home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

រក​ឃើញ​​ថ្នាំ​​​ថ្មី​ ប្រឆាំង​មហារីក​សុដន់​ មាន​ប្រសិទ្ធភាព​​​ខ្ពស់​ជាង​មុន​

រក​ឃើញ​​ថ្នាំ​​​ថ្មី​ ប្រឆាំង​មហារីក​សុដន់​ មាន​ប្រសិទ្ធភាព​​​ខ្ពស់​ជាង​មុន​

មហារីក​សុដន់​​កើត​ឡើងដោយ​ការ​វិវត្តនៃ​​កោសិកា​សរីរាង្គ​នេះ​កើន​ឡើង​លើស​ចំនួន។ យ៉ាង​ណា​មិញ នា​ពេល​ថ្មី​ៗ​នេះ ប្រភេទ​ថ្នាំ​ទម្រង់​ថ្មី​សម្រាប់​ព្យាបាល​មហារីក​នេះ ត្រូវ​បាន​​អ្នក​វិទ្យាសាស្រ្ត​​​​រក​ឃើញ ហើយ​អះ​អាង​ថា​មាន​ប្រសិទ្ធកាន់​តែ​ខ្ពស់​ជាង​​ទៀត​ផង។

ក្រុម​អ្នក​វិទ្យាសាស្រ្ត​មក​ពី​​សាកលវិទ្យាល័យ​រដ្ឋ​កាលីហ្វ័រញ៉ា​ សហរដ្ឋ​អាមេរិក​ បាន​អះ​អាង​ដូច​ខាង​លើ កាល​ថ្ងៃសៅរ៍​នៅ​ក្នុង​ជំនួប​​​ប្រចាំ​ឆ្នាំ​នៃ​សមាគម​សិក្សា​ពី​វេជ្ជសាស្រ្ត​​សាច់​ដុំ​ពក​មហារីក ធ្វើ​ឡើង​នៅ​ក្រុង Chicago។ នៅ​ក្នុង​បទ​បង្ហាញ ក្រុម​អ្ន​ក​​ស្រាវជ្រាវ​បាន​រៀប​រាប់​ពីថ្នាំ​ថ្មី មាន​ឈ្មោះ​ថា Cyclin Inhibitor ដែល​ជា​ប្រភេទ​ប្រូតេអ៊ីន​រារាំង​ រោគ​មហារីក​សុដន់​​។

លោក​ស្រី Sara Hurvitz សាស្រ្តាចារ្យ​ដឹក​នាំ​ការ​ស្រាវជ្រាវ​​ថ្នាំ​ថ្មី​ខាង​លើ បាន​ប្រាប់​សារព័ត៌មាន​ AFP ថា ការ​សិក្សា​បាន​ផ្តោត​ទៅ​​លើអ័រម៉ូន​វិជ្ជមាន​ដែល​ជា​កន្លែង​ទទួល​មហារីក ហើយ​ជា​ធម្មតា​គេ​ប្រើ​ផលិតផល​សម្រាប់​រាំង​ខ្ទប់​អ័រម៉ូន​ទាំង​នោះ ដូច​ជា​អ័រម៉ូន​អឺស្រ្តូសែន​ជា​ដើម។

លោក​ស្រី​សាស្រ្តាចារ្យ​បន្ត​ទៀត​ថា៖ “សម្រាប់​ថ្នាំ​ប្រភេទ​ថ្មី​នេះ ពួក​យើង​បាន​រក​ឃើញ​ហើយ វា​បាន​កម្ចាត់​​មហារីក​​សុដន់​បាន​យ៉ាង​ល្អ ហើយ​ជា​ពិសេស​ការ​ប្រើ​ថ្នាំ​នេះ ​មាន​ប្រសិទ្ធភាព​ល្អ​​ជាង​ថ្នាំ​ពី​មុន​ៗ ដោយ​មាន​សមត្ថភាព​រារាំង​អ័រម៉ូន​ជំរុញកោសិកា​មហារីក​​ទាំង​នោះ​។ អ្វី​ដែល​ពិសេស​ទៅ​ទៀត​នោះ អត្រា​​ប្រតិកម្ម​ដោយ​ប្រសិទ្ធភាព​ថ្នាំ​មាន​ទាប មាន​ន័យ​ថា អត្រា​មរណៈ​ដោយ​ប្រើ​​ប្រភេទ​ថ្នាំ​កម្ចាត់​មហារីក​នេះ​ពិត​ជា​ទាប​មែន​ទែន​”។

អត្ថបទ​ពាក់ព័ន្ធ៖

តាម​សារព័ត៌មាន AFP មក​ទល់​ពេល​នេះ ថ្នាំ​​ប្រភេទ​ថ្មី​នេះ កំពុង​បន្ត​ព្យាបាល​លើ​ស្រ្តី​ជា​ច្រើន​នាក់​នៅ​សហរដ្ឋអាមេរិក ហើយ​ក៏​មាន​មូលនិធិ​​ក្រុមហ៊ុន​ឯក​ជន​​ធំ​មួយ​ ឈ្មោះ​ Novartis pharmaceutical គាំ​ទ្រ​ចំណាត់​ការ​ព្យាបាល​ដោយ​ថ្នាំ​ថ្មី​នេះ​៕ ​​​​​

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕
​​​

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ មាន រតនា កែសម្រួល​ចុងក្រោយ 13/07/2020
ត្រួតពិនិត្យដោយ ដេត ធន្នី
x