backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

កម្ពុជា ថៃ វៀតណាម បារម្ភ​រឿង​គ្រុន​​ឈាម ឯ​ឡាវ​ ផ្ទុះ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ មាន រតនា · កែ Jun 23, 2019

កម្ពុជា ថៃ វៀតណាម បារម្ភ​រឿង​គ្រុន​​ឈាម ឯ​ឡាវ​ ផ្ទុះ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​​​

ឡាវ ដែលជា​ប្រទេស​​ស្ថិត​នៅ​ជាប់ព្រំ​ប្រទល់​ភាគ​ខាង​ជើង​កម្ពុជា ថ្មី​ៗ​នេះ បាន​ផ្ទុះ​​ករណី​ជំងឺ​ប៉េស្តជ្រូក​​អាហ្រ្វិក​​ ខណៈ​ពេល​ប្រទេស​ក្បែរ​ខាង​នៃ​ឡាវ កំពុង​បារម្ភ​រឿង​ជំងឺ​គ្រុន​ឈាម។

តាម​អង្គការ​សុខភាព​សត្វ​ពិភពលោក OIE នេះ​ជា​ករណី​ដំបូង​បង្អស់ ដែល​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក កើត​លើ​ប្រទេស​គ្មាន​ដែន​សមុទ្រ​​​មួយ​នេះ ខណៈមក​ទល់​ពេល​នេះ មាន​ភូមិសរុប ៧​ នៅ​ឯតំបន់​ភាគ​ខាង​ត្បូង​ប្រទេស​ កំពុង​​ប្រឈម​នឹង​បញ្ហា​ខាង​លើ។

តាម​ប្រភព​ទិន្នន័យ​ពី​​អង្គការ​ដដែល​ខេត្ត Saravane ក្បែរ​ព្រំដែន​វៀតណាម និង​​ជាប់​ព្រំប្រទល់​ថៃ​ មាន​ជ្រូក​​នៅ​ក្នុង​ភូមិ​កើត​ជំងឺ​នេះ រហូត​ដល់ ៨៧០ក្បាល ក្នុង​នោះ ងាប់​ ៤០៩​ក្បាល ដោយ​សារ​មេរោគ។

តាម​​​អង្គការ​ពិភព​លោក​ ការ​ផ្ទុះ​ករណី​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិកនៅ​ឡាវ មាន​ន័យ​ថា មេរោគ​នឹង​អាច​បន្ត​ចម្លង​ទៅ​ប្រទេស​ក្បែរ​ខាង ដូច​ជា ​ថៃ ​ហេតុ​​នេះ ប្រទេស​ទាំង​អស់ក៏កំពុង​ត្រៀម​ខ្លួន​ការពារ​យ៉ាង​តឹង​រ៉ឹង ​ចំពោះ​​បញ្ហា​ការ​ផ្ទុះ​ជំងឺ​នេះ​ផងដែរ។

អត្ថបទ​ពាក់ព័ន្ធ៖

រំលឹក​ដែរ​ថា ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​បាន​កើត​ឡើង​ដំបូង​នៅ​ទ្វីប​អាស៊ី ចាប់​ផ្តើម​ចេញ​​ពី​ប្រទេស​ចិន រួច​បន្ត​មក​ដល់​ប្រទេស​វៀតណាម និង​កម្ពុជា​ផង​ដែរ ហើយ​ក្នុង​នោះ ជ្រូក​រាប់​លាន​​ក្បាល​​ត្រូវ​​គេ​សម្លាប់​ ដើម្បី​បង្ការ​​កុំ​ឲ្យ​រាល​ដាល​មេរោគ​សាហាវ​នេះ៕

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

​​​​​

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ មាន រតនា · កែ Jun 23, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម