ដឹងហើយញ៉ាំសាច់ច្រើនមិនល្អចំពោះសុខភាពទេ កុំថាឡើយសាច់កែច្នៃ មិនថាជាសាច់គោ សាច់ជ្រូក ឬសាច់ក្រក បើញ៉ាំលើសពី ២០០ក្រាម/ថ្ងៃ នាំឲ្យឆាប់ស្លាប់ នៅ ២០ ឆ្នាំខាងមុខ បើធៀបនឹងអ្នកញ៉ាំសាច់ទាំងនេះ តិចជាង ១០០ ក្រាម/ថ្ងៃ។
ប្រាកដហើយថា អ្នកចង់ចាកចេញ?
ដឹងហើយញ៉ាំសាច់ច្រើនមិនល្អចំពោះសុខភាពទេ កុំថាឡើយសាច់កែច្នៃ មិនថាជាសាច់គោ សាច់ជ្រូក ឬសាច់ក្រក បើញ៉ាំលើសពី ២០០ក្រាម/ថ្ងៃ នាំឲ្យឆាប់ស្លាប់ នៅ ២០ ឆ្នាំខាងមុខ បើធៀបនឹងអ្នកញ៉ាំសាច់ទាំងនេះ តិចជាង ១០០ ក្រាម/ថ្ងៃ។
ការសិក្សាថ្មីនៅហ្វាំងឡង់ រកឃើញថា ញ៉ាំសាច់ក្រក ៣ដុំ ឬសាច់ភ្លៅជ្រូក ១០ចំណិត សាច់គោអាំង ១ដុំ ឬសាច់ជ្រូកបីជាន់ ៦ចំណិត មានទម្ងន់ស្មើប្រមាណ ២០០ ក្រាម/ថ្ងៃ នឹងនាំឲ្យឆាប់ស្លាប់។ អ្នកស្រាវជ្រាវ បញ្ជាក់ថា ប្រភពសំខាន់នៃប្រូតេអ៊ីន គឺសាច់ក្រហម ជាប់ពាក់ព័ន្ធនឹងការកើតជំងឺបេះដូង និងមហារីកពោះវៀន (Bowel Cancer)។
ការសិក្សានេះ ធ្វើឡើងដោយសាកលវិទ្យាល័យហ្វាំងឡង់ សាកល្បងលើមនុស្ស ២.៦៤១នាក់ អាយុពី ៤២-៦០ ឆ្នាំ។
អត្ថបទពាក់ព័ន្ធ៖
ចំណែកក្រសួងសុខាភិបាលចក្រភពអង់គ្លេស ណែនាំឲ្យញ៉ាំសាច់ក្រហម តិចជាង ៧០ក្រាម/ថ្ងៃ ខណៈវិទ្យាស្ថានស្រាវជ្រាវមហារីកអាមេរិក ណែនាំឲ្យញ៉ាំសាច់អតិបរមា ៥១០ ក្រាម/សប្ដាហ៍ ឬស្មើ ៧២ ក្រាម/ថ្ងៃ។
គួរបញ្ជាក់ថា សាច់ក្រហម មានខ្លាញ់ឆ្អែតកម្រិតខ្ពស់ជាងសាច់មាន់ នាំឲ្យកើនឡើងកម្រិតកូលេស្តេរ៉ូល ជាសារធាតុបង្កជំងឺបេះដូង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ប្រើរង្វាស់សុខភាពBMI ដើម្បីគណនារាងកាយ ទម្ងន់ និងកម្ពស់សមសួន និងសុខភាពល្អ
ប្រុស
ស្រី
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕