អង្គការបង្ការការពារជំងឺផ្តាសាយប្រទេសអូស្ត្រាលី Immunisation Coalition បញ្ជាក់ថា រដូវផ្ដាសាយឆ្នាំនេះ គឺធ្ងន់ធ្ងរខ្លាំងជាងឆ្នាំមុនៗ ដោយសារពលរដ្ឋជាច្រើនសពុំបានទទួលវ៉ាក់សាំង កាលពីឆ្នាំកន្លងទៅ។ អង្គការនេះ បានព្រមានថា ជំងឺផ្ដាសាយ អាចនឹងសម្លាប់មនុស្ស យ៉ាងតិច ៤ពាន់នាក់ នៅឆ្នាំ ២០១៩ នេះ។
កាលពីឆ្នាំ ២០១៨ ជំងឺផ្ដាសាយ ពុំផ្ទុះឡើងខ្លាំងនោះទេ នាំឲ្យអាជ្ញាធរ មិនបានបង្កើតផែនការបង្ការឲ្យបានគ្រប់គ្រាន់នៅក្នុងសហគមន៍ ធ្វើឲ្យមនុស្សជាច្រើនងាយឆ្លងជំងឺផ្ដាយ។ ពលរដ្ឋអូស្រ្ដាលីជាច្រើន បានឆ្លងមេរោគផ្តាសាយ បន្ទាប់ពីទៅកម្សាន្ដនៅតំបន់ Hemisphere ខាងជើង អំឡុងថ្ងៃសម្រាក ខណៈតំបន់នោះ ត្រជាក់គ្រប់រដូវ។
ជាមួយគ្នានេះដែរ ជំងឺផ្ដាសាយ ចម្លងទៅក្នុងសហគមន៍តាមរយៈសិស្សបឋមសិក្សា ដែលមានផ្ទុកវីរុសនេះ។ ក្នុងនោះ អត្រាជំងឺផ្ដាសាយ កើនឡើងលើសិស្សបឋមសិក្សា ថ្នាក់ទី១ និងទី ២ ហើយតំបន់ New South Wales, Victoria, Queensland និង South Australia រងការប៉ះពាល់អាក្រក់ជាងគេ ។