home

What are your concerns?

close
Inaccurate
Hard to understand
Other

ឬ​ចម្លង​តំណភ្ជាប់

ឈាមសត្វប្រឡាំងកាស គេហៅថាមាសខៀវ ១លីត្រ ជិត ២ម៉ឺនដុល្លារ

ឈាមសត្វប្រឡាំងកាស គេហៅថាមាសខៀវ ១លីត្រ ជិត ២ម៉ឺនដុល្លារ

ប្រឡាំងកាស (Horseshoe Crab) ជាប្រភេទក្ដាម​សមុទ្រ ហើយនៅ​ស្រុកខ្មែរ​យើង អាច​យក​មកធ្វើ​ជាអាហារ​ញ៉ាំ​ផងដែរ។ នៅអាមេរិក​វិញ ឈាម​សត្វសមុទ្រ​មួយ​នេះ ត្រូវ​ប្រើប្រាស់​ក្នុង​វិស័យ​វេជ្ជសាស្ត្រ ហើយ​ឈាម​របស់​វា ក៏ថ្លៃខ្ពស់ដែរ។

ចាប់តាំង​ពីឆ្នាំ​១៩៦០ មក អ្នក​វិទ្យាសាស្ត្រ រកឃើញ​ថា ឈាម​សត្វ​ប្រឡាំងកាស អាចយកទៅ​ប្រើ ដើម្បី​ចាប់បាក់តេរី​តូចៗ ដែល​បង្កគ្រោះថ្នាក់។ ដូច្នេះ ឧស្សាហកម្ម​ផ្នែក​ឱសថ បាន​ប្រើឈាម​សត្វប្រឡាំងកាស ដើម្បី​ធានា​ថា ការ​ចាក់ថ្នាំ វ៉ាក់សាំង និង​ការវះកាត់ គ្មាន​ការ​ឆ្លងមេរោគ។

រាល់ឆ្នាំ អាមេរិក បាន​ចាប់​សត្វ​ប្រឡាំងកាស ប្រមាណ ៥០​ម៉ឺន​ក្បាល ដើម្បី​ប្រមូលយក​ឈាម។ ក្រោយ​ប្រមូលឈាម​ហើយ សត្វនេះ ត្រូវប្រលែង​ឲ្យ​ចូល​ក្នុង​សមុទ្រ​វិញ តែ​វាត្រូវ​ប៉ាន់ស្មាន​ថា បាន​ស្លាប់ ១៥%។ ក្រៅពី​អាមេរិក ប្រទេស​ចិន និង​ម៉ិកស៊ិក ក៏ប្រមូល​យក​ឈាម​សត្វ​ប្រឡាំងកាសផងដែរ។

ដោយសារ​តម្រូវការ​ខ្ពស់ ឈាម​សត្វ​ប្រឡាំងកាស ត្រូវគេ​ហៅថា មាសខៀវ មាន​តម្លៃរហូត​ដល់ ៦​ម៉ឺនដុល្លារ/ហ្គាឡុន ឬ​ប្រមាណ ជិត ២​ម៉ឺន​ដុល្លារ/លីត្រ។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ គីង ច័ន្ទវាសនា​ កែសម្រួល​ចុងក្រោយ 01/07/2019
ត្រួតពិនិត្យដោយ ជីព ចិត្ត