home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

Hello គ្រូពេទ្យ នឹងចាត់វិធានការលើបណ្តាញព័ត៌មានយកអត្ថបទចុះផ្សាយគ្មានការអនុញ្ញាត

Hello គ្រូពេទ្យ នឹងចាត់វិធានការលើបណ្តាញព័ត៌មានយកអត្ថបទចុះផ្សាយគ្មានការអនុញ្ញាត

ថ្មី​នេះៗ​​វិបសាយ​ All111.com ​បាន​យក​អត្ថបទ​ពី​វិបសាយ Hello គ្រូពេទ្យ​ ទៅ​ចុះ​ផ្សាយ​បន្ត ដោយ​កែ​សម្រួល​ចំណង​ជើង និង​ខ្លឹមសារ ធ្វើ​ឲ្យ​អត្ថន័យ​ផ្ទុយ​ពី​អត្ថបទ​ដើមទាំង​ស្រុង។

ការ​លួច​ស្នាដៃ​អ្នក​ដទៃ យក​ទៅ​ចុះ​ផ្សាយ​ក្នុង​ប្រព័ន្ធផ្សព្វ​ផ្សាយ​ណា​មួយ​របស់​ខ្លួន ដោយ​ពុំ​មាន​ការ​អនុញ្ញាត​ពី​ស្ថាប័ន​ដើម ទោះ​ក្នុង​រូបភាព​ណា​ក៏​ដោយ គឺ​ជា​ការ​រំលោភ​កម្មសិទ្ធិ​បញ្ញា ថែម​ទាំង​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ប្រភព​ដែល​ផ្តល់​បទ​សម្ភាស និង​ប្រាស​ចាក​ពីការ​ពិត។

លោក ជីព ចិត្ត និពន្ធ​នាយក និង​ប្រធាន​យុទ្ធសាស្ត្រ​ឌីជីថល Hello គ្រូពេទ្យ បញ្ជាក់​ថា ការ​លួច​ចម្លង​ស្នាដៃ​អ្នក​កាសែត​ដូច​គ្នា​យក​ទៅ​ចុះ​ផ្សាយ​លើ​វិបសាយ ឬ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ផ្សេង​ទៀត​របស់​ខ្លួន​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ម្ចាស់​ដើម មិន​មែន​ជា​រឿង​ថ្មី​នោះ​ទេ ដោយ​អ្នក​ខ្លះ​លួច​ចម្លង​ស្នាដៃ​របស់​គេ​ដែល​មាន​ស្រាប់ យក​ទៅ​ដាក់​ទាំង​ដុល​ដូច​អត្ថបទ​ដើម អ្នក​ខ្លះ​ទៀត​គ្រាន់​តែ​កែ​ចំណង​ជើង ខណៈ​មួយ​ចំនួន​ទៀត កែ​ទាំង​ចំណងជើង និង​អត្ថន័យ​ខុស​ពី​ច្បាប់​ដើម​ទាំង​ស្រុង។

ទោះបី​ជា​ករណី​លួច​ចម្លង​ស្នាដៃ​មិន​មែន​ជា​រឿង​ថ្មី​ក៏​ដោយ លោក ជីព ចិត្ត ថា នឹង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​លើ​បុគ្គល ឬ​ស្ថាប័ន​ដែល​បាន​ការ​លួច​ចម្លង​អត្ថបទ រូបភាព ឬ​វីដេអូ ដើម​របស់​វិបសាយ Hello គ្រូពេទ្យ យក​ទៅ​ចុះ​ផ្សាយដោយ​ពុំ​មាន​ការ​អនុញ្ញាត។

កម្មសិទ្ធិបញ្ញា
អត្ថបទដើមរបស់ Hello គ្រូពេទ្យ និងអត្ថបទដែលវិបសាយ All111.com យកទៅចុះផ្សាយ
អត្ថបទ All111.com យកពីអត្ថបទដើម Hello គ្រូពេទ្យដែលមានសម្ភាសជាមួយវេជ្ជបណ្ឌិតនៅកាល់ម៉ែត ទៅកែចំណងជើង និងខ្លឹមសារ

បច្ចុប្បន្ន មាន​តែ​វិបសាយ​ចំនួន ៤ ប៉ុណ្ណោះដែលទទួល​បាន​សិទ្ធិ​ពេញលេញ​លើ​ការ​ប្រើប្រាស់​ព័ត៌មាន​សុខភាព ទាំង​អត្ថបទ ​រូបភាព ​សំឡេង និង​វីដេអូទាំងស្រុងរបស់ Hello គ្រូពេទ្យ។ វិបសាយទាំង៤នោះ រួមមាន Mytvplus, Clicknews, Khmerload និង Khmernote។

វិបសាយ “Hello គ្រូពេទ្យ” មិនមែន​ជា​មន្ទីរពេទ្យ មិនមែន​ជា​គ្លីនិក មិនមែន​ជា​ស្ថាប័ន​លក់​ដូរ​សម្ភារៈ​បរិក្ខារ​ពេទ្យ​ទេ ប៉ុន្តែ​ជា​បណ្ដាញ​របស់ Hello Health Group ជា​ព័ត៌មាន​អនឡាញ ផ្ដោត​លើ​សុខភាព និង​វេជ្ជសាស្ត្រ​ឈាន​មុខ​មួយ ដែល​​កំពុង​ដំណើរការ​តាម​ប្រទេស​កំពុង​អភិវឌ្ឍន៍​មួយ​ចំនួន​ដូចជា កម្ពុជា ថៃ វៀតណាម ម៉ាឡេស៊ី ​ឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា កោះ​តៃវ៉ាន់ និងឥណ្ឌា៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ ជីព ចិត្ត
អត្ថបទ​ដោយ ដេត ធន្នី
កែ 02/07/2019
x