backup og meta

ពន្លឺ​ភ្លើង​ក្នុង​ក្លឹប​កម្សាន្ត ឬ​វង់​តន្ត្រី​​ អាច​ធ្វើឲ្យ​ប្រកាច់?

ពន្លឺ​ភ្លើង​ក្នុង​ក្លឹប​កម្សាន្ត ឬ​វង់​តន្ត្រី​​ អាច​ធ្វើឲ្យ​ប្រកាច់?

ក្នុង​ក្លឹបកម្សាន្ត សំឡេង​តន្ត្រី ក៏​ខ្លាំង ហើយ​ពន្លឺភ្លើង បាញ់​ចុះឡើង ក៏​ញាប់ទៀត អាច​ធ្វើ​ឲ្យ​គ្នាយើង​ខ្លះ សប្បាយ និង​ចូលចិត្ត តែ​ក៏អាច​បង្ក​គ្រោះថ្នាក់​ផងដែរ។ ជាក់ស្ដែង អ្នកស្រាវជ្រាវ​ហូឡង់ ព្រមាន​ថា ពន្លឺ​ភ្លើង​ក្នុង​ក្លឹប ឬ​ការ​ប្រគំ​តន្ត្រី អាច​ធ្វើ​ឲ្យយើង​​ប្រកាច់បាន។

អ្នកស្រាវជ្រាវ​ហូឡង់ ប្រើ​ទិន្នន័យ​ពី​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​វេជ្ជសាស្ត្រ ក្នុង​ការ​កម្សាន្ត​ដែល​មាន​ប្រគំតន្រ្តី ដើម្បី​សិក្សារក​តួលេខ​អ្នក​ចូលរួម​ក្នុងកម្មវិធី ទទួល​ការព្យាបាល​បញ្ហា​ប្រកាច់។ អ្នកស្រាវជ្រាវ ពិនិត្យ​លើ​ទិន្នន័យ នៃ​ពិធី​ប្រគំតន្ត្រី ចំនួន ២៨ ក្នុង​ប្រទេស​ហូឡង់ នៅ​ឆ្នាំ​២០១៥ ដោយ​មាន​អ្នក​ចូលរូម​សរុប​ប្រមាណ ៤០​ម៉ឺន​នាក់។

ក្នុង​ការសិក្សា​នេះ អ្នក​ស្រាវជ្រាវ បាន​បែងចែក​តួលេខ​អ្នក​ចូលរួម ហើយ​ទទួល​ការព្យាបាល​អការៈ​ប្រកាច់ ជា ២​ប្រភេទ គឺ​តួលេខ​អ្នក​ទទួល​ការព្យាបាល​អាការៈ​ប្រកាច់​ពេលថ្ងៃ និងតួលេខ​អ្នក​ទទួល​ការព្យាបាល​អាការៈ​ប្រកាច់​ពេលយប់ ដែល​មាន​ពន្លឺភ្លើង​ប្រើខ្លាំង​។

លទ្ធផល រកឃើញ​ថា តួលេខ​អ្នក​ទទួល​ការព្យាបាល​អាការៈ​ប្រកាច់​ពេលថ្ងៃ មាន​ចំនួន ៩​នាក់ ចំណែក​អ្នក​ទទួល​ការព្យាបាល​អាការៈ​ប្រកាច់​ពេលយប់ មាន ៣០​នាក់។ នេះមានន័យ​ថា អត្រា​អ្នក​ទទួល​ការ​ព្យាបាល​អាការៈ​ប្រកាច់​ពេល​យប់ ឬ​ក្នុង​ក្លឹប​ដែល​មាន​ពន្លឺ​ភ្លើង​ខ្លាំង លើស​អត្រា​អ្នក​ទទួល​ការព្យាបាល​អាការៈ​ប្រកាច់​ពេលថ្ងៃ ចំនួន ៣​ដង។

អត្ថបទពាក់ព័ន្ធ៖ អ្នក​ជក់​​បារី​អេឡិចត្រូនិក​(E-Cigarette) អាច​ប្រកាច់​ ឬ​វង្វេង​

អ្នកស្រាវជ្រាវ បាន​អំពាវនាវ​ដល់​អ្នករៀបចំ​នៅតាម​ការ​ប្រគំតន្ត្រី ឬ​នៅ​តាម​ក្លឹបកម្សាន្ត គួរ​ប្រាប់​អ្នកចូលរួម​ពី​ផលប៉ះពាល់​នៃ​ពន្លឺ​ភ្លើង ជាពិសេស​អ្នក​មាន​ជំងឺ​ប្រកាច់។

 

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

14/07/2020

អត្ថបទ​ដោយ គីង ច័ន្ទវាសនា​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

កុំឲ្យក្មេងក្ដៅខ្លួនដល់ប្រកាច់ ត្រូវធ្វើបែបនេះ (វីដេអូ)

Fever seizures in children (កូនប្រកាច់ពេលក្តៅខ្លួន)


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jul 14, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម