លោក Francisco Duque III រដ្ឋមន្រ្តីសុខាភិបាលហ្វីលីពីន បញ្ជាក់ថា ភ្ញៀវដែលចូលរួមចំនួន ២៦១នាក់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ក្រោយញ៉ាំអាហារមានជាតិពុល នៅក្នុងខួបកំណើតវ័យ ៩០ឆ្នាំរបស់លោកស្រី Imelda Marcos នៅទីក្រុង Pasig ប្រទេសហ្វីលីពីន កាលពីថ្ងៃទី៣ ខែកក្កដា ២០១៩។
លោកថា អាហារមានផ្ទុកបាក់តេរី ឈ្មោះថា Staphylococcus Aureus បណ្ដាលឲ្យភ្ញៀវដែលបានញ៉ាំ ឈឺពោះ ក្អួតចង្អោរ និងរាក។ ពេលនេះ រដ្ឋបាលចំណីអាហារ និងឱសថហ្វីលីពីន រួមជាមួយអង្គភាពច្បាប់ផ្សេងទៀត បានបញ្ចូលក្រុមចុងភៅ ក្នុងការស៊ើបអង្កេត ដើម្បីស្វែងរកមូលហេតុនៃការពុលអាហារ ដែលមានសាច់មាន់ ស៊ុតស្ងោរ និងបាយ ដែលរៀបចំបម្រើភ្ញៀវប្រមាណ ២.៥០០នាក់។