពស់ ពាក់ម៉ាស់ ប្រភេទ N95 នៅពេល​ចេញទៅ​ខាងក្រៅ និង​ស្នាក់នៅ​ខាងក្នុង​អគារ​ឲ្យ​បាន​ច្រើន។

    អត្ថបទពាក់ព័ន្ធ៖

    ចាប់តាំងពី​ខែ​កុម្ភៈ ការបំពុល​ក្នុង​ខ្យល់ នៅ​ខេត្ត​ភាគខាងជើង របស់​ថៃ បាន​កើនឡើង​លើស​កម្រិត​សុវត្ថិភាព កំណត់​ដោយ​រដ្ឋាភិបាល និង​អង្គការ​សុខភាព​ពិភពលោក។ នាយកដ្ឋាន​គ្រប់គ្រង​​ការ​បំពុល​របស់​ថៃ បញ្ជាក់​ថា កាលពី​ម្សិលមិញ កម្រិត​គុណភាព​ខ្យល់ ក្នុង​ខេត្ត​ចំនួន ៩ នៅ​ភាគខាងជើង ស្ថិតនៅ​ចន្លោះពី ៤៧-១២៣​មីក្រូក្រាម/ម៉ែត្រ​គូប។ ចំណែក​កម្រិត​គុណភាព​ខ្យល់​ល្អ កំណត់​ដោយ​នាយកដ្ឋាន​គ្រប់គ្រង​ខ្យល់​ពុល គឺ ពី ០-៥០​មីក្រូក្រាម/​ម៉ែត្រ​គូប ខណៈ​ស្ដង់ដាររបស់​អង្គការ​សុខភាព​ពិភពលោក គឺ​ពី ០-២៥​ មីក្រូក្រាម/ ១​ម៉ែត្រ​គូប។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ 08/04/2019

    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម