home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ឧស្សាហ៍ទៅពេទ្យវៀតណាម ត្រូវប្រយ័ត្ន! ទីនោះសម្បូរបាក់តេរីស៊ាំថ្នាំច្រើនណាស់

ឧស្សាហ៍ទៅពេទ្យវៀតណាម ត្រូវប្រយ័ត្ន! ទីនោះសម្បូរបាក់តេរីស៊ាំថ្នាំច្រើនណាស់

ពលរដ្ឋខ្មែរយើងមិនតិចទេដែលបាន​ទៅ​ពិនិត្យ និង​ព្យាបាល​សុខភាពនៅតាម​មន្ទីរពេទ្យ​នានានៅប្រទេស​វៀតណាមក្នុងមួយឆ្នាំៗ។ តែបើចូលក្នុងមន្ទីរពេទ្យ​ហើយ គួរប្រុងប្រយ័ត្ន ព្រោះនៅទីនោះសម្បូរបាក់តេរី​ដែល​ស៊ាំ​នឹង​ថ្នាំច្រើនណាស់។

ក្នុងការសិក្សា​លើ​អ្នកជំងឺ ២.២៣៣​ នាក់ ក្នុង​មន្ទីរពេទ្យ ១២​ កន្លែង ពី ឆ្នាំ​២០១៧-២០១៨ អ្នកវិទ្យាសាស្ត្រ​ស៊ុយអែត និង​វៀតណាម រកឃើញ​ថា អ្នកជំងឺ​មានផ្ទុក​បាក់តេរី​ស៊ាំនឹង​ថ្នាំជាច្រើន ដោយមានទាំង​ប្រភេទ​បាក់តេរី Carbapenem-resistant Enterobacteriaceae ដែលស៊ាំ​នឹង​ក្រុមថ្នាំ​បំបាត់ការ​ឈឺចាប់ ប្រើ​ដើម្បី​ព្យាបាល​ការឆ្លងមេរោគ​ធ្ងន់ធ្ងរ។

ក្នុងការសិក្សា អ្នកវិទ្យាសាស្ត្រឃើញមាន​អត្រាខ្ពស់​នៃ​បាក់តេរី​ពោះវៀន​ដែលស៊ាំ​នឹង​ថ្នាំជាច្រើន នៅតាម​មន្ទីរពេទ្យ​នានា។ លោកសាស្ត្រាចារ្យ Hakan Hanberger ដឹកនាំ​ការសិក្សា បញ្ជាក់​ថា “រយៈពេល​កាន់តែយូរ ដែល​អ្នកជំងឺ​ស្នាក់នៅ​មន្ទីរពេទ្យ ហានិភ័យ​នឹង​កាន់តែ​ខ្ពស់ ដែល​ពួកគេ​ឆ្លង​បាក់តេរី​ស៊ាំ​នឹង​ក្រុមថ្នាំ Carbapenems”។ ការសិក្សា ប៉ាន់ស្មាន​ថា ប្រសិនបើអ្នកជំងឺ​ស្នាក់នៅ​មន្ទីរពេទ្យ ១​ថ្ងៃ ពួកគេ​មានឱកាស​ឆ្លង​មេរោគ រហូត​ដល់ ៤,២%។

ការសិក្សា សន្និដ្ឋាន​ថា មាន​ការរាលដាល​នៃ​បាក់តេរី​ស៊ាំ​នឹង​ថ្នាំ​ជាច្រើន នៅ​ក្នុង​មន្ទីរពេទ្យ​វៀតណាម ដោយ​មាន​ការចម្លង​យ៉ាងខ្លាំងទៅ​អ្នកជំងឺ។ ចំណែក​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ចាត់ទុក​វៀតណាមជាប្រទេស​មាន​អត្រាខ្ពស់ខ្លាំង នៃ​ការឆ្លងមេរោគ​ស៊ាំ​នឹង​ថ្នាំ​បំបាត់​ការឈឺចាប់។

អត្ថបទពាក់ព័ន្ធ៖

ដើម្បី​លុបបំបាត់​បញ្ហា​នេះ វៀតណាម ចាំបាច់​ដាក់ចេញ​វិធានការ​នានា ដូចជា លើកកម្ពស់​អនាម័យ​ដៃ ប្រើវិធីសាស្ត្រ​សម្អាត​នៅតាម​មន្ទីរពេទ្យ និង​ទុក​អ្នក​ជំងឺ​ឆ្លងមេរោគ​ឲ្យ​នៅ​ដាច់តែឯង។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ ដេត ធន្នី
អត្ថបទ​ដោយ គីង ច័ន្ទវាសនា​
កែ 02/07/2019
x