backup og meta

នៅថៃលក់ “Magic Card” ព្យាបាលជំងឺគ្រប់មុខ តែ​អាជ្ញាធរ​ថា ​អាចកើត​មហារីក​ បើ​ប្រើ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jun 21, 2019

នៅថៃលក់ “Magic Card” ព្យាបាលជំងឺគ្រប់មុខ តែ​អាជ្ញាធរ​ថា ​អាចកើត​មហារីក​ បើ​ប្រើ

កាត “Magic Card” ត្រូវ​ដាក់​លក់ នៅ​​ថៃ ចាប់តាំង​ពី​ពាក់កណ្ដាល​ខែ​មិថុនា ហើយ​អ្នកចែកចាយ អះអាង​ថា វា​អាច​ព្យាបាល​ជំងឺ​គ្រប់មុខ តែ​អាជ្ញាធរ រកឃើញ​ថា វាមាន​សារធាតុ​វិទ្យុសកម្ម​កម្រិត​ខ្ពស់ អាច​បង្ក​ជា មហារីក​បាន។ ​ 

កាត Magic Card ផលិត​ដោយ​ក្រុមហ៊ុន Expert Pro Network ហើយ​ត្រូវនាំ​ទៅ​លក់​នៅ​ភាគខាងត្បូង ខេត្ត Khon Kaen ក្នុង​តម្លៃ ប្រមាណ ៤៩​ដុល្លារ។ កាតនេះ អាច​យក​បិទលើ​រាងកាយ​គ្រប់ផ្នែកទាំងអស់ ឬ​ត្រាំ​នៅ​ក្នុង​ទឹកផឹក។ កាត​នេះ ពុំមាន​ព័ត៌មាន​អំពី​សារធាតុ​ឱសថ​នោះទេ ប៉ុន្តែ​ក្រុមហ៊ុន ប្រាប់​អ្នកភូមិ​ថា វា​ត្រូវ​បញ្ចូល​ថាមពល ដែល​អាច​ជួយ​បង្កើន​សុខភាព បំបាត់​ការឈឺចាប់ និង​ព្យាបាល​ជំងឺ​គ្រប់មុខ។

តែ​យោងតាម​ការិយាល័យ​ស្រាវជ្រាវ​នុយក្លេអ៊ែរ​ថៃ (OAP) បញ្ជាក់​ថា កាត​​ប្លាស្ទិកនេះ ត្រូវ​បញ្ចូល​សារធាតុវិទ្យុសកម្ម លើស​កម្រិត​សុវត្ថិភាព​កំណត់​សម្រាប់​មនុស្ស ចំនួន ៣៥០​ដង។ តាម​ការពិនិត្យ​ដោយ​ម៉ាស៊ីន X-rays កាត​នេះ មាន​សារធាតុ​វិទ្យុសកម្ម អ៊ុយរ៉ាញូម និង Thorium នៅ​ពេញលើ​ផ្ទៃ​កាត។

ការិយាល័យ​ដដែល​នេះ បញ្ជាក់​ថា កា​រត្រាំ​កាត​​ក្នុង​ទឹកផឹក អាច​បណ្ដាល​លេច​ភាគល្អិត​ចូល​ក្នុង​ទឹក ដែល​បង្កើន​ហានិភ័យ នៃ​ជំងឺ​មហារីក ហើយ​សារធាណជន គួរចៀសវាង​ប្រើប្រាស់​កាតនេះ ដើម្បី​បង្ការ​ផលប៉ះពាល់​នៃ​សារធាតុ​វិទ្យុសកម្ម។

លោក Santi Laoboonsa-ngeam អភិបាល​រង​ខេត្ត khon Kaen បញ្ជាក់​ថា ប៉ូលិស​សម្រេច​ចោទលើ​បុគ្គល​ទទួល​ខុសត្រូវ​លើ​ក្រុមហ៊ុន Expert Pro Network ហើយ ប៉ុន្ដែ ពេល​នេះ ប៉ូលិស​ពុំទាន់​អាច​បញ្ចេញ​អត្តសញ្ញាណ​ជនសង្ស័យ​នោះទេ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

· ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jun 21, 2019

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម