អ្នកស្រាវជ្រាវ នៅសាកលវិទ្យាល័យ Copenhagen របស់ដាណឺម៉ាក បញ្ជាក់ថា ការហាត់ប្រាណដោយលើកទម្ងន់ ពិតជាជួយកាត់បន្ថយខ្លាញ់ក្នុងបេះដូង និងជាលិកាខ្លាញ់ (Adipose)។ ប៉ុន្ដែការហាត់ប្រាណផ្សេងទៀត ទោះបីជាប្រើកម្លាំង និងស៊ូខ្លាំង (ប្រភេទ Endurance) ពុំជួយដល់បេះដូង ដូចការហាត់ប្រាណដោយលើកទម្ងន់នោះទេ។
ក្នុងការសិក្សានេះ អ្នកស្រាវជ្រាវ បានជ្រើសរើសមនុស្សធាត់ ៣២នាក់ ប៉ុន្ដែពួកគេ គ្មានជំងឺបេះដូង និងទឹកនោមផ្អែមនោះទេ។ មនុស្សទាំង ៣២នាក់នេះ បានហាត់ប្រាណរយៈពេល ៣ខែ ដោយមានការហាត់ប្រាណដោយលើកទម្ងន់ និងការហាត់ប្រាណផ្សេងៗទៀត។ អ្នកចូលរួមក្នុងការសិក្សានេះ បានស្កេន MRI បេះដូង តាំងពីចាប់ផ្ដើម រហូតដល់ចុងបញ្ចប់នៃការសិក្សា។
ការហាត់ប្រាណគ្រប់ប្រភេទ ពិតជាកាត់បន្ថយជាលិកាខ្លាញ់ ប្រៀបធៀបជាមួយអ្នកអត់ហាត់ប្រាណ។ ប៉ុន្ដែមានតែការហាត់ប្រាណដោយលើកទម្ងន់ប៉ុណ្ណោះ ដែលជួយកាត់បន្ថយជាតិខ្លាញ់ក្នុងបេះដូង រហូតដល់ ៣១% បើធៀបនឹងអ្នកអត់ហាត់ប្រាណ។