យើងដឹងហើយថា មេរោគអេដស៍ (HIV) ឆ្លងតាមរយៈការរួមភេទ ជាពិសេសចំពោះអ្នកឧស្សាហ៍ទៅរកអីៗខាងក្រៅ ហើយការពារអត់ត្រឹមត្រូវ ឬភ្លាត់ជាដើម។ តែក៏មានករណីចៃដន្យខ្លះដែរ ដែលអ្នកខ្លះប៉ះឈាមមានផ្ទុកមេរោគនេះដោយផ្ទាល់ ដូចជា ការធ្វេសប្រហែសធ្វើឲ្យខ្ទាតឈាមប៉ះនៅក្នុងមន្ទីរពិសោធន៍ ឬការជួយជនរងគ្រោះ ដោយគ្រោះថ្នាក់ណាមួយជាដើម។
ក្រោយប៉ះឈាមដែលដឹងច្បាស់ ឬសង្ស័យថាមានផ្ទុកមេរោគអេដស៍ ជាទូទៅ មានការណែនាំឲ្យទៅតេស្ដឈាមរកមេរោគនេះ។ ការតេស្ដឈាមភ្លាមៗ ភាគច្រើនពុំអាចពិនិត្យឃើញមេរោគអេដស៍ទេ។ ដូច្នេះ បើតេស្ដឈាមអវិជ្ជមាន ហើយនៅតែសង្ស័យ និងបារម្ភអំពីការឆ្លងមេរោគអេដស៍ទៀត តើគួរធ្វើដូចម្ដេច?
ឆ្លើយតបនឹងករណីនេះ អ្នកជំនាញបង្ការជំងឺ Task Force របស់អាមេរិក ណែនាំឲ្យលេបថ្នាំបង្ការទុកមុន ហៅថា (PrEP) ដែលអាចជួយការពារឆ្លងមេរោគអេដស៍។ អ្នកជំនាញថា ពេទ្យគួរឲ្យថ្នាំ PrEP ដល់អ្នកប្រឈមខ្ពស់នឹងឆ្លងជំងឺអេដស៍ ដោយឲ្យពួកគេផឹករាល់ថ្ងៃ។
![មេរោគអេដស៍ hello គ្រូពេទ្យ](https://cdn.hellokrupet.com/wp-content/uploads/2019/06/មេរោគអេដស៍_hello_គ្រូពេទ្យ.jpg)
អត្ថបទពាក់ព័ន្ធ៖
មេរោគអេដស៍មិនអាចព្យាបាលជាសះស្បើយនោះទេ ដោយវាបន្ដស្ថិតនៅក្នុងខ្លួនអ្នកជំងឺ និងធ្វើឲ្យប្រព័ន្ធការពារចុះខ្សោយ និងអាចធ្វើឲ្យមានផលវិបាកសុខភាពផ្សេងទៀត។ ទោះយ៉ាងណា ពេទ្យអាចព្យាបាលដោយកាត់បន្ថយមេរោគនេះក្នុងឈាម តាមរយៈការឲ្យអ្នកជំងឺផឹកថ្នាំច្រើនមុខចូលគ្នា ហៅថា (Antiretroviral Therapy (ART)) ហើយជំងឺនេះ អាចបង្ការបានដោយប្រើថ្នាំ PrEP ដែលទទួលការយល់ព្រមដោយរដ្ឋបាលអាហារ និងឱសថអាមេរិក (FDA) ផងដែរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕