តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

គេង​មិន​លក់ចង់​ប្រើ​ថ្នាំ ត្រូវស្គាល់ប្រភេទ​ថ្នាំ និង​វិធី​ប្រើ​មាន​សុវត្ថិភាព

គេង​មិន​លក់ចង់​ប្រើ​ថ្នាំ ត្រូវស្គាល់ប្រភេទ​ថ្នាំ និង​វិធី​ប្រើ​មាន​សុវត្ថិភាព

គេង​មិន​លក់ ម៉ោង២ ម៉ោង ៣ភ្លឺ រាប់យប់ ព្រឹក​ឡើង​គ្មាន​កម្លាំង​នឹង​ក្រោក​ផង កុំ​ថាឡើយ​ទៅ​ធ្វើ​ការ​នោះ។ យ៉ាង​ណា​ ថ្នាំ​ងងុយ​គេង មិនមែន​មិត្តស្និទ្ធ​ស្នាល​ស​ម្រាប់​គ្នា​យើង​មាន​អាការៈ​គេង​មិន​លក់ ប៉ុន្តែ​បើ​ពិត​ជា​ត្រូវ​ប្រើ​ថ្នាំ​ប្រភេទ​នេះ អ្វី​យើង​ត្រូវ​ដឹង​ច្បាស់​ជាមុន គឺ​ប្រភេទ​ថ្នាំ និង​វិធី​ប្រើ​មាន​សុវត្ថិភាព​ជាមុន​សិន។

១- ប្រភេទ​ថ្នាំ​ងងុយ​គេង

– ថ្នាំ Melatonin៖ នៅពេល​បរិយាកាស​ខាងក្រៅ ចាប់ផ្ដើម​ងងឹត ខួរក្បាល​ចាប់ផ្ដើម​ផលិត​អ័រម៉ូន​មួយ​ប្រភេទ ហៅ​ថា Melatonin។ អ័រម៉ូន​នេះកំណត់​វដ្ដ​នៃ​ការ​គេង ដោយ​បញ្ជា​ទៅ​រាងកាយ ​ដល់ពេល​សម្រាក​ហើយ។ ខួរក្បាលផលិត​អ័រម៉ូន​នេះ​តិច នៅពេលមាន​ពន្លឺ និង​ផលិត​ច្រើន នៅពេល​ងងឹត។ អាយុក៏ពាក់ព័ន្ធ​នឹង​ការ​ផលិត​អ័រម៉ូន​នេះ​ដូច​គ្នា ពេល​​អាយុ​កាន់តែច្រើន ការ​ផលិត​អ័រម៉ូន Melatonin កាន់តែ​តិច។ ថ្នាំជំនួយ​ការ​គេង​ភាគច្រើន មាន​ផ្ទុក​សារធាតុ Melatonin នេះ។ ថ្នាំ​នេះ ល្អ​បំផុត​ពេល​ប្រើ​ក្នុង​ករណី​ដូច​ជា៖

  • ពេល​ធ្វើ​តាម​យន្តហោះ​រយៈចម្ងាយ​ឆ្ងាយ ហើយ​មាន​ការ​ផ្លាស់ប្ដូរ​ម៉ោង​គេង
  • ពេលមាន​បញ្ហា​មិន​ងងុយ​គេង នៅពេល​យប់
  • ពេល​ផ្លាស់ប្ដូរ​ម៉ោង​ធ្វើការ​វេនយប់

– ថ្នាំ​ប្រឆាំង​អ៊ីស្ដាមីន (Sedating Antihistamines)៖ ថ្នាំ​ប្រឆាំង​អ៊ីស្ដាមីន អាច​ប្រើប្រាស់​ជួយ​ដល់យើងមាន​បញ្ហា​គេង​មិន​លក់។ ពិតណាស់ ថ្នាំ​ប្រឆាំង​អ៊ីស្ដាមីន ​អាច​រក​ទិញ​បាន​ដោយមិន​ចាំបាច់​មាន​​វេជ្ជបញ្ជា ត្រូវបាន​ប្រើប្រាស់​ព្យាបាល​អាលែកហ្ស៊ី ហើយ​អាច​បណ្ដាល​ឲ្យ​ងងុយ​គេង។ ថ្នាំ​ប្រឆាំង​អ៊ីស្ដាមីន ជំនាន់​ទី១ ឬ (Sedating Antihistamines) ត្រូវប្រើប្រាស់ ដើម្បី​ជំនួយ​ការ​គេង ឬ​សម្រួល​ភាពតានតឹង និង​ស្មុគស្មាញ។

– ឫស​ដើម Valerian៖ ឫស​ដើម Valerian ត្រូវប្រើប្រាស់​ជា​ឱសថ តាំង​ពី​សម័យ​ក្រិក និងអាណា​ចក្រ ​រ៉ូម មក​ម្ល៉េះ។ ឫស​ដើម​នេះ ជំនួយ​ដល់​ការ​គេង ការ​សម្រាក និង​សម្រួល​ភាព​ស្មុគស្មាញ។ ឫស​ដើម​នេះ យក​ធ្វើជា​តែ ថ្នាំគ្រាប់ សម្រាប់​ផឹក​បាន។

– ថ្នាំ Hypnotics៖ Hypnotics ជា​ក្រុម​ថ្នាំ​ងងុយ​គេង ប៉ុន្តែ​ដើម្បី​អាច​មាន​សិទ្ធិទិញ​ថ្នាំ​នេះ ទាល់តែ​មាន​វេជ្ជបញ្ជា។ ពេទ្យ​នឹងចេញ​វេជ្ជបញ្ជា​ឲ្យ​ប្រើប្រាស់​ថ្នាំ​នេះ ពេល​មាន​បញ្ហា​គេង​មិន​លក់​រយៈពេល​យូរ ព្រោះ​ថ្នាំ​នេះ មាន​ផលប៉ះពាល់​ជាច្រើន។

អត្ថបទពាក់ព័ន្ធ៖ លេប​ថ្នាំ​ងងុយគេង​​ជួយ​បញ្ហា​ដំណេក​បាន តែ​មាន​ផល​រំខាន​ច្រើន

២- វិធីប្រើប្រាស់​ថ្នាំ​ឲ្យ​មាន​សុវត្ថិភាព

សមាគម​ឱសថ​សម្រាប់​ជំនួយ​ការ​គេងនៅអាមេរិក ណែនាំ​ឲ្យ​ប្រើប្រាស់​ថ្នាំ​ងងុយ​គេង ដូច​ខាងក្រោម៖

– កុំលេប​ថ្នាំ ដោយ​គ្មាន​ណែនាំ​ពី​ពេទ្យ
– កុំផឹក​ជាតិ​អាល់កុល មុន​ពេល​លេប​ថ្នាំ
– លេប​ថ្នាំក្នុង​កម្រិតដំបូង​ ប្រសិនបើយើង​គ្មាន​គម្រោង​ធ្វើការ​នៅ​ព្រឹក​​បន្ទាប់​ទេ
– ទាក់ទង​ពេទ្យ​ភ្លាមៗ ប្រសិន​មាន​ផលប៉ះពាល់​ណាមួយ​កើតឡើង។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ គីង ច័ន្ទវាសនា​ កែសម្រួល​ចុងក្រោយ 19/04/2019
ត្រួតពិនិត្យដោយ គឹម កាណែល