ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពី “បញ្ហាផ្ទុះជំងឺប៉េស្តជ្រូក” រៀបចំដោយអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកនេះ ទាំងមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទាំងមន្ត្រីក្រសួងសុខាភិបាល បានអះអាងជាថ្មីម្តងទៀតថា ជំងឺប៉េស្តជ្រូកអាហ្វ្រិក ឆ្លងពីសត្វជ្រូកទៅសត្វជ្រូកប៉ុណ្ណោះ មិនឆ្លងដល់មនុស្ស ឬបង្កផលប៉ះពាល់ដល់សុខភាពមនុស្សឡើយ។