អ្នកវិទ្យាសាស្ត្រស្រាវជ្រាវជនជាតិចិន គឺលោក He Jiankui មានគម្រោងចង់ធ្វើកំណែទម្រង់ហ្សែនលើមនុស្សតាំងតែពីខែវិច្ឆិកាកន្លងទៅ ដោយការកែប្រែហ្សែនគឺ ជាដំណើរការដែល អ្នកវិទ្យាសាស្រ្តអាចកែ បន្ថែម យកចេញ ឬផ្លាស់ប្តូរ DNA ទៅលើមេជីវិត ស៊ុតបង្កកំណើត និងអំប្រ៊ីយ៉ុង(គភ៌) ដែលជាចុងក្រោយធ្វើឲ្យសេរីរាង្គកាយនោះនឹងកើតមក មានទម្រង់ទៅតាមដែលអ្នកវិទ្យាសាស្រ្តចង់បាន។
យ៉ាងណាមិញ ក្រុមអ្នកវិទ្យាសាស្រ្តនៅតែមិនទាន់ឯកភាពគ្នា លើកទឹកចិត្តឲ្យធ្វើរឿងខាងលើឡើយ បើទោះបីករណីកម្រខ្លះ គេអនុញ្ញាតឲ្យតាមការស្នើសុំដ៏តឹងរឹង ឲ្យមានការធ្វើតេស្តនៅឡាបូស្រាវជ្រាវក៏ដោយ។ នេះព្រោះថា លទ្ធផលនៃការកែនោះ នឹងអាចលេចចេញជា តួយ៉ាងមនុស្សជាទ្រង់ទ្រាយផ្សេង មិនអាចស្មានបាន ឬមិនអាចគ្រប់គ្រងលើលទ្ធផលនៃការកែហ្សែននោះបាន។