ជំងឺស្វាយ (Syphilis) ជាប្រភេទជំងឺកាមរោគ ឆ្លងតាមរយៈការរួមភេទ ឈាម ការប្រើប្រាស់បន្ទប់ទឹករួមគ្នា និងពីម្ដាយទៅកូន។ ពេលនេះ យុវជនថៃក្មេងៗ មានផ្ទុកជំងឺនេះ កើនឡើងដល់កម្រិតប្រកាសអាសន្ន ហើយមូលហេតុចម្បង គឺដោយសារទម្លាប់រួមភេទអត់សុវត្ថិភាព។
លោក Suwanchai Wattanayingcharoenchai ប្រធាននាយកដ្ឋានបង្ការជំងឺរបស់ថៃ បញ្ជាក់ថា ទិន្នន័យបង្ហាញថា ការឆ្លងជំងឺស្វាយក្នុងចំណោមយុវជនអាយុពី ១៥-២៤ ឆ្នាំ កើនឡើងជិត ៣៧% បើធៀបនឹងឆ្នាំមុន។ ការកើនឡើងនេះ ដោយសារការទម្លាប់រួមភេទមិនមានសុវត្ថិភាព ហើយក៏ជាកត្ដាធ្វើឲ្យការកាត់បន្ថយការឆ្លងជំងឺអេដស៍ មិនអាចជោគជ័យផងដែរ។ លោកលើកឡើងថា ការកើនឡើងនេះ ក៏អាចកំណត់ថា យុវជនថៃខ្វះការយល់ដឹងពីការរួមភេទប្រកបដោយសុវត្ថិភាព។