លោកស្រីវេជ្ជបណ្ឌិត Adele Dickson អ្នកចិត្តសាស្ត្រសុខាភិបាល នៅសាកលវិទ្យាល័យ Glasgow Caledonian នាប្រទេសស្កុតឡែន ធ្វើការសិក្សាមួយ ដោយសម្ភាសម្ចាស់សត្វចិញ្ចឹម ៣៥ នាក់។ លោកស្រីថា ទំនាក់ទំនងជិតសិទ្ធរវាងមនុស្ស និងសត្វចិញ្ចឹម ប្រឈមនឹងការឆ្លងបាក់តេរីនានា តាមរយៈទឹកមាត់ និងស្បែក ដោយបង្កឲ្យស៊ាំនឹងថ្នាំផ្សះ មានន័យថាលេបថ្នាំនេះ អត់មានប្រសិទ្ធភាពនោះទេ។
ក្រៅពីនេះ កត្ដាប្រឈមផ្សេងទៀត មានកម្រិតទាបនោះទេ ប៉ុន្ដែអ្នកជំនាញរូបនេះ ជំរុញឲ្យបញ្ឈប់ការលេងជិតស្និទ្ធជាមួយសត្វចិញ្ចឹម។
នៅខែមេសា អ្នកវិទ្យាសាស្ត្រ បញ្ជាក់ថា ឆ្មា ៣ ក្បាល និងឆ្កែ ១ក្បាល នៅចក្រភពអង់គ្លេស រកឃើញថា មានហ្សែនជំរុញភាពស៊ាំ (Resistant Gene) ទៅនឹងថ្នាំផ្សះ។ ទីភ្នាក់ងារសុខាភិបាលអង់គ្លេស បារម្ភថា ហ្សែនជំរុញភាពស៊ាំ “optraA” អាចរាលដាលតាមរយៈបាក់តេរី ដែលមាននៅលើសត្វចិញ្ចឹម និងមនុស្ស។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕