ការសិក្សាថ្មីនេះ បានពិនិត្យលើមនុស្ស ១០.៣៨៦នាក់ នៅក្រុងហុងកុង ដោយមានទាំងអ្នកមិនផឹកស្រា និងអ្នកផឹកស្រា។ អ្នកចូលរួមក្នុងការផឹកស្រា ជាមធ្យម មានអាយុ ៤៩ឆ្នាំ ដោយបុរស ៦៤% និងស្រ្តី ៨៨% ជាអ្នកមិនផឹកស្រា។ អ្នកស្រាវជ្រាវ បានតាមដានអ្នកចូលរួម ជាង ២ឆ្នាំ ដោយអំឡុងពេលសិក្សា បុរស ៤០% និងស្រ្តី ៦២% បានផ្ដាច់ស្រា។
លទ្ធផល រកឃើញថា ស្ត្រីដែលបានផ្ដាច់ស្រា អំឡុងពេលសិក្សា មានគុណភាពជីវិតប្រសើរឡើង ជាងស្រ្តីដែលមិនផឹកស្រាទៅទៀត។ ចំណែកបុរសដែលបានផ្ដាច់ស្រា ក៏មានគុណភាពជីវិតប្រសើរឡើង ជាងបុរសដែលមិនផឹកស្រាដែរ។
លោក Xiaoxin Yao មកពីសាកលវិទ្យាល័យហុងកុង និងជាអ្នកដឹកនាំការសិក្សា និយាយថា ការផ្ដាច់ស្រា អាចកាត់បន្ថយបញ្ហាស្ត្រេសក្នុងជីវិត ដូចជា ទំនាស់ក្នុងគ្រួសារ បញ្ហានៅកន្លែងការងារ និងបញ្ហាផ្លូវច្បាប់ ហើយជាលទ្ធផល ជួយបង្កើនគុណភាពសុខភាពផ្លូវចិត្ត។ លោកបន្ដថា គុណភាពសុខភាពផ្លូវចិត្តប្រសើរឡើង អាចដោយសារផលប្រយោជន៍បែបចិត្តសាស្ត្រនៃផ្ដាច់ស្រា ជាងឥទ្ធិពលនៃការផ្ដាច់ស្រា។