backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

អ៊ីស្រាអែល ជោគជ័យ​ផលិត​បេះ​ដូង​ 3D ​ចេញ​ពី​​កោសិកា​​មនុស្ស​ ​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ មាន រតនា · កែ Apr 24, 2019

អ៊ីស្រាអែល ជោគជ័យ​ផលិត​បេះ​ដូង​ 3D ​ចេញ​ពី​​កោសិកា​​មនុស្ស​ ​

ជាដំណឹង​ល្អ សម្រាប់​អ្នក​កើត​ជំងឺ​បេះដូង ព្រោះ​ក្រុម​អ្នក​ស្រាវជ្រាវ​​​​វិទ្យាសាស្រ្ត ​អ៊ីស្រាអែល ​​​​បានប្រើ​កោសិកា​​មនុស្ស​ផលិត​​បេះ​ដូង​ 3D ​សម្រាប់​​​ព្យាបាលជំងឺ​បេះ​ដូង ឬ​​បន្ស៊ាំ​​​ជាលិកា​បេះ​ដូង​ដែល​ខូច​ខាត​។

យោង​តាមភ្នាក់​ងារ​ព័ត៌មាន​ CNN ដំណើរ​ការ​ផលិត​​បេះ​ដូង​ 3D មាន​​រាប់​​​បញ្ចូល​ទាំង​ការ​កាត់​យក​​ជាលិកា​ខ្លាញ់​​​​​​​​ពោះ​ ហើយ​​ញែក​​​ជាលិកា​ទាំង​នោះ​ទៅ​ផ្ស៊ាំ​​​​រហូត​អាច​​​​​យក​ទៅ​​​​ភ្ជាប់​ទៅ​នឹង​កោសិកា​បេះ​ដូង​។ ក្រោយ​​ផ្ស៊ាំ​​ក្លាយ​ជា​កោសិកា​ គេ​អាច​បង្កើត​វា​​​ជា​ចំណែក​បេះ​ដូង ​ភ្ជាប់​ទៅ​សរសៃ​ឈាម​ បន្ទាប់​មក​​​គេ​អាច​ផលិត​ចេញ​ជា​​បេះ​ដូង​មួយ​ពេល​លក្ខណៈ​។

“នៅ​ដំណាក់​កាល​នេះ បេះ​ដូង ​3D គឺ​មាន​ទំហំ​តូច ប៉ុន​​បេះ​ដូង​ទន្សាយ ប៉ុន្តែ​​បេះ​ដូង​មនុស្ស​​ក៏​ត្រូវ​ការ​​បច្ចេកទេស​​នេះ ដើម្បី​ផលិត​ដូច​គ្នា​ដែរ​’។ នេះជា​ការ​បញ្ជាក់​របស់​លោក​សាស្ត្រាចារ្យ Tal Dvir ដែល​​ដឹក​នាំ​ការ​ស្រាវជ្រាវ​​ខាង​លើ មក​ពី​សាកលវិទ្យាល័យ​ Tel Aviv ប្រទេស​​អ៊ីស្រាអែល​។

ផ្អែក​តាម​ការ​ស្រាវជ្រាវ​​​កន្លង​មក​ អ្នក​វិទ្យាសាស្រ្ត​​​អាច​​ផលិត​​ចេញ​​តែ​​កោសិកា​​​ធម្មតា​ដែល​គ្មាន​​សរសៃ​ឈាម​​តែ​ប៉ុណ្ណោះ​។

អត្ថបទ​ពាក់​ព័ន្ធ៖

  • គ្រោះ​ថ្នាក់​ណាស់! ត្រូវ​ដឹង ​អីខ្លះ​ជា​កត្តា​ប្រឈម​កើត​ជំងឺ​បេះដូង?
  • ឮ​រហូត​ពាក្យ “កូលេស្តេរ៉ូល” ​ជា​អ្វី​ឲ្យ​ប្រាកដ ម៉េចបាន​ពាក់ព័ន្ធ​ជាមួយបេះដូង?

លោក​សាស្ត្រាចារ្យ​​ Tal Dvir ​​ពន្យល់​​ថា​ ការ​ប្រើ​ប្រាស់​​កោសិកា​​អ្នក​ជំងឺ​​ផ្ទាល់​​សម្រាប់​បន្ស៊ាំ​ជា​បេះ​ដូង ជា​​គន្លឹះ​​សំខាន់​​សម្រាប់​ការ​ព្យាបាល​​សរីរាង្គ​​របស់​ពួក​គេ​។ លោក​​ថា​ “ បច្ចេកទេស​​​នេះ ក៏​ព្រោះ​​វា​ជា​ជាលិកា​សំខាន់​​ដើម្បី​កាត់​បន្ថយ​​​ហានិភ័យ​​​ការ​បន្ស៊ាំ​​បរាជ័យ​ ដែល​​បង្ក​គ្រោះ​ថ្នាក់​នៅ​ពេល​ព្យាបាល​’

ទោះ​ជា​​យ៉ាង​ណា​ នៅ​ដំណាក់​បន្ទាប់ ក្រុម​អ្នក​​ស្រាវជ្រាវ​កំពុង​​​ព្យាយាម​បន្សាំបេះ​ដូង​​ 3D​ នោះ​ឲ្យ​​ដំណើរ​ការ​ដូច​បេះ​បិទ​ទៅ​នឹង​បេះ​ដូង​ធម្មជាតិ​។ លោក​ Dvir បញ្ជាក់​បន្ថែម ‘ បេះ​ដូង​​​​ 3D នេះ​ត្រូវ​ការ​បន្សាំសមត្ថភាព​បន្ថែម វា​អាច​ដំណើរ​​ការ​បាន ប៉ុន្តែ​ពួក​យើង​​ត្រូវ​ប្រាកដ​ថា​វា​​ធ្វើ​ការ​ល្អ​ដូច​បេះ​ដូង​​ធម្មជាតិ​ពិត​ៗ​’

គួរ​រំឮក​ដែរ​​ថា ជំងឺ​ពាក់​ព័ន្ធ​សរសៃ​ឈាម និង​បេះ​ដូង​​ ជា​ជំងឺ​​នាំ​មុខ​គេ​ឆក់​យក​ជីវិត​មនុស្ស​​​ជា​ច្រើន​ ជា​ពិសេស​នៅ​បណ្តា​ប្រទេស​​អភិវឌ្ឍ ហើយ​​​ការ​បន្សាំបេះ​ដូង​ ជា​វិធី​​តែ​មួយ​គត់​​ដើម្បី​ព្យាបាល​​ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​​​នៃ​ជំងឺ​​ទាំង​នោះ៕​​​​​​​​​​

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ មាន រតនា · កែ Apr 24, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម