អង្គការសុខភាពពិភពលោក បានដកថ្នាំព្យាបាលជំងឺមហារីកសួតមួយចំនួន ចេញពីបញ្ជីរបស់ខ្លួន។ ថ្នាំទាំងនោះ មានដូចជា ថ្នាំ Keytruda របស់ក្រុមហ៊ុន Merck ថ្នាំ Opdivo របស់ក្រុមហ៊ុន Bristol-Myers Squibb និងថ្នាំ Tecentriq របស់ក្រុមហ៊ុន Roche។ WHO សម្រេចដកចេញ ដោយសារការព្យាបាលដោយថ្នាំទាំងនេះ កំពុងមានការវិវត្ត និងត្រូវការទិន្នន័យបន្ថែមទៀត ដើម្បីតាមដានពីប្រសិទ្ធភាពជាក់ស្ដែង។
តែប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនផលិតថ្នាំទាំងនេះ បានចាយលុយរាប់ពាន់លានដុល្លារ ដែលធ្វើឲ្យក្រុមហ៊ុន ខកចិត្តនឹងការសម្រេចរបស់អង្គការសុខភាពពិភពលោក។