ជំងឺមហារីកឈាម ជាប្រភេទមហារីកប៉ះពាល់ដល់ការផលិត និងមុខងាកោសិការឈាម ហើយចំពោះករណីផ្ដល់សិទ្ធិ និងអាជ្ញាប័ណ្ណឲ្យក្រុមហ៊ុនបើកលក់ថ្នាំប្រភេទនេះ គឺទើបតែ ម្សិលមិញនេះទេ ដែលអាជ្ញាធរឱសថអាមេរិក បានអនុញាតឲ្យក្រុមហ៊ុន Karyopharm Therapeutics Inc ចេញលក់ថ្នាំព្យាបាល ឈ្មោះ Xpovio លើទីផ្សារ។
ថ្នាំ Xpovio មាន ៤ដុសខុសពីគ្នា ហើយត្រូវលេបជាមួយថ្នាំ Dexamethason និងគ្រោងដាក់លក់នៅអាមេរិក នាថ្ងៃទី១០ ខែកក្កដា សប្ដាហ៍ក្រោយនេះ ក្នុងតម្លៃ ២២.០០០ដុល្លារ សម្រាប់ការលេប ១ខែ។
ការទទួលបានការអនុញាតពីអាជ្ញាធរចំណីអាហារ និងឱសថអាមេរិក (FDA) ក្រោយការសិក្សាលើអ្នកជំងឺមហារីកឈាម (Myeloma) ១២២នាក់ ដែលធ្លាប់ទទួលការព្យាបាលពីមុន យ៉ាងតិច ៣ដង។ ថ្នាំនេះ ប្រើសារធាតុគីមី Selinexor ដើម្បីចង និងរារាំងប្រូតេអ៊ីន XPO1 កុំឲ្យបង្កជាមហារីក នៅក្នុងកោសិកា។
ពេលនេះ សារធាតុគីមី Selinexor ត្រូវយកទៅតេស្ដ ដើម្បីព្យាបាលជំងឺមហារីកផ្សេងទៀត ដូចជា មហារីកគ្រាប់ឈាម និងមហារីកផ្នែកខាងក្នុងនៃស្បូន (Endometrial cancer)។
យោងតាមការប៉ាន់ស្មានរបស់សមាគមមហារីកអាមេរិក ករណីមហារីកគ្រាប់ឈាម (Myeloma) បញ្ចប់ជីវិតមនុស្សមិនតិចជាង ១៣.០០០នាក់ទេ ត្រឹមពាក់កណ្ដាលឆ្នាំ ២០១៩នេះ។
អត្ថបទពាក់ព័ន្ធ៖
- មនុស្ស ៤ ប្រភេទនេះ ហ៊ានតែប្រើថ្នាំសម្រើបងាយគ្រោះថ្នាក់បំផុត
- នេះជាប្រភេទក្រុមថ្នាំ អាចបង្កជំងឺភ្លេចភ្លាំង បើយើងឧស្សាហ៍ប្រើ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]