ការសិក្សា ចេញផ្សាយដោយវិទ្យាស្ថានជាតិអាហារូបត្ថម្ភវៀតណាម រកឃើញថា ក្មេង ៤២% រស់នៅតាមទីក្រុង មានបញ្ហាលើសទម្ងន់ និងជំងឺធាត់ ប្រៀបធៀបក្មេងនៅតាមជនបទ មានត្រឹមតែ ៣៥%ប៉ុណ្ណោះ។ ការសិក្សានេះ បានធ្វើឡើងលើសិស្ស ៥.០២៨នាក់ អាយុពី ៧-១៧ឆ្នាំ នៅតាមសាលារៀន នៅទីក្រុងហាណូយ និងហូជីមិញ។
ការសិក្សា រកឃើញថា ក្មេងវៀនតាមសាលាបឋមសិក្សា ទំនងញ៉ាំអាហារសម្បូរប្រូតេអ៊ីន និងថាមពល លើសការណែនាំ ចំណែកក្មេងរៀនតាមវិទ្យាល័យ ទំនងញ៉ាំអាហារសម្បូរថាមពល ជាតិដែក ស័ង្គសី កាល់ស្យូម និងវីតាមីន មិនបានគ្រាប់គ្រាន់។ ជាមួយគ្នានេះ ការហាត់ប្រាណតិច និងការចំណាយពេលជាមួយអេក្រង់ទូរស័ព្ទ កុំព្យុទ័រ ឬទូរទស្សន៍ច្រើន ក៏បង្កើនអត្រាជំងឺធាត់ ក្នុងចំណោមក្មេងៗ នៅតាមទីក្រុងផងដែរ។