backup og meta

ញ៉ាំ​អាហារ​កែច្នៃ​ច្រើន អាច​ឆាប់​ស្លាប់ដោយជំងឺសរសៃឈាមបេះដូង

ញ៉ាំ​អាហារ​កែច្នៃ​ច្រើន អាច​ឆាប់​ស្លាប់ដោយជំងឺសរសៃឈាមបេះដូង

អ្នកស្រាវជ្រាវនៅ​បារាំង និង​អេស្ប៉ាញ រកឃើញ​ថា ញ៉ាំ​អាហារ​កែច្នៃច្រើន ពាក់ព័ន្ធ​នឹង​ការ​ឆាប់ស្លាប់ និង​មាន​សុខភាព​មិន​ល្អ​នោះទេ។

ការសិក្សា​ទី​មួយ បានធ្វើឡើង​ដោយ​សាកលវិទ្យាល័យ Navarra ក្នុង​ប្រទេស​អេស្ប៉ាញ លើ​មនុស្ស ១៩.៨៩៩​នាក់ រយៈពេល ១០ ​ឆ្នាំ និង​វាយ​តម្លៃ​លើ​របប​អាហារ​របស់​ពួកគេរាល់​ឆ្នាំ។ អំឡុងពេល​សិក្សា​នេះ មនុស្ស ៣៣៥ ​នាក់ ស្លាប់។ ក្នុង​នោះ អ្នក​ស្លាប់ ១០​នាក់ ស្ថិត​ចំណោម​អ្នក​ញ៉ាំ​អាហារ​កែច្នៃខ្លាំង ក្នុងបរិមាណ​តិចតួច និងអ្នកស្លាប់ ១៦​ នាក់ ស្ថិត​​ចំណោម​អ្នក​ញ៉ាំ​អាហារ​កែច្នៃខ្លាំង ក្នុងបរិមាណ​ច្រើន។

ការសិក្សា​ទីពីរធ្វើឡើង​ដោយ​សាកលវិទ្យាល័យ​ប៉ារីស របស់​បារាំង លើ​មនុស្ស ១០៥.១៥៩​ នាក់ រយៈពេល ៥​ ឆ្នាំ និង​វាយតម្លៃ​លើ​របប​អាហារ​របស់ពួកគេ ២​ដង/ឆ្នាំ។ លទ្ធផល បង្ហាញ​ថា អត្រា​ជំងឺ​សរសៃ​ឈាមបេះដូង មាន ២៧៧/១០​ ម៉ឺន​នាក់ ក្នុង​មួយ​ឆ្នាំ កើត​លើ​អ្នក​ញ៉ាំ​អាហារ​កែច្នៃ​ខ្លាំង ក្នុងបរិមាណ​ច្រើន ប្រៀបធៀប​នឹង​អ្នក​ញ៉ាំ​អាហារ​កែឆ្នែ​ខ្លាំង ក្នុងបរិមាណ​តិច មាន​ត្រឹម ២៤២/១០​ម៉ឺន​នាក់។

លោក Mathilde Touvier បណ្ឌិត​នៅ​សាកលវិទ្យាល័យ​ប៉ារីស លើកឡើង​ថា កំណើន​ការ​ញ៉ាំ​អាហារ​កែច្នៃខ្លាំងនៅ​ទូទៅ​ពិភពលោក អាច​នាំ​ឲ្យ​មាន​ជំងឺ​សរសៃ​ឈាម​បេះដូង នាពេល​ខាងមុខ។

ចំណែក​លោក Bes-Rastrollo សាស្ត្រាចារ្យនៃ​សាកលវិទ្យាល័យ Navarra បញ្ជាក់​ថា អាហារ​កែច្នៃ​ខ្លាំង មិន​ល្អ​សម្រាប់​សុខភាព​ទេ ហើយ​បញ្ហា​នេះ វា​សឹងតែ​ពិត ១០០% ​ហើយ។

អាហារកែឆ្នៃ Hello គ្រូពេទ្យ

អត្ថបទពាក់ព័ន្ធ៖

បញ្ជាក់​ថា អាហារ​កែច្នៃ​ខ្លាំង ជា​ប្រភេទ​អាហារ​ឆ្លងកាត់​ការ​កែច្នៃ​តាម​បែប​ឧស្សាហកម្ម ដោយ​បញ្ចូល​គ្រឿងផ្សំដែល​អាច​ទុក​បាន​យូរ ផ្អែម​ខ្លាំង និង​មាន​ពណ៌ ជួយ​ឲ្យ​មើលទៅ គួរ​ឲ្យ​ចង់ញ៉ាំ។ អាហារ​ប្រភេទ​នេះ មាន​ដូចជា អាហារកំប៉ុង សាច់ក្រក ​ប៊ឺហ្គ័រ សាច់មាន់​បំពង នំប៉័ង ភីហ្សា ការ៉េម និង​សូកូឡា​ ជាដើម។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.bbc.com/news/health-48446924

កំណែ​ប្រែបច្ចុប្បន្ន

29/06/2019

អត្ថបទ​ដោយ គីង ច័ន្ទវាសនា​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ly Sophat


អត្ថបទពាក់ព័ន្ធ

ក្រសួងសុខាភិបាលឲ្យប្រយ័ត្នពីការពុលអាហារ និងស្រា នារដូវភ្ជុំបិណ្ឌ

គ្រូពេទ្យព្រមាន៖ ចូលចិត្តម៉ាស្សា ក អាចនាំឲ្យពិការ ឬបាត់បង់ជីវិត


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jun 29, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម