កាលពីដើមស្រីៗទើបសម្រាលកូនរួច ចាស់ៗតែងឲ្យអាំងភ្លើង ដោយគេងនៅលើគ្រែ ដែលនៅខាងក្រោមមានចង្ក្រានឧស-ធ្បូងកំពុងតែឆេះ ឬមានរងើកភ្លើង ដើម្បីឲ្យឆាប់ឆ្អិនសរសៃ មិនទាស់ និងឆាប់សុខភាពរឹងមាំឡើងវិញ។
ប្រាកដហើយថា អ្នកចង់ចាកចេញ?
កាលពីដើមស្រីៗទើបសម្រាលកូនរួច ចាស់ៗតែងឲ្យអាំងភ្លើង ដោយគេងនៅលើគ្រែ ដែលនៅខាងក្រោមមានចង្ក្រានឧស-ធ្បូងកំពុងតែឆេះ ឬមានរងើកភ្លើង ដើម្បីឲ្យឆាប់ឆ្អិនសរសៃ មិនទាស់ និងឆាប់សុខភាពរឹងមាំឡើងវិញ។
តែសម្រាប់ពេលបច្ចុប្បន្នវិញលោកជំទាវវេជ្ជបណ្ឌិត គ្រុយ លាងស៊ីម អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាទីប្រឹក្សាផ្នែកសម្ភព នៅមន្ទីរពេទ្យកាល់ម៉ែត បានប្រាប់ឲ្យដឹងថា ក្រុមគ្រូពេទ្យមិនអនុញ្ញាតឲ្យស្រីៗដែលទើបឆ្លងសម្រាលកូនរួចអាំងភ្លើងទៀតនោះទេ។ វេជ្ជបណ្ឌិតរូបនេះបានឲ្យដឹងទៀតថា ម៉ាក់ៗដែលសម្រាលកូនហើយគ្រូពេទ្យបានឲ្យថ្នាំមកលេបជំនួសវិញដូចជា វីតាមីន C កាល់ស្យូម ជាតិដែក ដើម្បីជួយជាកម្ដៅក្នុងខ្លួន និងជួយកុំឲ្យស្លេកស្លាំង។
មូលហេតុដែលធ្វើឲ្យចាស់ៗយើងតម្រូវឲ្យអាំងភ្លើងពេលសម្រាលកូនរួច ព្រោះពីដើមមានអ្នកសម្រាលនៅតាមព្រៃ ពេលធ្លាក់ខ្យល់ ចុះត្រជាក់ ឬក្នុងខែភ្លៀង ខែរងា ដូចនេះហើយទើបរាងកាយម៉ាក់ៗត្រូវការកម្ដៅឧណ្ហៗ ដើម្បីមិនឲ្យរាងកាយចុះខ្សោយដោយសារពេលត្រជាក់។
ចំពោះមូលហេតុដែលពេទ្យតែងតែជំទាស់មិនឲ្យស្រីៗទើបសម្រាលកូនរួចអាំងភ្លើង ព្រោះការធ្វើបែបនោះមានផ្សែង សម្បូរកាបូនម៉ូណូអុកស៊ីត C O ទៅប៉ះនឹងគ្រាប់ឈាម គឺមិនល្អចំពោះសុខភាពឡើយ ហើយអាចបណ្ដាលឲ្យម៉ាក់ៗពុលដោយសារផ្សែងនោះផង និងធ្វើឲ្យហូរទឹកភ្នែកឥតឈប់ឈរ ពិសេសស្បែកអាចខ្លោចដោយសារភ្លើង។
អត្ថបទពាក់ព័ន្ធ៖ មាន៤ចំណុចនេះ ស្រីៗយើងមិនព្រួយរឿងពិបាកកើតកូន
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ប្រើរង្វាស់សុខភាពBMI ដើម្បីគណនារាងកាយ ទម្ងន់ និងកម្ពស់សមសួន និងសុខភាពល្អ
ប្រុស
ស្រី
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕