ការសិក្សានេះ អ្នកស្រាវជ្រាវ សិក្សាលើហ្សែនទាំងមូល ពាក់ព័ន្ធជាមួយការញ៉ាំភេសជ្ជៈល្វីង និងភេសជ្ជៈផ្អែម និងស្វែងរកបម្រែបម្រួលក្នុងហ្សែនរសជាតិ ដែលអាចបកស្រាយពីភេសជ្ជៈចំណូលចិត្តរបស់មនុស្ស។ លទ្ធផល បង្ហាញថា ចំណូលចិត្តភេសជ្ជៈរសជាតិល្វីង ឬផ្អែម មិនអាស្រ័យលើបម្រែបម្រួលហ្សែនរសជាតិទេ ប៉ុន្ដែពាក់ព័ន្ធទៅនឹងលក្ខណៈចិត្តសាស្ត្រ នៃភេសជ្ជៈ។
ការសិក្សានេះ ធ្វើឡើងលើមនុស្ស ៣៣៦.០០០នាក់ ដោយប្រមូលទិន្នន័យពីមជ្ឈមណ្ឌលស្រាវជ្រាវសុខាភិបាលចក្រភពអង់គ្លេស Biobank។

លោកស្រី Marilyn Cornelis សាស្ត្រាចារ្យ នៅសាលាឱសថ Feinberg នៃសាកលវិទ្យាល័យ Northwestern បញ្ជាក់ថា ហ្សែនកំណត់ចំណូលចិត្ត ពាក់ព័ន្ធជាមួយសារធាតុផ្សំជាលក្ខណៈចិត្តសាស្ត្រ នៅក្នុងភេសជ្ជៈ។ ដូច្នេះហើយ មនុស្ស ចូលចិត្តរបៀបដែលកាហ្វេ និងស្រា ធ្វើឲ្យពួកគេមានអារម្មណ៍។ នេះជាមូលហេតុ ដែលពួកគេផឹកវា មិនមែនដោយសាររសជាតិនោះទេ។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕