​បង្អាប់​ សើច​ចំអក​ឲ្យ​មិត្តភ័ក្ដិ យើង​អាច​សោកស្ដាយ​ថ្ងៃក្រោយ

    ​បង្អាប់​ សើច​ចំអក​ឲ្យ​មិត្តភ័ក្ដិ យើង​អាច​សោកស្ដាយ​ថ្ងៃក្រោយ

    ចំអន់​ ឬ​បង្អាប់​លេង​ អាច​ជា​រឿង​លេង​សើច តែ​វា​​​បែរ​ជា​អាច​បង្ក​​ឲ្យ​​ជោគ​វាសនា​មនុស្ស​មួយ​ចំនួន​ឈាន​ដល់​គ្រោះ​ថ្នាក់​ទៅ​វិញ​ បើ​លេង​សើចដោយ​មិន​បាន​ថ្លឹង​ថ្លែង​​ពិចារណា។

    តាម​ប្រភព​​ទិន្នន័យ​ពី​​​ការ​ស្ទង់​មតិ​​ស្រាវជ្រាវ​ រដ្ឋកាលីហ្វ័រញ៉ា​ សហរដ្ឋអាមេរិក ការ​បង្អាប់​ ឬ​ចំអក​ មាន​ច្រើន​រូប​ភាព ច្រើន​ទម្រង់​ ដូច​ជា ឆាឆៅ​​លេង ដាក់​ឈ្មោះ​ហៅ​ក្រៅ (រហស្សនាម) និយាយ​ដើម បំភ័យ ​ឬ​សម្លុត​លេង រើស​អើង ឬ​មួយ​ធ្វើ​ឲ្យ​នរណា​ម្នាក់​ខ្មាស​គេ​ នៅ​​កន្លែង​មាន​មនុស្ស​​​ច្រើន​​ជា​ដើម ហើយ​​ការ​ចំអន់​លេង​នេះ អាច​ធ្វើឡើង​ដោយ​ផ្ទាល់ ឬ​ការ​បង្ហោះ​លើ​អន​ឡាញ ​ក៏​ត្រូវ​បាន​​រាប់​​​​​​​​​​​​​​​បញ្ចូល​ផង​ដែរ។

    ត្រឹម​ការ​ស្រាវជ្រាវ​ ១ ​ឆ្នាំពេញ ពី​ឆ្នាំ​២០១៧-២០១៨ ទៅ​លើ​សិស្ស​សាលា នៅ​អាមេរិក បង្ហាញ​ថា ៧​នាក់ ​ក្នុង​ចំណោម​​ ៥០​នាក់ ជួប​បញ្ហា​ចំអន់​លេង​ និង​រើស​អើង​ពី​សំណាក់​មិត្តភក្តិ​ ភាគ​ច្រើន​​ការ​ចំអន់​។

    ​ប៉ុន្តែ​បញ្ហា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ គឺក្រុម​អ្នក​​ជំនាញ​​​សុខភាព​មក​ពី​សមាគម​វេជ្ជសាស្រ្ត​អាមេរិក ​​បាន​វិភាគ​​​លើ​ទិន្នន័យ​ស្រាវជ្រាវ​​នេះ​ ​រក​ឃើញ​​ថា សិស្ស​​​ត្រូវ​បាន​គេ​សើច​ចំអក មាន​អត្រា​ទាក់​ទង​​នឹង​ការ​ជក់​បារី ញ៉ាំ​ស្រា ច្រើន​ជាង​អ្នក​មិន​ត្រូវ​បាន​គេ​ចំអន់​ច្រើន។ ហើយ​អត្រា​នេះ​កើត​ឡើង​ត្រឹម​រយៈ​ពេល​ ១២​ខែ ពោល​គឺ​អំឡុង​ពេលសិស្សទាំង​នោះ ត្រូវគេ​​បង្អាប់ ធ្វើ​បាប។

    បង្អាប់

    មិន​តែ​ប៉ុណ្ណោះ​ អ្នក​ជំនាញ​សុខភាព​រក​ឃើញ​ទៀត​ថា សិស្ស​ត្រូវ​បាន​គេ​បង្អាប់​ មាន​អត្រា​បាក់ទឹក​ចិត្ត​កើន​ ​១១​% និង​បាត់​បង់​ស្មារតី​​យក​ចិត្ត​ទុក​ដាក់​ប្រហែល​ ១២​%​ បើ​ធៀប​នឹង​​សិស្ស​មិន​​ទទួល​ការ​បង្អាប់​។

    ពាក់​ព័ន្ធ​នឹង​ករណី​នេះ ក្រុម​អ្នក​ជំនាញ​​​ដដែល ​ក៏​បាន​​បន្ថែម​ទៀត​ថា តាម​ការ​តាម​ដាន​ជា​ប្រចាំ​ចំពោះ​ករណី​​នេះ ត្រឹម​តែ​ការ​បណ្តុះ​បង្អាប់ សិស្ស​​​បាន​រង​ផល​ប៉ះ​ពាល់ ដោយ​ការ​​គិត​ច្រើន ដំណេក​មិន​ស្កប់​ស្កល់ ការ​ប្រលង​របស់​ពួក​គេ ហើយ​​​បើ​​សិស្ស​ទទួល​ការ​លេង​សើច​បែប​នេះ​ច្រើន ​ពិសេស​ពី​មិត្តភក្តិ​អាយុ​ប្រហែល​គ្នា នឹង​អាច​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ ដល់​​បញ្ហា​ខួរ​ក្បាល សតិ​បញ្ញា​ រង​គ្រោះ​រយៈ​ពេល​វែង​ទៀត​ផង។

    ផ្អែក​តាម​ការ​សិក្សា​​លើ​ទិន្នន័យ​​​នៅ​​រដ្ឋ​ដដែល កាល​ពី​ឆ្នាំ​២០១៥ ក្មេងៗ និង​យុវវ័យ​រង​ការ​បណ្តុះ​បង្អាប់​ ឈាន​ដល់​ដំណើរ​ធ្លាក់​ទឹក​ចិត្ត ធ្វើ​បាប​ខ្លួន​ឯង ​(ទារុណកម្ម​ដោយ​វត្ថុ​ផ្សេង​ៗ) និង​ឈាន​ដល់​​ការ​ធ្វើ​អត្តឃាត​ខ្លួន​ឯង​ទៀត​ផង។

    អត្ថបទ​ពាក់ព័ន្ធ៖

    ដោយ​បញ្ហា​ខាង​លើ​ ជា​អាច​ឈាន​ដល់​កម្រិត​ធ្ងន់​ធ្ងរ ​ក្រុម​អ្នក​ស្រាវជ្រាវ​​មក​ពី​រដ្ឋ​​ខាង​លើ​នេះ​ ក៏​កំពុង​ស្វែង​រក​វិធាន​ការមាន​​ប្រសិទ្ធភាព​ចំពោះ​បញ្ហា​ខាង​លើ​នេះ​ផង​ដែរ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕​​​​​​
    ​​​​​​

    ​​​​​​

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ មាន រតនា កែសម្រួល​ចុងក្រោយ 01/06/2019
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត